Connect with us

កីឡា

គ្រូ​ជម្រើស​ជាតិ​អ៊ូហ្គង់ដា​ម្នាក់​វិជ្ជមាន​កូវីដ​ ក្រោយ​ទៅ​ដល់​ជប៉ុន​ដើម្បីអូឡាំពិក

បានផុស

នៅ

គ្រូ​បង្ហាត់​កីឡា​ម្នាក់​របស់​​​ក្រុម​ជម្រើស​ជាតិ​ប្រទេស​អ៊ូហ្គង់ដា​​បាន​ធ្វើ​តេស្ត​រក​ឃើញ​វិជ្ជមាន​កូវីដ-១៩ បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុង​តូក្យូ ប្រទេស​ជប៉ុន​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​មិថុនា។

ប្រធានគណៈ​កម្មាធិការ​អូឡាំពិក​​អ៊ូហ្គង់ដា លោក Donald Rukare បាន​និយាយ​ថា គ្រូ​​បង្វឹក ដែល​មិន​បញ្ចេញ​ឈ្មោះ​ មិន​មាន​រោគ​សញ្ញា​អ្វី​ទេ។ គេ​មិន​​ច្បាស់​ទេ​ថាគ្រូ​បង្វឹក​រូប​នេះ​នឹង​ត្រូវ​ហាម​ឃាត​ចូល​រួម​ព្រឹត្តិការណ៍​កីឡា ឬ​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ។

ក្រុម​កីឡា​ជម្រើស​ជាតិ​អ៊ូហ្គង់ដា​ពេល​ទៅ​ដល់​ជប៉ុន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Rukare ប្រាប់​ថា គណៈ​ប្រតិភូ​កីឡា​អូឡាំពិក​ជម្រើស​ជាតិ​អ៊ូហ្គង់ដា​ដែល​មាន​​អត្តពលិក​២៦​នាក់ និង​ក្រុម​មន្ត្រី​៣០​នាក់​​បាន​ចាក់​វ៉ាក់សាំង​ AstraZeneca ពេញ​លេញ​ទាំង​ពីរ​ដូស​រួច​រាល់​អស់​ហើយ។ លោក​ថា មនុស្ស​ច្រើន​ណាស់​ចាក់​វ៉ាក់សាំង​ដូស​ទី​២​នៅ​ក្នុង​ខែនេះ​ ​ប្រហែល​​​៣​ខែ​បន្ទាប់​ពី​ចាក់​ដូស​ទី​១។

យោង​តាម​លោក Hideo Takagaki មន្ត្រី​សាលា​ក្រុង Izumisano បាន​ឲ្យ​ដឹង​ថា អ្នក​ផ្សេង​​៨​នាក់​ទៀត​រួម​ជា​មួយ​គ្រូ​បង្វឹក​ដែល​វិជ្ជមាន​កូវីដ-១៩​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង Izumisano តំបន់​អូសាកា ដែល​ជា​កន្លែងពួក​គេ​ស្នាក់​នៅ។ អត្តពលិកអ៊ូហ្គង់ដា​​បន្ថែម​​ទៀត​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ជប៉ុន​បន្ត​បន្ទាប់​​ប៉ុន្មាន​ថ្ងៃខាង​មុខ​។

​អ៊ូហ្គង់ដា​ជា​ប្រទេស​មួយ​ក្នុងចំណោម​មួយ​ចំនួន​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​មុន​គេ​ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្តៅ​​នៅ​សល់​​ប្រហែលមួយ​ខែ​​ទៀត​​ ប៉ុន្តែ​ដោយ​សារ​បារម្ភ​ពី​សុវត្ថិភាព​ទើប​ធ្វើ​ដំណើរ​មុន។

សូម​បញ្ជាក់​ថា ជប៉ុន​ម្ចាស់​ផ្ទះ​អូឡាំពិក​ទើប​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ជន​របស់​ខ្លួន​តិច​ជាង​៧%​ប៉ុណ្ណោះ ហើយ​ក្រុម​វេជ្ជបណ្ឌិត​បាន​ព្រមាន​ថា ព្រឹត្តិការណ៍​កីឡា​នេះ​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្ទុះ​កូវីដ-១៩​ជា​ថ្មី។

រហូត​ដល់​ពេល​នេះ ហោច​ណាស់​​អ្នក​ស្ម័គ្រ​ចិត្ត​១​ម៉ឺន​នាក់​ក្នុង​ចំណោម៨​ម៉ឺន​នាក់​លា​ឈប់​ពី​ការងារ​ស្ម័គ្រ​ចិត្ត​ដើម្បី​ជួយ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​។ ទី​ប្រឹក្សា​កូវីដ-១៩​របស់​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​សុក្រ​បាន​និយាយ​ថា ព្រឹត្តិការណ៍​ប្រកួត​គួរ​តែ​គ្មាន​អ្នក​ចូល​ទស្សនា​ផ្ទាល់។

ក្រុម​កីឡា​ជម្រើស​ជាតិ​អ៊ូហ្គង់ដា​ពេល​ទៅ​ដល់​ជប៉ុន

ទោះ​ជា​យ៉ាង​ណា កាល​ពី​សប្តាហ៍​មុន​ រដ្ឋាភិបាល​បាន​ដាក់​ចេញ​ផែនការ​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ក្នុង​ស្រុក​ចូល​មើល​ផ្ទាល់​ដល់​ទៅ​១​ម៉ឺន​នាក់ ឬ​ស្មើ​នឹង​៥០%​នៃ​ទីលាន​ដែល​ផ្ទុះ​អ្នក​ទស្សនា ប៉ុន្តែ​មិន​ទាន់​សម្រេច​ជា​ផ្លូវ​ការ​ទេ ខណៈ​បច្ចុប្បន្ន​អនុញ្ញាត​៥​ពាន់​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម