Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ចាប់បានម្ចាស់ក្រុមហ៊ុនផ្លែឈើ យកទុរេនវៀតណាម បន្លំជាទុរេនថៃ លក់ទៅក្រៅប្រទេស

បានផុស

នៅ

ម្ចាស់ក្រុមហ៊ុនទិញផ្លែឈើមួយក្នុងខេត្ត Chanthaburi ត្រូវបានចាប់ខ្លួនដោយមន្រ្តីប៉ូលិសប៉ុស្តិ៍ Muang Chanthaburi និងមជ្ឍមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មខេត្ត Chanthaburi កាលពីថ្ងៃចន្ទទី២១ខែមិថុនា ពីបទប្រើលិខិតអនុញ្ញាតទំនិញកសិកម្ម (GAP) និងលិខិតបញ្ជាក់ការផលិតទំនិញក្លែងក្លាយ ដើម្បីនាំចេញទុរេនវៀតណាម ដោយបន្លំជាទំនិញថៃ ទៅកាន់ប្រទេសចិន។

លោក Alongkorn Polabutr ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងកសិកម្មនិងសហករណ៍បាននិយាយថា “យើងបានស៊ើបអង្កេតលើក្រុមហ៊ុនទិញផ្លែឈើមួយឈ្មោះ Lung Tu Odd ដែលមានទីតាំងនៅក្នុងស្រុក Khlong Narai នៃខេត្ដ Chanthaburi ហើយបានរកឃើញថា ពួកគេបានប្រើប្រាស់វិញ្ញាបនប័ត្រ GAP និង GMP ក្លែងក្លាយ ដើម្បីបន្លំទុរេនដែលពួកគេនាំចូលពីប្រទេសវៀតណាម ឲ្យមើលទៅដូចជាទុរេនថៃមុនពេលនាំចេញទៅឲ្យអតិថិជនចិន”។

ការស៊ើបអង្កេតបឋមបានបង្ហាញថា ក្រុមហ៊ុននេះបាននាំចូលទុរេនពីប្រទេសវៀតណាមជាង ១៨តោន ដែលត្រូវបានលក់ក្នុងតម្លៃ៧០បាត (២.២១ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម ហើយគ្រោងនឹងនាំចេញទៅប្រទេសចិនក្នុងតម្លៃ ១៦០ បាត (៥ដុល្លារ) ក្នុងមួយគីឡូក្រាម។

លោក Alongkorn បានបន្ថែមថា រដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍លោក Chalermchai Srion បានបញ្ជាឲ្យមន្ទីរកសិកម្មធ្វើការជាមួយប៉ូលិស នាយកដ្ឋានគយ នាយកដ្ឋានពាណិជ្ជកម្មបរទេសនិងនាយកដ្ឋានស៊ើបអង្កេតពិសេស ដើម្បីស៊ើបការណ៍រកបណ្តាញរបស់ក្រុមហ៊ុននេះ ក៏ដូចជាអ្នកចែកចាយផ្លែឈើដទៃទៀតនៅតាមបណ្តាខេត្តដាំដុះផ្លែទុរេនផងដែរ ដើម្បីការពារការធ្វើឲ្យខូចដល់កេរ្តិ៍ឈ្មោះរបស់ទុរេនថៃ នៅក្នុងទីផ្សារពិភពលោក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ ទុរេនស្រុកសំឡូតឆ្នាំនេះហុចផលល្អ តែទុំយឺតជាងឆ្នាំមុនៗ លក់់មិនទាន់អ្នកបញ្ជាទិញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម១០ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ១០ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម