នយោបាយ
លោក គង់ គាំ ផ្ញើសារអបអរសាទរលទ្ធផល តេស្តលើកទី៤ របស់សម្តេចតេជោ ហ៊ុន សែន
ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ លោក គង់ គាំ បានអបអរចំពោះលទ្ធផលធ្វើតេស្តលើកទីបួនរបស់សម្តេចតេជោ ហ៊ុន សែន ដែលបញ្ជាក់ថា អវិជ្ជមានពីមេរោគកូវីដ១៩ និងបានជូនពរឲ្យថ្នាក់ដឹកនាំ និងក្រុមពាក់ព័ន្ធព្រឹត្តិការណ៍៣ វិច្ឆិកា មានសុខភាពល្អ ជាធម្មតាឡើងវិញទាំងអស់គ្នា ដើម្បីបម្រើការងារ និងបម្រើប្រទេសជាតិតទៅទៀត។
លោក គង់ គាំ បញ្ជាក់យ៉ាងដូច្នេះថា “គណបក្សឆន្ទៈខ្មែរ សូមអបអរលទ្ធផលធ្វើតេស្តលើកទីបួន បញ្ជាក់ថា នាយករដ្ឋមន្ត្រីហ៊ុន សែន អវិជ្ជមានពីមេរោគកូវីដ១៩ និងសូមថ្នាក់ដឹកនាំ និងក្រុមពាក់ព័ន្ធព្រឹត្តិការណ៍៣ វិច្ឆិកា ដែលប្រតិបត្តិវិធានការចត្តាឡីស័កមានភាពអវិជ្ជមានពីមេរោគកូវីដ១៩ និងសូមអ្នកមានភាពវិជ្ជមានមួយចំនួនតូចឆាប់បានរួចផុតពីមេរោគកូវីដ១៩ មានសុខភាពជាធម្មតាឡើងវិញទាំងអស់គ្នា ដើម្បីបម្រើ ការងារ និងបម្រើប្រទេសជាតិតទៅ ទៀត។ សូមប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស គោរពអនុវត្ត ការណែនាំរបស់ក្រសួងសុខាភិបាល និងយុទ្ធនាការអប់រំរបស់សមត្ថកិច្ចគ្រប់ថ្នាក់គ្រប់ទិសទីអោយខ្ជាប់ខ្ជួន ម៉ត់ចត់ ដើម្បីប្រជាពលរដ្ឋខ្មែរ និងកម្ពុជាទទួលជ័យជំនះពីមេរោគកូវីដ១៩ដ៏សាហាវនៅទូទាំងពិភពលោកនេះប្រកបដោយវិរភាព និងមោទនភាព។
បើតាមលោក គង់ គាំ ជោគជ័យលើមេរោគកូវីដ១៩ គឺជាមូលដ្ឋាន នៃសុខភាព នៃពលកម្ម នៃសេដ្ឋកិច្ច សម្រាប់ពេលចំពោះមុខ និងសម្រាប់ដំណាក់កាលក្រោយកូវីដ១៩ របស់កម្ពុជាដែលមានយើងគ្រប់គ្នាជាអ្នកចូលរួមពុះពារ ដើម្បីអនាគតត្រចះត្រចង់របស់ខ្មែរ និងរបស់កម្ពុជា។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងភរិយា ព្រមទាំងនៅជាមួយត្រូវបានធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ ហើយបានបង្ហាញថា អវិជ្ជមានកូវីដ-១៩ ដូច្នេះសម្ដេចនឹងចេញ ធ្វើការជាធម្មតាវិញនៅថ្ងៃស្អែក៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ