ព័ត៌មានជាតិ
បាក់រលំស្លាកប៉ាណូមួយផ្ទាំងនៅផ្លូវជាតិលេខ៣៣ កំពត-កែប
គ្រោះធម្មជាតិភ្លៀងមួយមេលាយឡំខ្យល់កន្ទ្រាក់ផង បក់បោកយ៉ាងខ្លាំងបណ្តាលឲ្យបាក់រលំស្លាកប៉ាណូរបស់ក្រុមហ៊ុនមួយ ដែលដាក់តាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣៣ កំពត-កែប ស្ថិតក្នុងភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូខេត្តកំពត បណ្តាលឲ្យអ្នកដំណើរតាមយានយន្ត ត្រូវអាក់ខានធ្វើចរាចរណ៍រាប់ម៉ោង។
ហេតុការណ៍គ្រោះធម្មជាតិរលំបាក់ផ្ទាំងប៉ាណូខាងលើ បានកើតឡើងកាលពីវេលាម៉ោង៦និង១៥ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិ-ឃុំ ខាងលើ។
លោក ពុធ សឺង នាយការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា ការបាក់រលំប៉ាណូខាងលើបានធ្វើឲ្យរលំប៉ះរថយន្តម៉ាកអូឌី មួយគ្រឿងខូចខាតធ្ងន់ និងប៉ះផ្ទះមួយកំណាត់ខាងមុខ ប៉ុន្តែមិនបានរងគ្រោះដល់មនុស្សនៅក្នុងលំនៅដ្ឋាននោះទេ។
លោកបានបន្តថា ការបាក់រលំស្លាកប៉ាណូនេះ ក៏ពុំបានធ្វើឲ្យមានការស្ទះចរាចរលើផ្លូវជាតិខាងលើនោះយូរអង្វែងឡើយ ដោយភ្លាមៗនោះ បន្ទាប់ពីមានហេតុការកើតឡើងគឺ លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីជំនាញចុះទៅដល់កន្លែងកើតហេតុ ដើម្បីឲ្យកម្លាំងជំនាញយកគ្រឿងចក្រអូស និងយកជាងផ្សារដែកផ្លុំផ្តាច់ដើម្បីយកចេញពីផ្លូវដើម្បីកុំឲ្យស្ទះចរាចរនាពេលនោះផងដែរ។
សូមបញ្ជាក់ដែរថា ការបាក់រលំស្លាកកប៉ាណូខាងលើបណ្តាលឲ្យស្ទះចរាចរអស់ជាង៣ម៉ោងឯណោះ ទើបដំណើរការចរាចរវិញបាន នៅព្រឹកថ្ងៃដដែលនេះ៕
អត្ថបទ ៖ សេង ណារិទ្ធ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ