KPT+
មនុស្សសម័យថ្មី ស្វែងរកឱកាសរីកចម្រើន ជាជាងនៅត្រាំត្រែងក្នុងសង្គ្រាមចិត្តសាស្ត្រ
ប្រសិនបើមានសំណាងធ្វើការកន្លែងមួយ ដែលអារម្មណ៍ថា យើងតែងតែត្រូវបានការពារពីការព្យាបាទនានា ដោយសារប្រព័ន្ធគ្រប់គ្រងល្អ នោះមិនអីទេ តែប្រសិនសង្គ្រាមចិត្តសាស្ត្រ សង្កត់ដង្ហើមរាល់ថ្ងៃ គួរចាកចេញល្អជាង។
មូលហេតុព្រោះថា យើងមិនអាចចំណាយពេលចោល នៅក្នុងសង្គ្រាមចិត្តសាស្ត្រនៃមនុស្សគ្មានក្រមសីលធម៌ ដែលនាំឲ្យខាតបង់ពេលវេលានៃ វិជ្ជាជីវៈយើងឡើយ។
ដកដង្ហើមវែងៗហើយសម្រេចចិត្ត ស្វែងរកឱកាសថ្មីជំនួសជាបណ្ឌិតនៅតតាំងនឹងមនុស្សមិនល្អ ក៏គង់មិនបានការអ្វី មិនថាយើងចាញ់ឬឈ្នះ។
ហេតុផលសំខាន់ព្រោះថា៖
១ ព្រោះយើងកើតមកសម្រាប់ប្រើចំណេះមិនមែនប្រើល្បិចកលទេ
ពេលវេលាកើតឡើងជាធនធានដ៏មានតម្លៃ និងខ្វះខាតបំផុតសម្រាប់អ្នកដែលកំពុងត្រាំត្រែងក្នុងល្បិច។ គ្រប់គ្នាគ្រប់វិជ្ជាជីវៈត្រូវការ រីកលូតលាស់ ហើយយើងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់បង្កើនគំនិត រកភាពរីកចម្រើន អាជីពយើងអាចរសាត់បាត់ទៅព្រោះវល់តែនឹងចម្បាំង។ សូមក្រឡេកមើលវិធី ដើម្បីបន្ថយការខាតពេលជាមួយមនុស្សមិនល្អ ហើយបង្កើនកាលវិភាគឆ្ពោះទៅមុខ ដើម្បីធ្វើការខាត់ដុសជំនាញខ្លួនឯងវិញល្អជាង។
២ រៀបចំយុទ្ធសាស្ត្រការងារក្នុងជីវិត
ការរីកចម្រើននៅក្នុងវិជ្ជាជីវៈ ត្រូវការផែនការយុទ្ធសាស្ត្រ។ ជាធម្មតាមនុស្សម្នាក់ៗ សន្មត់ថាពួកគេអាចធ្វើយុទ្ធសាស្ត្រការងារយ៉ាងល្អ ដោយគ្រាន់តែអនុវត្តផែនការនិងការប្រតិបត្តិ។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើយុទ្ធសាស្ត្រគ្រាន់តែមិនមានន័យថា មានគម្រោងនិងប្រតិបត្តិវាក៏បាននោះទេ។
ការធ្វើយុទ្ធសាស្ត្រគឺជាចម្លើយទៅនឹង“ អ្វីដែលត្រូវធ្វើ” ពោលគឺការស្វែងរកបញ្ហានិងវិធីដើម្បីដោះស្រាយ។ មានន័យថា រកមើលអ្វីដែលកំពុងកើតឡើងនៅលើពិភពលោកជាក់ស្ដែង និងវិធីរៀនដើម្បីដោះស្រាយសេណារីយ៉ូទាំងនោះ។ ការនេះ នាំយើងឲ្យស្មុគពេកណាស់ទៅហើយ បើមកចំណាយពេលក្នុងប្រព័ន្ធ ឬមនុស្សមិនល្អទៀត យើងមិនរៀនបានអ្វីទេក្រៅតែពីក្លាយជាមនុស្សអាក្រក់ សន្សឹមៗដូចពួកគេដែរ។
៣ បង្កើតយីហោផ្ទាល់ខ្លួន
មនុស្សក្នុងវិជ្ជាជីវៈត្រូវមានយីហោ ដូចទំនិញមានស្លាកសញ្ញា។ នេះចំាបាច់ណាស់ យើងត្រូវមានក្រេឌីត មិនធ្លាប់មានជម្លោះខ្លាំងឬមានបទពិសោធន៍នៅត្រាំត្រែងក្នុងមជ្ឈដ្ឋានមិនល្អ។ ម៉ាកផ្ទាល់ខ្លួនរបស់យើង ជាមធ្យោបាយអំណោយផលមួយដែលអនុញ្ញាតឲ្យខ្លួនយើងត្រូវបានគេរកច្រើនលើទីផ្សារ យើងមិនចាំបាច់វាយប្រយុទ្ធជាមួយអ្នកណាដណ្តើមយកទីតាំងទេ ព្រោះទីតាំងនៃក្រេឌីតពិបាកបន្លំណាស់ ធ្វើយ៉ាងណាឲ្យខ្លួនឯងមានលទ្ធផល មានពាក្យចចាមអារាមល្អ និងមានអ្នកដើរតាមច្រើន ទាំងនេះជាជោគជ័យនៃវិជ្ជាជីវៈ៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖មនុស្សស្រី៨៨%ចំណាយពេលស្វែងរកបុរសអ្នកមាន ជាជាងខំឲ្យមានខ្លួនឯង
ចុចអាន៖មនុស្សប្រុសច្រណែនខ្លាំងជាងមនុស្សស្រីក្នុងវិស័យការងារ?
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់