ព័ត៌មានជាតិ
បុរសពោះម៉ាយម្នាក់ ចាប់កូនស្រីវ័យ៦ឆ្នាំសម្រាតខោអាវធ្វើអំពើអាសអាភាសយ៉ាងព្រៃផ្សៃត្រូវនគរបាលឃាត់ខ្លួន
សៀមរាប ៖ បុរសពោះម៉ាយជាសន្តិសុខម្នាក់ បានដាច់ចិត្តចាប់កូនស្រីបង្កើតរបស់ខ្លួនសម្រាតខោ និងដោះអាវធ្វើសកម្មភាពយកដៃទៅឈ្លីនៅលើប្រដាប់ភេទកូន ជាសំណាងណាស់ជីដូនឃើញទាន់ក៏រាយការណ៍ឲ្យសមត្ថកិច្ចចាប់ខ្លួន។
លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី២២ខែមិថុនា នេះថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៅតាមបណ្តឹងរបស់ម្តាយជនសង្ស័យ ត្រូវជាជីដូន របស់ក្មេងរងគ្រោះ។
លោកបន្តថា ជនសង្ស័យមានឈ្មោះ មាស រិទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងករណី អំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម១៥ឆ្នាំ និង បទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
លោកបន្ថែមថា នៅម៉ោង០១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្នុងបរិវេណរបងផ្ទះជួលបន្ទប់ក្នុង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជនសង្ស័យឈ្មោះ មាស រិទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួលក្នុងទីតាំងកើតហេតុខាងលើបានធ្វើសកម្មភាពចាប់បីកូនស្រីបង្កើតខ្លួនឯង ឈ្មោះ ច ន ល ភេទស្រី អាយុ០៦ឆ្នាំ ពីក្នុងមុងលើគ្រែ ដែលកំពុងដេកជាមួយនឹងជីដូន ចេញមកក្រៅធ្វើសកម្មភាពចាប់ស្រាតខោនិងដោះអាវនៅននោលគោករួចបី ចុះមកខាងក្រោមជាន់ផ្ទាល់ដី ដាក់កូនបង្កើតរបស់ខ្លួនគេនៅទីតាំងមិនសូវមានពន្លឺក្បែរចំណុចច្រកទ្វារចេញចូលនៅលើផ្ទៃដីរាប រួចហើយធ្វើសកម្មភាពចាប់កាន់ដៃទាំងពីរហើយយកដៃស្ដាំរបស់គេធ្វើសកម្មភាពបបោសអង្អែល និងយកម្រាមដៃឈ្លីទៅលើប្រដាប់ភេទកូនស្រីរបស់គេជាច្រើនដង ពេលកំពុងធ្វើសកម្មភាពនោះ ក៏ត្រូវបានម្ដាយបង្កើតរបស់ជនសង្ស័យឈ្មោះ ឈិត សុខា ត្រូវជាជីដូនរបស់ជនរងគ្រោះ ឃើញទាន់ហើយបានរាយការណ៍ជូនសមត្ថកិច្ច ឲ្យឃាត់ខ្លួនជនសង្ស័យតែម្តង។
បន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់ទីកន្លែងកើតហេតុ ហើយបានធ្វើការនាំខ្លួនជនសង្ស័យខាងលើមកធ្វើការសួរនាំ ពេលធ្វើការសួរចម្លើយចប់ជនសង្ស័យឈ្មោះ មាស រិទ្ធី បានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពចាប់សម្រាតខោ និងដោះអាវកូនស្រីបង្កើតខ្លួនឯង និងធ្វើសកម្មភាពយកដៃទៅឈ្លីនៅលើប្រដាប់ភេទរបស់កូនស្រីជាច្រើនលើកពិតប្រាកដមែន។ ដោយមានការសង្ស័យលើខ្លួនជនសង្ស័យក្នុងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ សមត្ថកិច្ចបានធ្វើការតេស្តរកសារធាតុញៀនក្នុងទឹកនោមរបស់ជនសង្ស័យ ក៏ឃើញជាសញ្ញាវិជ្ជមាន។
លោកបញ្ជាក់ថា ចំពោះករណីខាងលើនេះ គឺបានទទួលពាក្យបណ្តឹងពីជីដូនរបស់ជនរងគ្រោះឈ្មោះ ឈិត សុខា ភេទស្រី អាយុ៥៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុខាងលើ ។ជនសង្ស័យត្រូវបានតុលាការសម្រេចឃុំខ្លួននៅថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១ ពីបទអំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម១៥ឆ្នាំ និង បទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៕
ដោយ ៖ កុសល
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត