កូវីដ-១៩
ឆ្លងចូលសហគមន៍ដំបូង ខេត្តរតនគិរីរកឃើញវិជ្ជមាន ៨ នាក់ទៀត កើនដល់ ១១២ ករណី
អាជ្ញាធរបានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៨ នាក់បន្ថែមទៀត បន្ទាប់ពីធ្វើតេស្តរហ័សរកឃើញ លើអ្នកពាក់ព័ន្ធ ជាមួយប្ដីប្រពន្ធវិជ្ជមានកូវីដ-១៩ ដែលជាករណីឆ្លងចូលសហគមន៍ដំបូងក្នុងខេត្តរតនគិរី។ ការធ្វើតេស្តនៅថ្ងៃទី ១៨-១៩ ខែមិថុនា រកឃើញអ្នកវិជ្ជមាន ចំនួន១០៤ នាក់។

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០ ក្រុមឆ្លេីយតបបន្ទាន់ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានចុះយកសំណាកធ្វេីតេស្តរហ័សដោយបានប្រេីឧបករណ៍ Rapid Test Device លេីប្រជាពលរដ្ឋដែលមានការសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ -១៩ នៅចំណុចមុខផ្សារបានលុង ស្ថិតនៅក្នុងភូមិជ័យជនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
អាជ្ញាធរបានយកសំណាកចំនួន ៦៨នាក់ ក្នុងនោះវិជ្ជមាន ចំនួន ៨នាក់ ប្រុស ៣នាក់ ស្រី ៣នាក់ កុមារា១នាក់ និងកុមារី១នាក់។

ក្រុមឆ្លើយតបបន្ទាន់ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានអះអាងទៀតថា មនុស្សទាំង៨នាក់នេះមានការជាប់ពាក់ព័ន្ធជាមួយប្ដីប្រពន្ធ ២នាក់ ដែលបានរកឃេីញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ ដែលមានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ដែលបានប៉ះពាល់មនុស្សជាច្រើននាក់ផ្សេងទៀត។
ក្រុមឆ្លើយតបបន្ទាន់ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានបន្ដទៀតថាសម្រាប់អ្នកដែលមានវិជ្ជមានកូវីដ-១៩ខាងលើ ត្រូវបានយកទៅសម្រាកព្យាបាលនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

យ៉ាងណាចំនួនអ្នកវិជ្ជមានកូវីដ-១៩ ពិតប្រាដក នឹងបង្ហាញអត្តសញ្ញាណនៅពេលបន្ទាប់ទៀត ដោយសារក្រុមការងារកំពុងប្រតិបត្តិការតេស្តរហ័សអ្នកពាក់ព័ន្ធផ្សេងទៀតបន្ថែម៕ អត្ថបទ៖ វុទ្ធឦសាន

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព