កូវីដ-១៩
គួរឲ្យភ័យខ្លាច ស្ត្រីវ័យ២៩ឆ្នាំក្តៅខ្លួនខ្លាំងបានដេកស្លាប់ក្នុងផ្ទះ ពេទ្យមកយកសំណាកឃើញវិជ្ជមានកូវីដ
ភ្នំពេញ ៖ ស្ត្រីម្នាក់ក្នុងវ័យ២៩ឆ្នាំ បានក្តៅខ្លួនខ្លាំង ដេកស្លាប់ហើយគ្រូពេទ្យបានចុះមកយកសំណាកឃើញមានវិជ្ជមានកូវីដ១៩ ចំណែកសមាជិក២នាក់ដែលរស់នៅជាមួយត្រូវបានធ្វើចត្តាឡីស័ក។
យោងតាមរបាយការណ៍របស់សាលាសង្កាត់ព្រែកឯងបានឲ្យដឹងថា កាលពីវេលាម៉ោង១៧និង០០នាទីរសៀលថ្ងៃទី២១ខែមិថុនា នេះស្ត្រីម្នាក់ឈ្មោះ សួន ស្រីពៅ អាយុ២៩ឆ្នាំបានស្លាប់ក្នុងផ្ទះរបស់ខ្លួនផ្ទះលេខ៦៣៩ផ្លូវលំភូមិរបោះអង្កាញ់១សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដោយគ្រាន់តែជនរងគ្រោះក្តៅខ្លួនខ្លាំង ហើយក្រុមគ្រួសារស្មានតែឈឺគ្រុឌក្តៅមិននឹកស្មានថារហូតដល់ស្លាប់ក្នុងវ័យក្មេងបែបនេះសោះ។

របាយការណ៍បញ្ជាក់ថា លុះដល់ពេលអាជ្ញាធររាយការណ៍ទៅគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅឲ្យចុះមកពិនិត្យសំណាកស្រាប់តែឃើញមានវិជ្ជមានកូវីដ១៩ហើយសមាជិកក្នុងគ្រួសារ២នាក់ទៀតត្រូវបានឲ្យធ្វើចត្តាឡីស័ក។

អ្វីដែលអ្នកភូមិមានការភ័យខ្លាចនោះ គឺស្ត្រីខាងលើមានវ័យត្រឹម២៩ឆ្នាំបែរជាស្លាប់ដោយជំងឺកូវីដ១៩។ ដែលកន្លងមកគេខ្លាចតែមនុស្សវ័យចំណាស់ដែលមានជំងឺប្រចាំកាយច្រើនប្រឈមនិងឆ្លងជំងឺកូវីដ១៩នោះ៕
ដោយ ៖ នរា


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត