KPT+
គន្លឹះជួយក្នុងការគេងបានលក់ស្រួល គ្មានសំឡេងរំខានពេញមួយយប់
គេងមិនលក់អាចជារោគមួយប្រចាំកាយ ឬដោយសារយើងគិតច្រើនធ្វើឲ្យខួរក្បាលស្មុគស្មាញ។ មានមនុស្សខ្លះពិបាកក្នុងការគេង ហើយបានប្រើគ្រប់វិធីដើម្បីជួយឲ្យដំណេកគេងលក់ស្រួល។
ខាងក្រោមនេះជាគន្លឹះខ្លះៗបន្ថែមទៀត សម្រាប់ជួយឲ្យគេងលក់ និងភ្ញាក់មកមានអារម្មណ៍ស្រស់ស្រាយ។
១ ដាក់ម៉ោងរោទិ៍ឆ្ងាយពីខ្លួន
ការជួសជុលដ៏សាមញ្ញចំពោះបញ្ហានេះគឺដាក់នាឡិការោទ៍ឬទូរស័ព្ទនៅលើឥដ្ឋ។ ប៉ុន្តែត្រូវប្រយ័ត្នពីរបៀបដែលអ្នកដាក់ប្រយ័ត្នវាមិនលឺ អាចធ្វើឲ្យយើងមិនដឹងខ្លួនឬយឺតម៉ោងការងារ។
២ ធ្វើលំហាត់ប្រាណមុនគេង
ការសិក្សាបានបង្ហាញថា អ្នកដែលបានហាត់ប្រាណទៀងទាត់អាចជួយឲ្យគេងលក់ស្រួលជាងអ្នកដែលមិនធ្វើលំហាត់ប្រាណសោះ។ នៅពេលរាងកាយអស់កម្លាំង បន្ទាប់ពីហាត់ប្រាណខ្លាំង នោះយើងនឹងអាចសម្រាកបានស្រួលជាងមុន។ ភាពអសកម្មគ្រាន់តែបណ្ដុះបណ្ដាលរាងកាយឲ្យខ្ជិល ហើយមិនអាចមិនគេងលក់ស្រួល។
៣ ឈប់គិតរឿងឥតបានការ
ឈប់បារម្ភពីរឿងដែលអ្នកមិនអាចគ្រប់គ្រងបាន។ តើការព្រួយបារម្ភនាំមកនូវផលល្អអ្វីខ្លះនៅពេលយប់? ជំនួសឲ្យការគិតអំពីបញ្ហារស្មុគស្មាញនៅពេលយប់ សូមគិតពីគំនិតវិជ្ជមាន ដែលជួយអ្នកឲ្យយើងបានសម្រាកបានលក់ស្រួល។
៤ កុំផឹកកាហ្វេពេលរសៀល
ជាតិកាហ្វេអ៊ីនអាចមានប្រយោជន៍ ធ្វើឲ្យយើងស្វាងងងុយនៅកន្លែងធ្វើការ។ ដោយសារតែយើងភាគច្រើនចំណាយពេលប្រហែល ៤ ទៅ ៦ ម៉ោងដើម្បីរំលាយជាតិកាហ្វេអ៊ីន អ្នកខ្លះថែមទាំងចំណាយពេលយូរ។ ដូច្នេះការផឹកនៅពេលរសៀល វាមិនបានជួយឲ្យយើងគេងលក់ស្រួលទេ។
៥ កុំប្រើប្រាស់ឧបករណ៏អេឡិចត្រូនិក
ពន្លឺពណ៌ខៀវនឹងរារាំងយើងមិនឲ្យដេកលក់ ព្រោះវាធ្វើឲ្យការផលិតមេឡានីនថយចុះ ដែលជាអរម៉ូនគេងផលិតនៅពេលយប់។ ប្រសិនបើអ្នកមានការងារត្រូវធ្វើ ឬប្រើប្រាស់បណ្ដាញសង្គម សូមប្រាកដថាយើងបានប្រើមួយម៉ោងមុនពេលអ្នកចូលគេង។
៦ ចៀសវាងការហូបស្រាពេលយប់
ជៀសវាងការទទួលទានស្រាច្រើន ជាពិសេសពេលយប់។ នេះដោយសារតែការផឹកស្រាធ្វើឲ្យសីតុណ្ហភាពរាងកាយឡើងខ្ពស់ ហើយធ្វើឲ្យប្រព័ន្ធសរសៃប្រសាទផ្សេងទៀតភ្ញាក់ឡើងមក។ សូមផឹកស្រាតិចបំផុត និងឲ្យបានត្រឹមត្រូវទើបអាចគេងលក់ស្រួល។
៧ លុបបំបាត់សំឡេងរំខានទាំងអស់
យើងត្រូវការសន្តិភាពនិងស្ងប់ស្ងាត់ខ្លះ ដើម្បីគេង ដូច្នេះត្រូវប្រាកដថាយើងបានបំបាត់សំឡេងរំខានទាំងអស់នៅជុំវិញបន្ទប់គេងឬផ្ទះរបស់យើង។
៨ ធ្វើឲ្យកន្លែងដេកស្រស់ស្រាយ
ពូកឬកម្រាលក្រាលដេកក៏ជាបញ្ហាដែរ ទាំងនោះសុទ្ធតែជាមូលហេតុដែលធ្វើឲ្យអ្នកគេងមិនលក់។ ជាមធ្យមពូកគួរតែផ្លាស់ប្តូររៀងរាល់ ៧ ឆ្នាំម្តង។ ដូច្នេះវាជាការប្រសើរក្នុងការទិញគ្រែថ្មី ពូកថ្មី ដែលល្អទំនើបជាមួយបច្ចេកវិទ្យាចុងក្រោយ។
៩ បរិភោគអាហារធ្វើឲ្យគេងលក់ស្រួល
របបអាហារដែលមានជាតិ tryptophan ខ្ពស់ដូចជាផលិតផលទឹកដោះគោ ឬនំប៉័ង អាចជួយអ្នកសម្រាកបានស្រួល។ ដូច្នេះជំនួសឲ្យការញ៉ាំអាហារដែលគ្មានសារធាតុចិញ្ចឹមមុនពេលអ្នកគេង សូមបរិភោគអាហារទាំងនេះជំនួស៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖ការប៉ះទង្គិចផ្លូវចិត្ត ដាក់សម្ពាធច្រើនទៅលើអារម្មណ៍ និងការរស់នៅមនុស្សយើង
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់