Connect with us

សុខភាព

ផ្លែឈើនិងបន្លែពណ៌ក្រហមស្រស់ ហូបជាទៀងទាត់ ដូចនៅឆ្ងាយពីគ្រូពេទ្យ

បានផុស

នៅ

ពពួកផ្លែឈើនិងបន្លែក្រហមមានច្រើនប្រភេទច្រើនទម្រង់ ហើយក៏ងាយស្រួលរកនៅស្រុកយើងដែរ។

តែ​ខាងក្រោម​នេះ​យើង​សុំ​លើក​យក​តែ​ប្រភេទ​ខ្លះៗ​នៃ​ពពួក​បន្លែ​ផ្លែឈើ ​​ដែល​មាន​ពណ៌​ក្រហម​មក​ប្រាប់​ពី​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែល​យើង​មិន​ដឹង។

១ ផ្លែប៉ោម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហូប​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ ដូច​នៅឆ្ងាយពីគ្រូពេទ្យ។ វិធី​មួយ​ក្នុង​ចំណោម​នោះ ​គឺ​ថា​ផ្លែ​ប៉ោម​ត្រូវ​បាន​គេ​ដឹង​ថា​​ជា​វិទ្យាសាស្ត្រ​ដែលមានភាព​អស្ចារ្យ​ក្នុងការថែរក្សា​សុខភាព​បេះដូង​ និង​រាងកាយ​ជាទូទៅ។ វាមានថាមពលក្នុងការប្រយុទ្ធប្រឆាំង​នឹង​រ៉ាឌីកាល់ ​ដែល​បង្ក​គ្រោះថ្នាក់​នៅ​ខាង​ក្នុង​ខ្លួន។

២ ផ្លែឈេរី

មាតិកា​ប្រឆាំងអុកស៊ីតកម្មកាល់ស្យូមនិងប៉ូតាស្យូមនៃផ្លែឈើរី គឺ​ល្អសម្រាប់ថែរក្សារាងកាយ​ឲ្យ​មាន​សុខភាព​ល្អ។ ឈើរីជួយ​ជំរុញប្រព័ន្ធភាពស៊ាំរបស់មនុស្ស​ម្នាក់ និង​ផ្ដល់​នូវ​រសជាតិ​ផ្អែម​ឆ្ងាញ់​នៃ​ប្រភេទ​ផ្លែឈើ​ក្រហម។

៣ ផ្លែ Cranberries

ផ្ទុក​ទៅ​ដោយ​វីតាមីន C និងសារធាតុចិញ្ចឹមផ្សេងៗទៀត cranberries ត្រូវ​បាន​គេ​ដឹង​ថា​មាន​ប្រយោជន៍​ក្នុង​ការថែរក្សាតម្រងនោមនិងថ្លើមដែលមានសុខភាពល្អ។ ក្រៅពី​នេះ​កម្រិត​ជាតិ​អាស៊ីដ​របស់​វា​សមស្រប​ក្នុងការប្រយុទ្ធប្រឆាំង​នឹងផ្សិតដែលការពារការឆ្លងដែល​អាចកើតមាន។

៤ ផ្លែទទឹម

សក្ដានុពល​ដ៏​ល្អ​នៃ​ផ្លែ​ទទឹម​គឺ​ជាការរួមបញ្ចូលសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វា។ មានន័យថា​វា​ក៏​មាន​ថាមពល​ក្នុង​ការ​ប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់ដែលបង្កគ្រោះថ្នាក់ផងដែរ។

៥ ផ្លែ Raspberries

ជាតិសរសៃ niacin ប៉ូតាស្យូមនិងស័ង្កសីនៃផ្លែ Raspberries បាន​ការការពារ​លក្ខខណ្ឌ​ទាក់ទង​នឹង​ជំងឺ​មហារីក។ កាលណាយើងទទួលទាន​កាន់តែច្រើន​ នោះ​រាងកាយ​យើង​ដូច​ទទួល​បាន​ការ​ការពារ​មួយ​ដ៍​ល្អ​​ពី​រ៉ាឌីកាល់​គ្រោះថ្នាក់។

៦ សណ្តែក​ក្រហម

សណ្ដែក​ក្រហម​មានផ្ទុកជាតិអាស៊ីតហ្វូលិក ជាតិសរសៃ ប៉ូតាស្យូម និងវីតាមីនK។ សណ្ដែក​ក្រហម​អាចប្រយុទ្ធប្រឆាំងនឹងជំងឺបេះដូង ​រួមជាមួយ​នឹង​ជំងឺ​ដែល​ទាក់ទង​នឹង​ប្រសាទ​និង​ស្នាមរបួស។

៧ ម្ទេសក្រហម

ប៉ូតាស្យូម​រួមនិងវីតាមីន A និង C នៃម្ទេសក្រហម ធ្វើឲ្យ​សុខភាព​រាងកាយ​របស់មនុស្ស​មាន​សុខភាពល្អ។ ដោយសារតែសមាសធាតុរបស់វា​ត្រូវបានគេស្គាល់ថា ​បាន​ប្រយុទ្ធប្រឆាំង​នឹង​បាក់តេរី​មួយ​ចំនួន ​ហើយ​ក្នុង​ពេលតែមួយ​ វា​រក្សាប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​មាន​សុខភាពល្អ។

៨ ផ្លែស្ត្របឺរី

ផ្លែឈើក្រហមនេះផ្ទុកដោយសារធាតុហ្វូតាប៉ូតាស្យូម និងវីតាមីន C វាត្រូវ​បាន​បង្ហាញ​ដោយ​វិទ្យាសាស្ត្រ​ថា​មាន​ប្រសិទ្ធភាពក្នុងការធ្វើឲ្យធ្មេញស ​ពេល​លាយ​ជាមួយ​សូដា​ដុតនំ។

៩ ប៉េងប៉ោះ

មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​និង​មាន​កាឡូរីទាប។ បន្លែក្រហម​តូចៗ​ទាំង​នេះ​ សំបូរ​ទៅ​ដោយ​ទាំង lycopene , beta-carotene ប៉ូតាស្យូម ​និង​វីតាមីន C ដែល​ជួយ​ប្រយុទ្ធ​ជាមួយ​ជំងឺ​មហារីក។

១០ ឪឡឹក

សារជាតិ lycopene និង​វីតាមីន A និង C នៃ​ឪឡឹក​ បាន​ធ្វើ​ឲ្យ​វាក្លាយ​ជា​ថ្នាំប្រឆាំង​មហារីក​ដ៏​ល្អឥតខ្ចោះ ​ជាមួយ​នឹង​លក្ខណៈសម្បត្តិ​​ប្រឆាំង​នឹង​កោសិកា​មហារីក​ពី​ខាងក្នុង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព​៖practicalheal

ចុចអាន៖ស្វាយទុំមិនត្រឹមផ្អែមឆ្ងាញ់! តែមានប្រយោជន៍ច្រើនចំពោះសុខភាព សូម្បីអ្នកមានជំងឺទឹកនោម​ផ្អែមក៏ហូបបាន

ចុចអា​ន៖ផ្លែត្របែកផ្ទុក​ទៅដោយ​សារជាតិចិញ្ចឹមជាច្រើន ​ រួមទាំងជំនួយដល់ស្បែកពីខាងក្នុង



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៥៧ នាទីutes មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង១ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

Sokha Hotels

ព័ត៌មានពេញនិយម