កូវីដ-១៩
អបអរសាទរ លទ្ធផលធ្វើតេស្តជាចុងក្រោយលោកអភិបាលខណ្ឌមានជ័យអវិជ្ជមាន
ភ្នំពេញ ៖ នៅយប់ថ្ងៃទី២២ខែមិថុនានេះកម្ពុជាថ្មី បានទទួលព័ត៌មានពីមន្ត្រីសាលាខណ្ឌមានជ័យ បញ្ជាក់ថា លទ្ធផលនៃការយកសំណាកជាលើកចុងក្រោយរបស់លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យគឺអវិជ្ជមាន។

តាមប្រភពច្បាស់ការបានឲ្យដឹងទៀតថា នៅថ្ងៃទី២២ ខែមិថុនានេះ ក្រុមគ្រូពេទ្យបានមកយកសំណាកលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យជាលើកចុងក្រោយ ខណៈដែលលើកដំបូង លោកអភិបាលខណ្ឌអវិជ្ជមានមកបន្ទាប់ពីលោកបានធ្វើចត្តាឡីស័ករួចមក។
មូលហេតុដែលគ្រូពេទ្យចុះមកយកសំណាកលោកអភិបាលខណ្ឌមានជ័យ បន្ទាប់ពីអ្នកបើកបររថយន្តឲ្យលោកព្រមទាំងជំនួយការចំនួន៥រូប មានវិជ្ជមានកូវីដ១៩ ហើយកំពុងសម្រាកព្យាបាលជំងឺ។ ដូច្នេះហើយទើបគ្រូពេទ្យសង្ស័យក្រែងលោកអភិបាលខណ្ឌមានវិជ្ជមានកូវីដ១៩។

ព័ត៌មាននៃលទ្ធផលយកសំណាកជាលើកចុងក្រោយហើយលោកពេជ្រ កែវមុនី អវិជ្ជមានមកគឺធ្វើឲ្យមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យមានក្តីរំភើបរីករាយគ្រប់ៗគ្នា។ ព្រោះប៉ុន្មានថ្ងៃនេះពួកគេកំពុងទន្ទឹងរង់ចាំមើលលទ្ធផលជាលើកចុងក្រោយនេះ៕
ដោយ ៖ នរា


-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព