ព័ត៌មានជាតិ
៨០ភាគរយនៃអ្នកជំងឺកូវីដ‑១៩នៅកម្ពុជា ស្ថិតក្នុងកម្រិតគ្មានរោគសញ្ញា និងកម្រិតស្រាល
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានឱ្យដឹងថាតាមការប៉ាន់ស្មាននៅក្នុងប្រទេសកម្ពុជាមានអ្នកជំងឺកូវីដ‑១៩ចំនួន ៨០ភាគរយ ស្ថិតក្នុងកម្រិតគ្មានរោគសញ្ញានិងកម្រិតស្រាលដែលអ្នកជំងឺប្រភេទនេះ អាចទទួលការព្យាបាលនៅតាមផ្ទះក្រោមការគ្រប់គ្រងថែទាំនិងព្យាបាលជាប់ជាប្រចាំដោយមន្ត្រីរដ្ឋាភិបាលនិងអ្នកស្ម័គ្រចិត្តដែលបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវបាន។
នៅក្នុងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះដែលជាជំហានដំបូងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចេញផ្សាយដោយក្រសួងសុខាភិបាលបានឱ្យដឹងថាតាមបទពិសោធន៍នៃបណ្តាប្រទេសជាច្រើនបានជ្រើសរើសយកការព្យាបាលជំងឺកូវិត១៩ស្រាលនៅតាមផ្ទះហើយអង្គការសុខភាពពិភពលោកក៏បានណែនាំសម្រាប់ថែទាំអ្នកជំងឺកូវីដ១៩ ក្នុងកម្រិតស្រាលដែលអាចដាក់ឲ្យនៅដាច់ដោយឡែកព្យាបាលនៅតាមផ្ទះដើម្បីកាត់បន្ថយបន្ទុករបស់ប្រព័ន្ធថែទាំសុខាភិបាល។
សម្រាប់នៅកម្ពុជាតាមការប៉ាន់ស្មានមានអ្នកជំងឺកូវីដ១៩ ចំនួន ៨០ភាគរយស្ថិតក្នុងកម្រិតគ្មានរោគសញ្ញានិងកម្រិតស្រាល។ដូច្នេះអ្នកជំងឺកូវីដ១៩ កម្រិតស្រាលដែលគ្មានកត្តាប្រឈមអាចទទួលការព្យាបាលនៅតាមផ្ទះក្រោមការគ្រប់គ្រងថែទាំនិងព្យាបាលជាប់ជាប្រចាំដោយមន្ត្រីរដ្ឋាភិបាលនិងអ្នកស្ម័គ្រចិត្តដែលបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ។
ប៉ុន្តែមុននឹងដាក់ឱ្យព្យាបាលត្រូវមានការវាយតម្លៃផ្ទះរបស់អ្នកជំងឺឲ្យបានម៉ត់ចត់ជាមុនពីមន្ត្រីបុគ្គលិកពាក់ព័ន្ធដើម្បីកាត់បន្ថយការចម្លងជំងឺកូវីដ១៩ទៅសមាជិកគ្រួសារឬសហគមន៍អ្នកជំងឺកូវីដ១៩ សមាជិកគ្រួសារមន្ត្រីសុខាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តគោលការណ៍បង្ការនិងត្រួតពិនិត្យការចម្លងរោគឲ្យបានខ្ជាប់ខ្ជួន។
ក្រសួងសុខាភិបាលបានបន្តថាអ្នកជំងឺកូវីដ១៩កម្រិតស្រាលត្រូវបានផ្ដោតទៅលើអ្នកជំងឺដែលមានរោគសញ្ញាហៀរសំបោរឈឺបំពង់កឈឺសាច់ដុំនិងសន្លាក់មានកម្ដៅតិចជាង៣៨អង្សាសេនិងមានកំហាប់អុកស៊ីសែនចាប់ពី៩៥ភាគរយឡើងនិងចង្វាក់ដង្ហើមធម្មតា ១៨ទៅ២០ដងក្នុងមួយនាទីសម្រាប់មនុស្សពេញវ័យនិងមិនមែនជាជនងាយប្រឈមដូចជាស្ត្រីមានផ្ទៃពោះកុមារនិងចាស់ជរា។
ចំពោះការវាយតម្លៃគ្លីនិកនិងស្ថានភាពសុខភាពដែលអ្នកជំងឺ កូវីដ១៩ដែលគ្រូពេទ្យអនុញ្ញាការព្យាបាលថែទាំនៅតាមផ្ទះត្រូវតែពុំមានរោគសញ្ញាឬមានរោគសញ្ញាកម្រិតស្រាលដូចជាក្តៅខ្លួនអស់កម្លាំងក្អកមានឬមិនមានស្លេស តឹងច្រមុះ ហៀរសំបោរ ឈឺបំពង់កឈឺក្បាលនិងឈឺសាច់ដុំ គ្មានកត្តាប្រឈមឬហានិភ័យដូចជាអ្នកមានលុយច្រើនលើសពី៦០ ឆ្នាំ ជក់បារី ធាត់មានជំងឺប្រចាំកាយដូចជាជំងឺសរសៃឈាមឬបេះដូងទឹកនោមផ្អែមជំងឺសួតរ៉ាំរ៉ៃជំងឺតម្រងនោមរ៉ាំរ៉ៃមានប្រព័ន្ធរាងកាយខ្សោយឬជំងឺមហារីក។
រីឯការវាយតម្លៃស្ថានភាពផ្ទះរបស់អ្នកជំងឺវិញគឺផ្ទះដែលអាចសមស្របសម្រាប់ដាក់អ្នកជំងឺកូវីដ១៩ ត្រូវមានលក្ខខណ្ឌដូចខាងក្រោមដូចជា មានបន្ទប់រស់នៅដាច់ដោយឡែកពីសមាជិកគ្រួសារដទៃនិងមានបន្ទប់ទឹកនៅដាច់ដោយឡែកអាចកំណត់ចលនាអ្នកជំងឺពីកន្លែងមួយទៅកន្លែងមួយទៀតក្នុងផ្ទះបានសមាជិករស់នៅក្នុងផ្ទះជាមួយអ្នកជំងឺមិនមែនជាក្រុមប្រឈមមុខខ្ពស់នឹងជំងឺកូវីដ‑១៩។
ក្រសួងសុខាភិបាលបានបន្ថែមថា ការដាក់អ្នកជំងឺកូវីដ១៩ឲ្យដាច់ដោយឡែកព្យាបាលនៅតាមផ្ទះមានសារសំខាន់ជួយកាត់ បន្ថយបន្ទុកប្រព័ន្ធសុខាភិបាលដោយផ្ដល់ឲ្យមូលដ្ឋានថែទាំនិងព្យាបាលអ្នកជំងឺកូវីដ១៩មានលទ្ធភាពបន្ថែមទៀតក្នុងការគ្រប់គ្រងករណីជំងឺកូវីដ១៩និងសង្គ្រោះបន្ទាន់កម្រិតធ្ងន់។
ជាងនេះទៀតការព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាលនៅតាមផ្ទះនេះដើម្បីកាត់ផ្ដាច់ខ្សែច្រវ៉ាក់ចម្លងវីរុសកូវីដ១៩តាមរយៈការដាក់អ្នកជំងឺកូវីដ១៩ឲ្យនៅដាច់ដោយឡែកនៅក្នុងផ្ទះនិងអនុវត្តវិធានចត្តាឡីស័កចំពោះអ្នកប៉ះពាល់ព្រមទាំងពិចារណាគម្រោងការបើកឡើងវិញឲ្យបានទាន់ពេលវេលានិងសមស្របបន្ទាប់ពីលែងមានបញ្ហាប្រឈមនឹងករណីឆ្លងជំងឺកូវីដ១៩ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ចនិងសង្គម។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៤២៧១១នាក់ អ្នកជាសះស្បើយចំនួន៣៧៤៨៩នាក់និងអ្នកស្លាប់ចំនួន៤៣១នាក់៕
សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៣ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
សន្តិសុខសង្គម៤ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ