Connect with us

ព័ត៌មានជាតិ

តុលាការ​ចេញដីការបង្កកទ្រព្យសម្បត្តិ​ ដោយ​​អនុវត្ត​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ

បានផុស

នៅ

យោងតាមដីកា​សម្រេច​បង្កក​ទ្រព្យសម្បត្តិ ដែល​ចេញ​ដោយ​លោក ពេជ្រ វិជ្ជាធរ ចៅក្រមសាលាដំបូង​រាជ​ធានីភ្នំពេញ ដែលទើបទទួលបាននៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ​បានបញ្ជាក់ថា កម្ពុជាបានចូល​ជា​សមាជិក នៃអង្គការសហប្រជាជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥  ដូច្នេះកម្ពុជា មានភារកិច្ច​អនុវត្តនូវ​កាតព្វ​កិច្ចទាំងឡាយ ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្តីសម្រេចចិត្តទាំងឡាយ ដែល​បានចេញដោយអង្គការសំខាន់ៗរបស់អង្គការសហប្រជាជាតិ។

យោងតាម​បទប្បញ្ញត្តិ​នៃច្បាប់ស្ដីពីការប្រឆាំង​ហិរញ្ញប្បទាន​ដល់ការរីកសាយភាយអាវុធមហាប្រល័យ និង​បទប្បញ្ញត្តិអនុវត្តពាក់ព័ន្ធ តុលាការត្រូវចេញដីកាសម្រេចបង្កកទ្រព្យសម្បត្តិជាបន្ទាន់ តាមខ្លឹមសារនៃ​សេចក្តី​សំរេចចិត្តទាំង១១ ដែលភ្ជាប់ជា​ឧបសម្ពន្ធ នៃច្បាប់ស្ដីពីការប្រឆាំង​ហិរញ្ញប្បទាន​ដល់ការរីកសាយ​ភាយអាវុធមហាប្រល័យ និងសេចក្តីសម្រេច​របស់ក្រុមប្រឹក្សា​សន្តិសុខ នៃ​អង្គការ​សហប្រជាជាតិ​បន្តបន្ទាប់​ទៀត ក្រោយពីទទួលបានសំណើពីក្រសួង​យុត្តិធម៌។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដីកាបានឲ្យដឹងថា តុលាការ​បាន​សម្រេច​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល ឬ​អង្គភាព​ ជាប់​ឈ្មោះ​ក្នុង​បញ្ជី នៃ​សេចក្ដី​សម្រេច​ចិត្ត​របស់ក្រុមប្រឹក្សាសន្តិសុខ នៃ​អង្គការសហប្រជាជាតិ​ លេខ១៧១៨ (២០០៦) អនុម័ត​នៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០០៦ ,លេខ​១៨៧៤ (២០០៩) អនុម័តនៅថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០០៩​,២០៨៧ (២០១៣) អនុម័តនៅថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៣ ,២០៩៤ (២០១៣) អនុម័តនៅថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០១៣,២២៧០ (២០១៦) អនុម័តនៅថ្ងៃទី ០២ ខែ​មីនា ឆ្នាំ​២០១៦, ២៣២១(២០១៦) អនុម័តនៅថ្ងៃទី​៣០ ខែ​វិចិ្នកា ឆ្នាំ​២០១៦ ,២៣៧១ (២០១៧) អនុម័តនៅថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០១៧​,២៣៧៥ (២០១៧) អនុម័តនៅថ្ងៃទី​១១ ខែ កញ្ញា ឆ្នាំ​២០១៧ , ២៣៩៧ (២០១៧) អនុម័ត​នៅថ្ងៃទី ២២ ខែ​ធ្នូ ឆ្នាំ​២០១៧ និងសេចក្តីសម្រេច​ចិត្តជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងសាធារណរដ្ឋ ប្រជាមានិត​ប្រជា​ធិប​តេយ្យកូរ៉េ ។​

ទាក់ទងបញ្ហានេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌​ បានថ្លែងប្រាប់​កម្ពុជា​ថ្មី​ថា នេះគឺជាយន្តការ​អនុវត្តច្បាប់ថ្មី​ ដែលទើបនឹងអនុម័តរួច គឺច្បាប់ស្ដីពីការប្រ​ឆាំងហិរញ្ញប្បទាន​ដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលនៅក្នុងច្បាប់នេះ បានកំណត់ថា បណ្ដាប្រទេស​​ដែលជា​សមាជិក នៃអង្គការសហប្រជាជាតិ ត្រូវ​​មានកាតព្វកិច្ច​ក្នុងការ​​អនុវត្ត​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រ​ជាជាតិ ក្នុងការដាក់ទណ្ឌកម្មទៅដល់បុគ្គល ឬប្រទេសណាមួយ ដូច្នេះក្រោយពីច្បាប់នេះ បានចូលជា​ធរ​មាន ក្រសួងយុត្តិធម៌ បានជូនដំណឹងទៅតុលាការ ដើម្បីឲ្យបានជ្រាបថា មានបុគ្គលណាខ្លះ ប្រទេសណា​ខ្លះ ដែលបានស្ថិតនៅក្នុងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ក្នុងការដាក់ទណ្ឌកម្ម ហើយក្នុង​នោះ​ការដាក់ទណ្ឌកម្មមួយ ដែលសម្រេចដោយអង្គការសហប្រជាជាតិ គឺការបង្កកទ្រព្យសម្បត្តិរបស់បុគ្គល និង​ប្រទេសទាំងអស់នោះ។  ដូច្នេះជានីតិវិធីដោយផ្អែកលើច្បាប់នេះ ក្រសួងយុត្តិធម៌ ត្រូវតែ​ជូនដំណឹងទៅ​តុលាការ ដើម្បីឲ្យតុលាការសម្រេចចេញដីកាបង្កកទ្រព្យសម្បត្តិដល់បុគ្គល និងប្រទេស​ដែលទទួលរង​ទណ្ឌកម្ម​ពីអង្គការសហប្រជាជាតិ។

បើតាម​លោក ជិន ម៉ាលីន នៅប្រទេសកម្ពុជា ក៏មានជនពាក់ព័ន្ធទៅនឹងច្បាប់នេះដែរ ប៉ុន្តែមិនទាន់ត្រូវបាន​ប្រកាសជាសាធារណៈ​ថា ជាបុគ្គលណាខ្លះ ឬស្ថាប័នណាខ្លះ។ លោកបញ្ជាក់ថា បើតាម​បញ្ជី​ទណ្ឌកម្មរបស់​អង្គការសហប្រជាជាតិមាន២ គឺ​កូរ៉េខាងជើង និងអ៊ីរ៉ង់៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច២ ម៉ោង មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម