Connect with us

ព័ត៌មានជាតិ

ពលករខ្មែរ៩នាក់ ត្រូវទាហានឈុតខ្មៅថៃឃាត់ខ្លួនក្បែរបន្ទាត់ព្រំដែន

បានផុស

នៅ

ខេត្តបាត់ដំបង៖ ពលករខ្មែរប្រុសស្រីចំនួន០៩នាក់ត្រូវបានកម្លាំងយោធាឈុតខ្មៅ នៃវរការពារព្រំដែនថៃលេខ១២ឃាត់ខ្លួន ខណ:ពលករទាំងនោះលួចឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងទឹកដីថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារប្រទេសថៃ មានការទប់ស្កាត់បទល្មើសឆ្លងដែន និងការការពារ ទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ ផងនោះ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ កម្លាំងយោធាថៃដែលឈរជើងតាមបន្ទាត់ព្រំដែនបានចុះទប់ស្កាត់ពលករខ្មែរដែលលួចឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់ ត្រង់ចំណុច ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ មានចំនួន៩នាក់ ក្នុងនោះមាន ស្រី០៣នាក់ និងប្រុស០៦នាក់។

តាមការសារភាពរបស់ពលករទាំងនោះបាននិយាយថា ពួកគេបានធ្វើដំណើរតាមច្រករបៀង ដោយត្រៀមបង់លុយទៅឱ្យមនុស្សម្នាក់ដើម្បីនាំផ្លូវ ដោយក្នុងម្នាក់ៗបង់អស់ ៧,០០០បាត ក្នុងគោលបំណងឱ្យជូនទៅរកការងារធ្វើ ឱ្យដល់ទីកន្លែង ដូចជារោងចក្រធ្វើសាវម៉ាវកំប៉ុង ការងារសំណង់នៅខេត្តប៉ាធុមថានី រោងចក្រកែច្នៃមាន់នៅខេត្តឈុនបុរី និងនៅខេត្តរ៉ាក់យ៉ង ក្នុងប្រទេសថៃ។

បច្ចុប្បន្ន ពលករខ្មែរទាំង០៩នាក់ត្រូវបានបញ្ជូនទៅកាន់អង្គភាពដើម្បីអនុវត្តតាមនីតិវិធីមុននឹងបញ្ជូនឱ្យត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣២ វិនាទី មុន

ម្តាយ និងប្អូនស្រីរបស់ Bianca Censori បញ្ចេញមតិ ចំពោះ Kanye ដែលបង្ខំឲ្យកូនស្រីខ្លួន ដើរអាក្រាតកាយ

សេដ្ឋកិច្ច១៤ នាទីutes មុន

ក្រុមហ៊ុន ត្រូពិកខេម ចុះកិច្ចសន្យាទិញបន្លែ​ពី​សហ​គមន៍​កសិកម្មទំនើបត្រាំកក់ ក្នុងតម្លៃថេរ ២០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានជាតិ១៤ នាទីutes មុន

មន្រ្តី​ ប.ស.ស ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃប័ណ្ណ ប.ស.ស ដល់កម្មករ-និយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម