ព័ត៌មានអន្ដរជាតិ
ថៃកំពុងសិក្សាចាក់វ៉ាក់សាំងបន្ថែមដូសទី៣ដើម្បីបង្កើនគុណភាព
ក្រសួងសុខាភិបាលថៃកំពុងធ្វើការសិក្សាថ្មីមួយជុំវិញគុណភាពវ៉ាក់សាំងការពារកូវីដ-១៩ ហើយអាចនឹងចាក់បន្ថែមដូសទី៣សម្រាប់អ្នកបានចាក់វ៉ាក់សាំងទាំងពីរដូសរួចរាល់ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារវីរុសបំប្លែងខ្លួន។
អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង (DDC) លោកវេជ្ជបណ្ឌិត Opas Karnkawinpong កាលពីថ្ងៃចន្ទនិយាយថា ទន្ទឹមជាមួយនឹងការសិក្សានេះ គណៈកម្មាធិការមួយរបស់ក្រសួងក៏ទទួលបន្ទុកវាយតម្លៃពីសុវត្ថិភាព នៅពេលចាក់វ៉ាក់សាំងលាយចម្រុះគឺដូសទី១វ៉ាក់សាំងមួយប្រភេទ ហើយដូសទី២ប្រភេទផ្សេង។
ទោះបីជាយ៉ាងណា លោក Opas បានទទួចថា វាដូចជាលឿនពេកដែលនិយាយពីការការចាក់វ៉ាក់សាំងប្រភេទផ្សេងបន្ថែម។
លោកមានប្រសាសន៍ថា ៖«ទទួលស្គាល់អំពីវីរុស និងវ៉ាក់សាំងត្រូវបានកែលំអថ្មីជាប្រចាំ ដូច្នេះយើងត្រូវរង់ចាំរហូតដល់មានព័ត៌មានគ្រប់គ្រាន់ដើម្បីគាំទ្រដល់ការសម្រេចចិត្ត។ យើងមានក្រុមការងារដែលតាមដានកិច្ចការនេះ ហើយនឹងសម្រេចចិត្តពីអ្វីដែលសមស្របបំផុតសម្រាប់ស្ថានភាពប្រទេសថៃ»។
សំនួរលើកឡើងថា តើត្រូវចាក់បន្ថែមដូសទី៣ដល់អ្នកដែលបានចាក់រួចរាល់រាល់ឬយ៉ាងណា ហើយថាតើត្រូវចាក់វ៉ាក់សាំងប្រភេទផ្សេង? លោកថា ការសិក្សារបស់ក្រសួងសុខាភិបាលស្រដៀងទៅនឹងកម្មវិធីមួយដែលកំពុងធ្វើឲ្យក្រុមការងារមួយដែលដឹកនាំដោយវេជ្ជបណ្ឌិត Yong Poovorawan ប្រធានមជ្ឈមណ្ឌលវីរុសសាស្ត្រនៅសាកលវិទ្យាល័យ Chulalongkorn។
លោកវេជ្ជបណ្ឌិត Yong និយាយថា ចំនួនអ្នកឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌា Delta នៅក្នុងប្រទេសថៃកំពុងកើនឡើង និងទំនងជាជំនួសវីរុសបំប្លែងខ្លួនអង់គ្លេស Alpha។
ដោយសំអាងលើការរកឃើញពីការសិក្សាថ្មីចេញផ្សាយដោយទិនានុប្បវត្តិវេជ្ជសាស្រ្តអង់គ្លេសThe Lancet កាលពីថ្ងៃទី១៤ ខែមិថុនា លោកនិយាយថា ការពិចារណាលើប្រតិកម្មភាពស៊ាំកម្រិតខ្ពស់របស់វ៉ាក់សាំងចំពោះកូវីដត្រូវការដើម្បីការពារវីរុសបំប្លែងខ្លួន Delta។
លោកថា ទាំងវ៉ាក់សាំង Pfizer និង AstraZeneca ត្រូវបានធ្វើនៅក្នុងការសិក្សានេះ។ ការសិក្សាធ្វើនៅប្រទេសស្កុតឡែនបង្ហាញថា វ៉ាក់សាំងទាំងពីរនេះមិនសូវមានប្រសិទ្ធភាពការពារវីរុសបំប្លែងខ្លួន Delta ទេ។
លោក Yong និយាយថា រយៈពេល១៤ថ្ងៃ បន្ទាប់ពីដូសទី២ វ៉ាក់សាំង Pfizer រកឃើញមានប្រសិទ្ធភាព៧៩%ការពារមិនឲ្យឆ្លង Delta ខណៈ AstraZeneca មានតែ៦០%ការពារមិនឲ្យឆ្លងវីរុសនេះ។ ជាមួយគ្នានេះ វ៉ាក់សាំងទាំងពីរនេះរកឃើញប្រសិទ្ធភាពការងារ៩២% និង៧៣%ការពារមិនឲ្យឆ្លងវីរុស Alpha។
លោកវេជ្ជបណ្ឌិត Yong ថា ៖«នៅពេលករណីឆ្លងជាច្រើនឥឡូវនេះកំពុងរកឃើញគឺវីរុសបំប្លែងខ្លួន Alpha ហើយវីរុស Delta ក៏នឹងវាយលុកខ្លាំងក្នុងរយៈពេលពីរបីខែខាងមុខនៅថៃ»។
លោកបន្ថែមថា ថៃមានរយៈពេលចន្លោះគ្នាខ្លីសម្រាប់ការចាក់ដូសទី១ និងទី២នៃវ៉ាក់សាំង AstraZeneca ដើម្បីកាត់បន្ថយភាពធ្ងន់ធ្ងរដែលបណ្តាលមកពីវីរុស Delta។
លោកបន្តថា សម្រាប់វ៉ាក់សាំងដែលមានអត្រាការពារខ្សោយ ដូច្នេះការចាក់ដូសទី៣ប្រហែលជាត្រូវការដើម្បីបង្កើនគុណភាព ខណៈថៃកំពុងរង់ចាំការផលិតវ៉ាក់សាំងថ្មីដែលអាចការពារ Delta បានជាពិសេស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ចរាចរណ៍៤ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ