Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី​ឆ្លង​កូវីដ​ប្រចាំ​ថ្ងៃខ្ពស់​កប់​ ឥឡូវ​សរុបជាង២លាននាក់

បានផុស

នៅ

ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​ចន្ទ​ ទី​២១ ខែ​មិថុនា មាន​ករណី​ឆ្លង​កូវីដ-១៩​ថ្មី​​ជាប់​កំណត់​ត្រា​​​របស់​ខ្លួន​រហូត​ដល់​១៤​៥៣៦​នាក់​ ដែល​​​ធ្វើ​ឲ្យ​ចំនួន​ អ្នក​ឆ្លង​សរុប​ទូទាំង​ប្រទេស​កើន​លើស​ពីរ​លាន​នាក់​។

គិត​ត្រឹម​ថ្ងៃ​ចន្ទ​ម្សិល​មិញ ករណី​ឆ្លង​កូវីដ-១៩​សរុប​នៅ​​​ឥណ្ឌូណេស៊ី​មាន​ចំនួន ២​ ០០៤ ​៤៤៥​នាក់។ ចំណែក​ករណី​មរណភាព​ថ្មី​​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​​មាន​ ២៩៤​នាក់​ដែល​សរុប​មរណភាព​ទាំង​​អស់​មាន​ចំនួន​​ ៥៤៩៥៦​នាក់។ នៅ​ទី​ហ្សាការតា​​កាល​ពី​ថ្ងៃ​ចន្ទ​មាន​ករណី​ឆ្លង​ថ្មី​​៥០១៥​នាក់ និង​ស្លាប់​៧៤​នាក់។

ពលរដ្ឋ​ឥណ្ឌូណេស៊ី​ចាំ​ចាក់វ៉ាក់សាំង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​តាំង​ពី​ប្រទេស​ប្រជុំ​កោះ​បាន​ប្រកាស​ករណី​ឆ្លង​កូវីដ-១៩​លើក​ដំបូង​កាល​ពី​ខែ​មីនា ឆ្នាំ​២០២០​មក ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ច្រើន​បំផុត​គឺ​កាល​ពី​ខែ​មករា​ដែល​មាន​ចំនួន ១៤​៥១៨​នាក់ ប៉ុន្តែ​កំណត់​ត្រា​ខ្ពស់​បំផុត​នេះ​ត្រូវ​បាន​បំបែក​ដោយ​ចំនួន​​អ្នក​ឆ្លង​ថ្មី​កាល​ពី​ថ្ងៃ​ចន្ទ ម្សិល​មិញ។

ប្រទេស​ឥណ្ឌូណេស៊ី​នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​មាន​ករណី​ឆ្លង​ថ្មី​កើន​ឡើង​​ជា​ប្រចាំ​ បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក​នៃ​ពិធី​បុណ្យ​ Idul Fitri កាល​ពី​ខែ​មុន។

ទោះ​ជា​អាជ្ញាធរ​បាន​ដាក់​បំរាម​​ក្នុង​ការ​​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ទី​ប្រជុំ​ជន​ទៅ​ស្រុក​កំណើត​ក្នុង​កំឡុង​ពេល​ពិធី​បុណ្យ​នោះ ក៏​មនុស្ស​ជា​ច្រើន​នៅ​តែ​បំពាន​លើ​បំរាម​​ទាំង​នោះ ខណៈ​មនុស្ស​ម្នា​ជា​ច្រើន​ត្រូវ​បាន​គេ​ឃើញ​ជួប​ជុំ​គ្នា​នៅ​តាម​តំបន់​ទេសចរណ៍។

ក្រុម​គ្រូ​ពេទ្យ​ឥណ្ឌូណេស៊ី

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​​បាន​ដាក់​បន្ថែម​គ្រែ​នៅ​មន្ទីរ​ពេទ្យ​ចំនួន​៧២០០០​ និង​គ្រែ​សង្គ្រោះ​បន្ទាន់ (IUC)​ចំនួន​ ៧៥០០​  ដោយ​សារ​​ថ្ងៃឈប់​សម្រាក​​លើក​មុន​មាន​ករណី​ឆ្លង​ថ្មី​កើន​ឡើង​រហូត​ដល់​៦០%។

ទោះ​បី​ជា​យ៉ាង​ណា មន្ទីរ​ពេទ្យ និងតំបន់​ជា​​ច្រើន​បាន​រាយការណ៍​ពី​អត្រា​អ្នក​ជំងឺ​ចូល​​ពេទ្យ​​មាន​ជាង​៨០​%​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ហើយ​នៅ​តំបន់​ខ្លះ​​មាន​អ្នក​ជំងឺ​ចូល​ដល់​ទៅ​៩០​%។

តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ដែល​រង​ការ​វាយ​ប្រហារ​ខ្លាំង​បំផុត​គឺ​​នៅ Kudus ខេត្ត Central Java ដែល​មាន​បុគ្គលិក​ពេទ្យ​ជាង​៣៥០​នាក់​បាន​ឆ្លង​កូវីដ-១៩ បើ​ទោះ​ជា​ពួក​គាត់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​រួច​រាល់​ហើយ​។

ពួក​គេ​ភាគ​ច្រើន​គ្មាន​បង្ហាញ​រោគ​សញ្ញា​ទេ​ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​និយាយ​ថា ពួក​គេ​ភាគ​ច្រើន​បាន​ជា​សះ​ស្បើយ​ហើយ។ ការផ្ទុះ​កូវីដ-១៩​ត្រូវ​បាន​គេ​ជឿ​ថា​ អាក្រក់​ខ្លាំង​ដោយ​សារ​វីរុស​បំប្លែង​ខ្លួន Delta ដែល​នាំ​ឲ្យ​នៅមន្ទីរ​ពេទ្យ Kudus មាន​ជាង​៩០​%។

មន្ត្រី​និយាយ​ថា ករណី​ឆ្លង​ថ្មី​នឹង​នៅ​តែ​បន្ត​កើន​ឡើង​រហូត​ដល់​ដើម​ខែ​កក្កដា ដោយ​សារ​ករណី​ក្រោយ​ថ្ងៃ​ឈប់​សម្រាក​បាន​កើន​ឡើង​៧​សប្តាហ៍​ ប៉ុន្តែ​អ្នក​ជំនាញ​ព្រមាន​ថា ប្រព័ន្ធ​សុខាភិបាល​ឥណ្ឌូណេស៊ី​អាច​នឹង​ដួល​រលំ ប្រសិន​បើ​គ្មាន​វិធាន​ការ​ដោះ​ស្រាយ​​បន្ទាន់​ដើម្បី​ទប់​ស្កាត​ការ​រីក​រាល​ដាល​ទេ​នោះ។ ការ​​ឆ្លង​បាន​រាល​ដាល​​នៅ​ខេត្ត​២៩​ក្នុង​ចំណោម​​ខេត្ត​៣៤​របស់​ប្រទេស​ឥណ្ឌូណេស៊ី៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+២៦ នាទីutes មុន

ទៅដល់ស្ទឹងត្រែង កុំរំលងកោះតាមបណ្តោយដងទន្លេ ព្រោះវេលាទឹកស្រកនេះ ជាឱកាសមាសសម្រាប់កម្សាន្ត

ព័ត៌មានជាតិ៩ ម៉ោង មុន

គ្រឹះស្ថាន TVET នៅ​កម្ពុជា រៀបចំ​កម្មវិធីផ្លាស់ប្តូរបទពិសោធន៍លើវិស័យ TVET ជាមួយមជ្ឍមណ្ឌលអាស៊ាន-ចិន

ព័ត៌មានជាតិ១០ ម៉ោង មុន

សហជីព កម្មករ និងពលរដ្ឋ រំភើបរីករាយយ៉ាងខ្លាំងចំពោះក្រមាខ្មែរមានអាយុរាប់រយឆ្នាំ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព ដើម្បី​អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៩ ខែ​ធ្នូ​ជាមួយ​ និង​មហាជន​ចូល​រួម​ជិត​៥​ម៉ឺន​នាក់​

ព័ត៌មានជាតិ១២ ម៉ោង មុន

​ក្រុមហ៊ុន ​MinebeaMitsumi Inc. ​នឹង​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ថ្មី​ជា​ផ្លូវ​ការ​នៅ​ខេត្តពោធិ៍សាត់ នៅ​ក្នុង​ឆ្នាំ២០២៥ ខាងមុខនេះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រញ្ជួយដីកម្រិតធ្ងន់ វាយប្រហាររដ្ឋកាលីហ្វ័រញ៉ា ខណៈមនុស្សរាប់លាននាក់ សម្រុកជម្លៀសចេញ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាឲ្យអ្នកគ្រប់គ្រង Galaxy Navatra និងដឹកនាំផលិត លុបបទ«សែកមន្ត» ដើម្បីកែសម្រួលនិងកាត់ប្លង់តុក្កតាឡាប៊ូប៊ូចេញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេ​បញ្ជាការ​កូរ៉េ​ខាង​ត្បូង៣​រូប ត្រូវ​បញ្ឈរ​ជើង​ និង​យោធា​១០​នាក់ ត្រូវ​ហាម​មិន​ឲ្យ​ចេញ​ក្រៅ​ប្រទេស

សន្តិសុខសង្គម១៤ ម៉ោង មុន

ឃាត់ខ្លួនមេតុងទីនម្នាក់ ក្រោយបោកលុយកូនក្រុមជាង១៣ម៉ឺនដុល្លារ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី ព្រមានជប៉ុន ក្រោយឮដំណឹង គ្រោងបញ្ជូនមីស៊ីល យកទៅប្រើក្នុងសង្គ្រាមអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម