ព័ត៌មានអន្ដរជាតិ
WHO រកវិធានការប្រឆាំងកូវីដក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ ក្រោយជប៉ុនអនុញ្ញាតឲ្យហ្វេនចូលមើលដល់ ១ ម៉ឺននាក់
អង្គការសុខភាពពិភពលោក (WHO) និយាយថា ខ្លួននឹងពិភាក្សាពីវិធានការប្រឆាំងនឹងជំងឺកូវីដ ១៩ សម្រាប់ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ជាមួយអាជ្ញាធរជប៉ុន និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅសប្តាហ៍នេះ ។
មន្រ្តីអូឡាំពិកទីក្រុងតូក្យូកាលពីថ្ងៃចន្ទ បានសម្រេចចិត្តអនុញ្ញាតឲ្យអ្នកទស្សនាក្នុងស្រុក រហូតដល់ទៅ ១០,០០០ នាក់នៅក្នុងព្រឹត្តិការណ៍អូឡាំពិក ខណៈកន្លែងនីមួយៗតម្រូវមិនឲ្យលើសពីសមត្ថភាពផ្ទុកមនុស្ស ៥០ ភាគរយឡើយ ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Michael Ryan ជាប្រធានកម្មវិធីសង្គ្រោះបន្ទាន់ផ្នែកសុខភាពរបស់អង្គការសុខភាពពិភពលោក បាននិយាយថា អត្រាឆ្លងនៅប្រទេសជប៉ុនបានធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។
លោកបានសង្កត់ធ្ងន់ថា អត្រាឆ្លងនៅក្នុងប្រទេសជប៉ុន គឺទាបជាងប្រទេសដទៃទៀតដែលព្រឹត្តិការណ៍ធំៗកំពុងកើតឡើង ។
លោក Ryan បាននិយាយថា WHO នឹងជួបជាមួយគណៈកម្មាធិការរៀបចំទីក្រុងតូក្យូ រដ្ឋាភិបាលជប៉ុន និង IOC ដើម្បីពិចារណាលើវិធានការណ៍ផ្សេងៗគ្នា រាប់បញ្ចូលទាំងការធ្វើរោគវិនិច្ឆ័យ ការតាមដាន និងវិធីសាស្ត្រត្រួតពិនិត្យជាដើម ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅទីក្រុងតូក្យូ ត្រូវបានគ្រោងទុកជាដំបូងនៅឆ្នាំ ២០២០ ប៉ុន្តែត្រូវបានពន្យារពេលនៅនិទាឃរដូវឆ្នាំមុន ដោយសារតែការរីករាលដាលនៃជំងឺឆ្លងកូវីដ ១៩ ។ ចំណែកការប្រកួតកីឡានៅរដូវក្ដៅឆ្នាំនេះវិញ នឹងធ្វើឡើងចាប់ពីថ្ងៃទី ២៣ ខែកក្កដា រហូតដល់ថ្ងៃទី ៨ ខែសីហា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ជប៉ុន ពិចារណាឲ្យអ្នកគាំទ្រក្នុងប្រទេសចូលទស្សនាការប្រកួតកីឡាអូឡាំពិក តែហាមស្រែកអបអរសាទរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់