កូវីដ-១៩
រដ្ឋមួយនៅឥណ្ឌា រកឃើញថា អ្នកជំងឺកូវីដដល់ទៅ ៩៩,៧ភាគរយដែលស្លាប់ គឺជាអ្នកមិនចាក់វ៉ាក់សាំង
នាយកដ្ឋានសុខាភិបាលនិងសុខុមាលភាពគ្រួសាររបស់រដ្ឋបាននិយាយថា ការស្លាប់ស្ទើរតែទាំងអស់ដោយសារជំងឺកូវីដ-១៩នៅក្នុងរដ្ឋ Nagaland នៃប្រទេសឥណ្ឌា បន្ទាប់ពីខែកុម្ភៈ គឺជាមនុស្សដែលមិនទាន់បានចាក់វ៉ាក់សាំងគ្រប់ដូស។

ទិន្នន័យរបស់នាយកដ្ឋានបានបង្ហាញថា ក្នុងចំណោមអ្នកស្លាប់ចំនួន៣៧៥នាក់ នៅក្នុងរដ្ឋនេះ ចាប់ពីខែកុម្ភៈមក មានតែអ្នកជំងឺម្នាក់ប៉ុណ្ណោះ ដែលចាក់វ៉ាក់សាំងដូសទី២បានពីរសប្តាហ៍។
រដ្ឋ Nagaland បានចាប់ផ្តើមដំណាក់កាលដំបូងនៃការចាក់វ៉ាក់សាំង រួមជាមួយតំបន់ផ្សេងទៀតក្នុងប្រទេសកាលពីថ្ងៃទី១៦ខែមករា ខណៈបុគ្គលិកសុខាភិបាលត្រូវបានផ្តល់អាទិភាពសម្រាប់ការចាក់វ៉ាក់សាំង។

នាយកដ្ឋានសុខាភិបាលបានជូនដំណឹងថា រហូតមកដល់ពេលនេះ គ្មានបុគ្គលិកសុខាភិបាលសកម្មណាម្នាក់នៅក្នុងមន្ទីរពេទ្យកូវីដ បានស្លាប់ដោយសារវីរុសនោះទេ បើទោះបីជាមានហានិភ័យខ្ពស់បំផុតនៃការប៉ះពាល់ក៏ដោយ ខណៈបុគ្គលិកថែទាំសុខភាពភាគច្រើនបានចាក់វ៉ាក់សាំងពេញលេញ។
គិតត្រឹមថ្ងៃសៅរ៍ ការចាក់វ៉ាក់សាំងចំនួន ៤០២,៧៧៨ដូស (លើកទី១ចំនួន ៣,៤៧,៤១៥ដូសនិងលើកទី២ចំនួន៥៥,៣៦៣ដូស ត្រូវបានចាក់នៅក្នុងរដ្ឋ Nagaland។ បុគ្គលិកសុខាភិបាល១០,៣៦៥នាក់, បុគ្គលិកជួរមុខ២៨,៣៤៤នាក់, មនុស្សអាយុលើស៤៥ឆ្នាំ១៦,៦៥៣នាក់និងមនុស្សអាយុចន្លោះ ១៨ដល់៤៤ឆ្នាំម្នាក់ បានទទួលវ៉ាក់សាំងគ្រប់ទាំងពីរដូស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ East Mojo

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល