Connect with us

សុខភាព

អ្នកមិនសូវចូលចិត្តននោង អានអត្ថបទនេះហើយ ប្រាកដជារកទិញហូបមិនខាន!

បានផុស

នៅ

ជាទូទៅននោងត្រូវបានគេប្រើជាគ្រឿងផ្សំនៅក្នុងមុខម្ហូបអាស៊ី និងឱសថបុរាណជាច្រើន ដោយសារតែមានសារធាតុចិញ្ចឹមនិង​ឱសថ​រួមគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ សម្រាប់ខួរក្បាល

​បន្លែនេះមានផ្ទុកជាតិដែក ដែលជម្រុញចលនាអុកស៊ីសែន​នៅក្នុង​ខ្លួន​ដែល​អនុញ្ញាត​ឲ្យ​ខួរក្បាល​ដំណើរការ​បានល្អ។ ផ្នែកផ្សេងទៀតនៃរាងកាយ ក៏ត្រូវការអុកស៊ីសែន​ដើម្បី​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​កំពូល​ផងដែរ។

២ បំបាត់ជាតិពុលក្នុងឈាម

វាមិនត្រឹមតែជួយជំរុញចលនាអុកស៊ីសែនប៉ុណ្ណោះទេ តែថែមទាំងបង្កើនការផលិតកោសិកាឈាមក្រហម​ ដែល​ផ្គត់ផ្គង់​វា​ពាសពេញ​រាងកាយ។ រួមគ្នាជាមួយវីតាមីន B6 ជាតិ​ដែក ​ការពារ​ភាព​ស្លេកស្លាំង​ពី​ការ​កើត​ឡើង ​និង​បំបាត់​ជាតិ​ពុល​ក្នុង​ឈាម។

៣ សម្រាប់​ប្រព័ន្ធ​បេះដូង​និង​សរសៃឈាម

វីតាមីន B ៥ ដែលត្រូវបានគេរកឃើញនៅ​ក្នុងននោង​ ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់​និងទ្រីគ្លីសេរីតនៅក្នុងបេះដូង ​និង​ចរន្តឈាម​ ហើយ​បន្ថយ​ហានិភ័យនៃ​ការ​វិវត្ត​ទៅ​ជាជំងឺ​សរសៃឈាម​បេះដូង។

៤ សម្រាប់​ប្រព័ន្ធភាពស៊ាំ

ទឹកផ្លែ​ននោង​ជួយពង្រឹងការការពាររាងកាយប្រឆាំងនឹងជំងឺ និងជួយ​ឲ្យ​ឆាប់​ជា​សះស្បើយ​ឡើង​វិញ​ តាម​រយៈ​ការ​បញ្ចូល​វា​ជាមួយ​វីតាមីន C និង​សមាសធាតុ​អង់ទីប៊ីយ៉ូទិក។

៥ ល្អ​ចំពោះ​ភ្នែក

ការចុះខ្សោយភ្នែក ឬការថយចុះនៃ​ភ្នែក​ ដែល​អាច​បណ្ដាល​ឲ្យ​ងងឹតភ្នែក​ គឺ​ជា​អ្វី​ដែល​យើង​ទាំងអស់​គ្នា​នឹង​ជួប​ប្រទះ​នៅថ្ងៃណាមួយ។ ននោង​មាន​ផ្ទុកវីតាមីនា A ដែល​ជា​សារធាតុ​ចិញ្ចឹម​ចាំបាច់​សម្រាប់​ថែរក្សាចក្ខុ​របស់​យើង។

៦ ល្អសម្រាប់ស្បែក

វីតាមីន A និង C ល្អសម្រាប់ស្បែកជា​ទូទៅ។ វីតាមីន A ជួយ​ជំរុញ​ដល់ការលូតលាស់ កោសិកាស្បែកឲ្យ​មាន​សុខភាព​ល្អ​ រីឯ​វីតាមីន C ការពារ​ភាព​ចាស់​ស្បែក​ស្ងួត​និង​ជ្រីវជ្រួញ។ ពួកវា​ក៏ផ្តល់សំណើមដល់ស្បែក ការពារការកើតឡើងនៃមុន​និងស្នាមជាំផ្សេងៗទៀត​ដែរ។

៧ ល្អ​ចំពោះសរសៃប្រសាទ

មនុស្សអាច​ឈឺចាប់នៅពេល​សរសៃប្រសាទបញ្ជូនសញ្ញា​ទៅខួរក្បាល។ ជាលិទ្ធផល​អាច​ធុញថប់​ដែល​បណ្តាល​ឲ្យ​រាងកាយមានអារម្មណ៍ឈឺចាប់​ខុស​ពី​​ធម្មតា ​រហូត​ទៅ​ជា​ឈឺក្បាល​បែបប្រកាំង​និង​ឈឺ​ចាប់​ផ្សេងៗគ្នា​កើត​ឡើង។​ម៉ាញ៉េស្យូម​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​លើ​ននោង ហើយ​វា​ជួយ​រក្សា​ស្ថានភាព​នៃ​កោសិកា​សរសៃប្រសាទ​។

៨ ល្អ​សម្រាប់ប្រព័ន្ធរំលាយអាហារ

ននោង​ត្រូវបាន​គេ​យក​ទៅស្ងោរ​ឲ្យ​ពុះហើយ​ផឹក​ ដើម្បី​ជួយ​រាងកាយ​បញ្ចេញ​កាកសំណល់​បាន​ល្អ​ ហើយ​ការពារ​អ្នក​ពី​ការ​ឡើង​ទម្ងន់​ឬ​ទទួល​រង​ពីការទល់លាមក។

៩ ល្អ​ចំពោះ​ជាតិ​ស្ករក្នុងឈាម

ម៉ង់ហ្គាណែសគឺជាសារធាតុចិញ្ចឹមមួយក្នុងចំណោមសារធាតុចិញ្ចឹមជាច្រើនដែ​លត្រូវបានណែនាំនៅក្នុងខ្លួន​តាម​រយៈ​ការ​បរិភោគ​ននោង។ វា​បង្កើន​អាំងស៊ុយលីនដែល​អនុញ្ញាត​ឲ្យ​រាងកាយ​រំលាយ​ និង​ប្រើប្រាស់ជាតិស្ករបានលឿន​និង​មានប្រសិទ្ធភាព​ជាងមុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព​៖practicalheal

ចុចអាន៖ផ្លែឈើនិងបន្លែពណ៌ក្រហមស្រស់ ហូបជាទៀងទាត់ ដូចនៅឆ្ងាយពីគ្រូពេទ្យ

ចុចអាន៖ផ្កាខាត់ណាខៀវនិងស សំបូរទៅដោយសារជាតិចិញ្ចឹមជាច្រើនប្រភេទ ជួយដល់រាងកាយ​ទទួលបានជីវជាតិគ្រប់គ្រាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម