ព័ត៌មានអន្ដរជាតិ
ឆ្លងច្រើនឡើងៗ ថៃ អស់គ្រែដាក់អ្នកជំងឺធ្ងន់ធ្ងរខណៈស្ថានភាព កាន់តែគួរឲ្យព្រួយបារម្ភ
អាជ្ញាធរសុខាភិបាលថៃ បាននិយាយកាលពីថ្ងៃអង្គារថា គ្រែដែលធ្វើឡើងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅមន្ទីរពេទ្យរដ្ឋទាំងអស់ក្នុងទីក្រុងបាងកក ឥឡូវដាក់ ពេញអស់ទៅហើយ។

លោកវេជ្ជបណ្ឌិត Somsak Akksilp អគ្គនាយកនៃនាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្ត បានឲ្យដឹងថា “ស្ថិតក្នុងកាលៈទេសៈបច្ចុប្បន្ន អ្នកជំងឺចូលសម្រាកព្យាបាលលើគ្រែពេទ្យ ដែលមានឧបករណ៍សង្គ្រោះជីវិត គឺត្រូវបានដាក់កំហិត”។
លោកនិយាយថា ស្ថានភាពខ្វះគ្រែនៅមន្ទីរពេទ្យ គឺជាក្តីព្រួយបារម្ភយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ ជាពិសេស ចាប់តាំងពីតម្រូវការ គ្រែពេទ្យប្រភេទនេះ មានកម្រិតខ្ពស់ ក្នុងចំណោមអ្នក ជំងឺដែលស្ថិតក្នុងក្រុមមានហានិភ័យពណ៌លឿ និងក្រហម ដែលជាក្រុមមានហានិភ័យខ្លាំង។

អ្នកជំងឺនៅក្នុងក្រុមពណ៌លឿង គឺជាអ្នកដែលមានរោគសញ្ញាកម្រិតមធ្យមហើយប្រឈមនឹងការវិវត្តទៅជាស្ថានភាពធ្ងន់ធ្ងរ ខណៈដែលអ្នកជំងឺនៅក្នុងក្រុមពណ៌ក្រហម កំពុងបង្ហាញរោគសញ្ញាធ្ងន់ធ្ងររួចទៅហើយ។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ទីក្រុងបាងកកនិងខេត្តជុំវិញរបស់ខ្លួន បានបន្តកត់ត្រានូវករណីឆ្លងថ្មីលើស ១,០០០ ករណីក្នុងមួយថ្ងៃ ដែលបណ្តាលឲ្យមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកជំងឺទាំងក្នុងក្រុមលឿងនិងក្រហម។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ (CCSA) បានកត់ត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន ៣៥នាក់បន្ថែមទៀតនិង ការឆ្លងថ្មីចំនួន ៤,០៥៩ករណី កាលពីថ្ងៃអង្គារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ បើក ភ្លើង ខៀវ គម្រោងទេសចរណ៍ នៅ ភូកេត អត់ ចាំ បាច់ ធ្វើ ចត្តាឡីស័ក

-
សន្តិសុខសង្គម១៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៨ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង