Connect with us

ព័ត៌មានជាតិ

មនុស្ស​៤​នាក់ ក្លែង​ធ្វើជា​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន ជម្រិត​ទារប្រាក់​ពី​ពលរដ្ឋ ត្រូវ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​

បានផុស

នៅ

ភ្នំពេញ ៖ បន្ទាប់ពី​បានទទួល​ព័ត៌មាន​ថា មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា ៤​នាក់ បាន​ក្លែង​អត្តសញ្ញាណ​ជា​នគរបាល​ប្រឆាំង​គ្រឿងញៀន ប្រើប្រាស់​រថយន្ត ម៉ូតូ ធ្វើ​សកម្មភាព​ចាប់​ពលរដ្ឋ​សម្លុត​យកប្រាក់ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​បាន​ទាំង​ព្រម នៅ​ភូមិ​កំរៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ ដោយ​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (​ក​៤) សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​សហការ​ស្រាវជ្រាវ ឈានទៅ​បង្ក្រាប​ជាក់ស្តែង​ក្រុម​ក្លែងខ្លួន​ជា​សមត្ថកិច្ច​នគរបាល នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កំពុង​ធ្វើ​សកម្មភាព​ចាប់​ពលរដ្ឋ​សម្លុត​យកប្រាក់​។​

​នេះ​ជាការ​អនុវត្តតាម​បញ្ជា​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​របស់លោក​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។​

​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់​៖

១៖ ឈ្មោះ កេ​ត វី​រី​យ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (​មេក្លោង​ផ្តើមគំនិត​)

២៖ ឈ្មោះ សយ តុលា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​

៣៖ ឈ្មោះ ផាន់ វីរៈ​ភក្តី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​

៤៖ ឈ្មោះ សល់ ភារៈ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​។​

​វត្ថុតាង​ចាប់យក​រួមមាន​រថយន្ត ១​គ្រឿង ម៉ូតូ ២​គ្រឿង អាវុធខ្លី (​ជ័រ​) ១​ដើម វិទ្យុទាក់ទង ១​គ្រឿង ឯកសណ្ឋាន​នគរបាល ២​ឈុត និង​អាវ ១ មួក​នគរបាល ១ ខ្សែក្រវាត់​នគរបាល ១ អាវ​គ្រោះ ១ មាន​ផ្លាកសញ្ញា​គ្រឿងញៀន អាវកាក់ ១ មាន​ផ្លាកសញ្ញា​គ្រឿងញៀន កាបូ​កដៃ​មាន​សញ្ញា​នគរបាល​គ្រឿងញៀន ១ កាត​នគរបាល​ក្លែងក្លាយ​ចំនួន ៣​សន្លឹក កាត​សារព័ត៌មាន​កំពង់សោម​ប៉ុស្តិ៍ ១​សន្លឹក តេស្ត​ទឹកមូត្រ​រក​សារធាតុ​ញៀន ១​តេស្ត កាត​កម្លាំង​មូលដ្ឋាន​សម្ងាត់​ក្លែងក្លាយ ២​សន្លឹក (​ក​៧ ក​៥) កាត​សម្គាល់​អាវុធ​ខ្លី ១​សន្លឹក អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ១​សន្លឹក និង​កាត​ចាក់​វ៉ាក់សាំង ១​សន្លឹក​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ខាងលើ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​តាម​នីតិវិធី​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៣ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២១ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៨ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម