កីឡា
អបអរសាទរ នារីខ្មែរ ស្រួង ភាវី ឈ្នះជើងឯក LPBA កម្រិតពិភពលោកនៅកូរ៉េ
កីឡាការិនីឃ្នូកឃ័រកម្ពុជា ស្រួង ភាវី បានគ្រងជើងឯក Blue One Resort LPBA Championship លំដាប់ពិភពលោកលើកដំបូង បន្ទាប់ពីឈ្នះដៃគូជាកីឡាការិនីម្ចាស់ផ្ទះកូរ៉េខាងត្បូងដោយលទ្ធផល ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីម្សិលមិញ។
តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្រួង ភាវី ដែលមានដើមកំណើតនៅខេត្តត្បូងឃ្មុំបានប្រាប់ថា នេះជាលើកដំបូងរបស់គាត់ដែលបានឈ្នះជើងឯកក្នុង ការប្រកួតស្នូកឃ័រ(ការ៉ុម)ដណ្ដើមពានរង្វាន់ Blue One Resort LPBA Championship (ផ្នែកនារី) នៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីវាយបកយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ដោយលទ្ធផល ៣-១សិត នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ ការប្រកួតនេះ មានកីឡាការិនីចូលរួមសរុប៦៤នាក់សុទ្ធសឹងជាជើងខ្លាំងកម្រិតពិភពលោក។

ព្រឹត្តិការណ៍ប្រកួតនេះបានប្រព្រឹត្តទៅរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ នេះជាលើកដំបូងហើយដែលនារីខ្មែររៀបការជាមួយបុរសកូរ៉េ និងបានទៅរស់នៅទីនោះបានខ្លួនក្លាយជាកីឡាករឃ្នូករកំពូលលំដាប់ពិភពលោកបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ បន្ទាប់ពីគាត់បានចុះកុងត្រាប្រកួតតំណាងក្រុមហ៊ុន Blue One Resort រយៈពេល ១ឆ្នាំ។

កាលពីព្រឹកមិញនេះ ស្រួង ភាវី បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖«ជំរាបសួរ ពុកម៉ែបងប្អូន ខ្ញុំត្រៀមប្រកួតកីឡាស្នុកឃរ័ ប៊ីយ៉ាជើងឯកពិភពលោក ដ៏ធំបំផុតនៅ ប្រទេសកូរ៉េខាងត្បូង ហើយនេះជាព្រឹត្តិការណ៍មួយនេះគឺជាលើកដំបូងបំផុតសំរាប់ខ្ញុំ។ សង្សឹមថាខ្ញុំបានការ គាំទ្រច្រើនពីប្រទេសកម្ពុជា»។

ភាវី បានបញ្ជាក់ថា ៖«ព្រោះថានៅ ប្រទេសកូរ៉េ ពេលនេះ ប្រជាជនកូរ៉េ ពួកគាត់ស្រលាញ់ និងគាំទ្រខ្ញុំ ម៉ាប្រទេសកូរ៉េ តែម្ដងហើយ ទូរស្សន៍ កូរ៉េចុះផ្សាយពេញទឹក ពេញដីតែម្ដង ហើយសូមអរគុណ។ ខ្ញុំនឹងយកពាន ជូនពុកម៉ែបងប្អូន ឱ្យទាល់តែបាន សូមអរគុណ»។

សម្រាប់ការឈ្នះជើងឯកនេះ កីឡាការិនី ស្រួង ភាវី បានទទួលប្រាក់រង្វាន់ចំនួន២០លានវ៉ុន (ប្រហែលជា១៧៥៧៩ដុល្លារអាមេរិក)។ ជាពិសេសអ្នកគាំទ្រទូទាំងប្រទេសឥណ្ឌាបានអបអរសាទរស្ទើរទូទាំងប្រទេសដល់កីឡាការិនីកម្ពុជា និងទង់ជាតិកម្ពុជាត្រូវបានបង្ហាញក្នុងព្រឹត្តិការណ៍ប្រកួត៕


អត្ថបទ៖ វីរបុត្រ
ប្រភព៖ NOCC

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?