Connect with us

ព័ត៌មានអន្ដរជាតិ

ឡើងកាន់តំណែងមិនទាន់បានប៉ុន្មានផង អ៊ីស្រាអែល ថ្កោលទោសប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ អ៊ីរ៉ង់

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Yair Lapid បានថ្កោលទោសប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អ៊ីរ៉ង់លោក Ebrahim Raisi ដោយនិយាយថា លោកប្តេជ្ញាចំពោះមហិច្ឆតានុយក្លេអ៊ែររបស់របបនេះ និងយុទ្ធនាការភេរវកម្មពិភពលោក ។

ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អ៊ីរ៉ង់លោក Ebrahim Raisi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ លោកនាយករដ្ឋមន្រ្តី Naftali Bennett ដែលបានចូលកាន់តំណែងនៅខែនេះ បាននិយាយនៅក្នុងសុន្ទរកថាមួយថា អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់ ទទួលបានអាវុធនុយក្លេអ៊ែរនោះទេ ហើយប្រទេសរបស់លោកមានសេរីភាពក្នុងការធ្វើសកម្មភាពពេញលេញ ។

បន្ថែមពីនេះ លោក Lapid បាននិយាយនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃសៅរ៍ថា លោក Raisi គឺជាអ្នកជ្រុលនិយមដែលទទួលខុសត្រូវ ចំពោះការស្លាប់របស់ប្រជាជនអ៊ីរ៉ង់រាប់ពាន់នាក់ ។ តាមពិតគាត់សំដៅទៅលើការអះអាងរបស់អ៊ីស្រាអែលដែលថា លោក Raisi បានចូលរួមក្នុងការបង្ក្រាបក្រុមប្រឆាំង ។

គួររំឭកថា លោក Ebrahim Raisi គឺជាអ្នកប្រាជ្ញច្បាប់ និងជាប្រធានតុលាការឥស្លាមអភិរក្ស បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ដោយមានសំឡេងឆ្នោតប្រហែល ៦២ ភាគរយ ។

ស្របពេលជាមួយគ្នានេះ លោក Lapid បានបន្ថែមថា ការបោះឆ្នោតរបស់លោក Raisi គួរតែជំរុញការប្តេជ្ញាចិត្តជាថ្មី ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ជាបន្ទាន់ និងបញ្ចប់នូវមហិច្ឆិតាក្នុងតំបន់ដែលកំពុងបង្កការអន្តរាយ ខណៈអ៊ីស្រាអែលមើលឃើញថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរមិនគ្រប់គ្រាន់ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់នោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ក្រោយអស់តំណែង លោក Netanyahu ប្តេជ្ញាផ្តួលរំលំរដ្ឋាភិបាលចម្រុះថ្មី ហើយត្រៀមវិលមករកអំណាចវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម