Connect with us

ព័ត៌មានជាតិ

ខេត្ត​កែប​រឹតបន្តឹង​ការជួបជុំ​ផឹកស៊ី លក់ដូរ​ និង​ដាក់​បម្រាម​គោ​ចរ​ចាប់ពី​ថ្ងៃទី​២២​មិថុនា​នេះ​តទៅ​

បានផុស

នៅ

រដ្ឋបាលខេត្ត​កែប​បានដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល​ជា​បណ្ដោះអាសន្ន​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កែប​ដែលមាន​រយៈពេល​១៤​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃទី​២២ ​ខែមិថុនា​ ដល់​ថ្ងៃទី​៥​ ខែកក្កដា ​ឆ្នាំ​២០២១​ដើម្បី​ទប់​ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាលខេត្ត​កែប​បានឱ្យដឹងថា ​ក្នុងការ​អនុវត្ត​វិធានការ​រដ្ឋបាល​នេះ​ ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​សកម្មភាព​អាជីវកម្ម​ចំពោះ​អាហា​រដ្ឋា​ន ភោជនីយដ្ឋាន​ ហាង​កាហ្វេ​ហាង​ភេសជ្ជៈ​ និង​ភោជនីយដ្ឋាន​នៅតាម​ផ្ទះសំណាក់​ស​ណ្ឋាគារ​កន្លែង​លក់ដូរ​ចាប់ពី​ចន្លោះ​ម៉ោង២០​ដល់​ម៉ោង៥ជា​កំហិត​ ប៉ុន្តែ​អាច​លក់​អាហារ​វេច​ខ្ចប់​បាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងនេះ​ផ្អាក​ជា​បណ្ដោះអាសន្ន​ការប្រមូលផ្ដុំ​ ឬ​ការជួប​ជុំគ្នា​ទទួលទាន​អាហារ​ភេ​សជ្ជៈ ​ឬ​ទទួល​ទាន​គ្រឿង​ស្រវឹង​នៅ​ចន្លោះ​ម៉ោង២០ដល់​ម៉ោង៥និង០០នាទី លើកលែងតែ​ក្នុងករណី​ការជួបជុំ​ក្នុង​ចំណោម​គ្រួសារ​សមាជិកគ្រួសារ​ដែ​ល​រស់នៅក្នុងលំនៅឋាន​ ឬ​ទី​សំណាក់​ជាមួយគ្នា ការរៀបចំ​ពិធី​បុណ្យសព​ដោយ​គោរព​តាម​ការកំណត់​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ចការជួបជុំ​របស់​បុគ្គលិក​សុខាភិ​បាល​ដើម្បី​យក​វត្ថុ​សំណាក​បុគ្គល​ដែលជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ឬ​ប្រយោល​ជាមួយ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​១៩​ ឬ​ដើម្បី​យក​អ្នក​ដែល​ផ្ទុក​ជំងឺ​កូ​វីដ​១៩​ក៏​ដូច​ជា​បុគ្គលិក​សុខាភិបាល​ដែល​បំពេញការងារ​សង្គ្រោះ​បន្ទាន់​ផ្សេងទៀត ។​

ការជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក​ម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់លំដាប់ថ្នាក់​ក្នុងការ​បំពេញការងារ​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ និង​របៀបរៀបរយ​សា​ធារណៈ​ និង​ការជួបជុំ​មនុស្ស​ដែលមាន​ភាពចាំបាច់​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ​ឬក្នុង​គោលបំណង​ផ្សេងទៀត​តាម​ការកំណត់​របស់​អា​ជ្ញា​ធរ​សមត្ថកិច្ច​។​

លើសពីនេះ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការធ្វើ​ចរាចរណ៍​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កែប​នៅ​ចន្លោះ​ម៉ោង២០ដល់​ម៉ោង​៥​លើកលែងតែ​ក្នុងករណី​ការធ្វើដំណើរ​ចំនួន​ដោយ​មូលហេតុ​សុខភាព​បន្ទាន់​និង​មូល​ហេតុ​ចាំបាច់​ក្នុង​គ្រួសារ​ដែលមាន​លិខិតបញ្ជាក់​ឬ​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សម​ត្ថ​កិច្ច​ដែល​នៅ​ជិត​បំផុត​។​

ការធ្វើដំណើរ​រប​ស់បុ​គ្គ​លិ​ក​ក្រុមគ្រូពេទ្យ​ទាំង​រដ្ឋ​និង​ឯកជនមន្ត្រីរាជការ​ក្រុម​ពន្លត់អគ្គិភ័យ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ដើម្បី​បំពេញ​បេស​កកម្ម​ជូន​ស្ថាប័ន​អង្គភាពការធ្វើ​ចរាចរណ៍​រប​ស់​រថយន្ត​ដឹកទំនិញ​រថយន្ត​បាញ់​បេតុង​រថយន្ត​សម្រាប់​បម្រើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ទំនិញ​ផ្គត់ផ្គង់​ការដ្ឋាន​សំណង់​ រថយន្ត​ដឹក​សំរាម​សំណល់​រឹង​និង​សំណល់​វេជ្ជសាស្ត្រការដឹកជញ្ជូន​ម្ហូបអាហារ​របស់​បុគ្គលិក​បម្រើសេវា​ដឹកជញ្ជូន​ការធ្វើដំណើរ​របស់​បុគ្គ​លិ​ក និង​កម្មករ​ទៅ​កន្លែង​បំពេញការងារ​នៅក្នុង​សហគ្រាស​គ្រឹះស្ថាន​រោងចក្រ​ឬ​ទីតាំង​អាជីវកម្ម​ដែល​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ជាធម្មតា​និង​ការធ្វើដំណើរ​ចាំបាច់​ផ្សេងទៀត​ដែល​មាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

រដ្ឋបាលខេត្ត​បាន​បញ្ជាក់ថា​បុគ្គល​ឬក៏​បុគ្គល​ទាំងឡាយណា​ដែល​មិន​អនុវត្តតាម​ការ​ណែនាំ​ខាងលើ​នឹង​ទទួល​ការពិន័យ​អន្តរកាល​របស់​រដ្ឋបាល​ខេត្ត​ស្តីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​បុគ្គល​ដែល​មិន​គោរព​វិធានការ​រដ្ឋបាល​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ និង​ជំងឺឆ្លង​កាច​សាហាវ​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កែប​ស្របតាម​ស្មារតី​របស់​ក្រសួង​មហាផ្ទៃ​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម