Connect with us

អាជីព

ទម្លាប់មិនល្អទាំង ៥ របស់ថៅកែៗដែលកំពុងធ្វើឲ្យកូនចៅរត់ចោលអស់

បានផុស

នៅ

ពុំមានបុគ្គលិកណាដែល​ចេះតែចង់ផ្លាស់ប្ដូរការងារពីមួយទៅមួយញឹកញាប់ពេកនោះទេ ប៉ុន្តែបើគេឃើញថា និយោជកមាន​ចរិតយ៉ាប់ ដែលពិបាកទ្រាំធ្វើការជាមួយ ជាពិសេសមេដឹកនាំដែលមានលក្ខណៈ ទាំង ៥ ខាងក្រោម គេមុខតែវេចបង្វេចចេញមុនហើយ៖

១. បង្ខំ​បុគ្គលិក​ឲ្យ​ធ្វើ​ការ​ច្រើនឡើងៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សិក្សា​ស្រាវជ្រាវដែល​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យាល័យ Stanford បាន​រកឃើញថា ប្រសិទ្ធភាព​ការងារ​​ក្នុង​មួយ​ម៉ោងៗ​នឹង​ចាប់​ផ្តើម​ធ្លាក់​ចុះ បើ​ម៉ោង​ធ្វើ​ការ​​កើន​ហួស​ពី ៥០ ម៉ោង​ក្នុង​មួយ​សប្តាហ៍ ហើយវានឹង​ឡើង​ដល់​លើសពី ៥៥ ម៉ោង​ក្នុងមួយ​សប្តាហ៍ កំណើនប្រសិទ្ធភាព​ការងារនឹង​ធ្លាក់​ស្មើ​នឹង​សូន្យ។

ទោះបីបុគ្គលិក​ល្អយ៉ាងណាក៏ដោយ ក៏នឹងអស់​ការ​អត់​ធ្មត់ដែរ ​បើ​សិន​​ត្រូវ​ធ្វើ​ការ​ច្រើន​ហួសហេតុពេក។

២. មិន​យកចិត្តទុកដាក់ជាមួយ​បុគ្គលិក

តាមការសិក្សាដដែល បានលើកឡើងថា  ​បុគ្គលិក​ប្រមាណ ៥០% ដែល​លាឈប់​ពី​ការងារ​ ពីព្រោះពួកគេ​មាន​ទំនាក់​ទំនង​មិន​ល្អ​ជា​មួយ​នឹង​ចៅ​ហ្វាយ​នាយ។ ក្រុម​ហ៊ុន​​ល្អមួយ ​ជាក្រុម​ហ៊ុន​ដែល​ចេះ​បែងចែក​ពេល​វេលា​សម្រាប់​ធ្វើ​ការងារ និង​ពេល​វេលា​សម្រាប់​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​នឹង​បុគ្គលិក។ បើពុំមានទំនាក់ទំនងជាមួយអ្នកក្រោមបង្គាប់ខ្លួន សួរថាធ្វើការឲ្យទៅមុខយ៉ាងម៉េច?

៣. មិន​គោរព​ពាក្យ​សន្យា

​ការ​សន្យារបស់មេកោយជាមួយកូនចៅ​ ជាពាក្យមួយដែលជំរុញទឹកពួកគេឲ្យ​សប្បាយ​ចិត្ត និងខំធ្វើការ។ ប៉ុន្តែបើអ្នកដឹកនាំចេះតែដើរសន្យា ហើយមិន​គោរពតាម​ពាក្យ​របស់ខ្លួន ចៅ​ហ្វាយ​នាយ​រូប​នោះ ​នឹង​ត្រូវ​បាន​​​បុគ្គលិក​ឃើញ​ថា ជា​មនុស្ស​ដែលមិនគួរ​ឲ្យ​គោរព និងមិន​អាច​ទុកចិត្ត។

៤. បំបិទ​គំនិត

បុគ្គលិក​ដែល​មាន​ទេព​កោសល្យ​ ច្រើន​តែ​មាន​គំនិត​ច្នៃ​ប្រឌិត​ច្រើន។ ការ​ផ្តល់​ឱកាស​ឲ្យ​កូនចៅធ្វើ​តាម​គំនិត​របស់ពួកគេ​ ជួយ​បង្កើន​ប្រសិទ្ធភាព និង​ការ​ពេញចិត្ត​ក្នុង​ការងារ។ ផ្ទុយទៅវិញ បើ​អ្នក​ដឹក​នាំ​និយម​បង្ខំ​ឲ្យ​បុគ្គលិក​ធ្វើ​ការ​តាម​គំនិត​ខ្លួន​ឯងទាំងស្រុង នោះច្បាស់ណាស់ថា ​ ​ប្រសិទ្ធភាព​ការងារនឹងធ្លាក់ចុះ ហើយគ្មានបុគ្គលិកណាចង់បន្តធ្វើការទៀតទេ។

៥. មិន​​អភិវឌ្ឍន៍​ជំនាញឱ្យ

ចៅហ្វាយនាយ​មាន​ភារកិច្ច​ត្រូវ​គ្រប់​គ្រង ទោះ​បី​ជា​បុគ្គលិក​នៅ​ក្រោម​បង្គាប់​ពូកែ ឬ​ឆ្លាត​យ៉ាងណា​ក្តី។ នៅពេលខ្លួនក្លាយចៅ​ហ្វាយ​នាយ​របស់គេ ហើយ​មាន​បុគ្គលិក​ដែល​ពូកែ និង​មាន​ទេព​កោសល្យ​នៅ​ក្រោម​បង្គាប់ តែបែរជាមិន​រិះ​រក​ចំណុច​ខ្លាំង​របស់​ពួកគេ ហើយ​អភិវឌ្ឍ​ចំណុចនោះទេ​ ​សមត្ថភាព​របស់​ពួកគេដែលមានទាំងប៉ុន្មានហាក់មិនសូវមានប្រយោជន៍៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Lifehack

ចុចអាន៖ អាជីព​អ្វី​ក៏ដោយ បើ​គ្មាន ៥​យ៉ាង​នេះ​ពិបាក​ជោគជ័យណាស់

ចុចអាន៖ ទម្លាប់ ៦យ៉ាង​ដែល​អ្នកដឹកនាំ​ឆ្លាតវៃ​តែង​ធ្វើ​ សម្រាប់​កូន​ក្រុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម