Connect with us

សុខភាព

កាហ្វេអ៊ីន ក៏អាច​ធ្វើ​ឲ្យ​អ្នក​ខ្លះមានប្រតិកម្មអាឡ័កស៊ី

បានផុស

នៅ

ជាតិ​កាហ្វេអ៊ីន​មាន​ឥទ្ធិពល​ខ្លាំង​លើ​រាង​កាយ​របស់​មនុស្ស​យើង ដោយ​អាច​ជួយ​បង្កើន​ថាមពល និង​ពង្រឹង​ស្មារតី​ជា​ដើម​។ ដោយ​សារ​តែ​ហេតុ​ផល​នេះ​ហើយ ទើប​មនុស្ស​មួយ​ចំនួន​មិន​អាច​ធ្វើ​ការងារ​អ្វី​កើត​ទេ បើ​មិន​បាន​ញ៉ាំ​កាហ្វេ​មួយ​ពែង​នោះ។

ផឹកកាហ្វេជ្រុល
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ផឹក​កាហ្វេ​ក្នុង​កម្រិត​សម​ល្មម មិន​បង្ក​គ្រោះ​ថ្នាក់​អ្វី​ទេ​ សម្រាប់​មនុស្ស​ភាគ​ច្រើន ​។ មនុស្ស​មិន​តិច​នាក់​ទេ​​អាច​​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​ក្នុង​មួយ​ថ្ងៃ​រហូត​ដល់​ជាង​២៣០​មិល្លីលីត្រ ដោយ​មិន​បង្ក​គ្រោះ​ថ្នាក់​។ ប៉ុន្តែ​សម្រាប់​អ្នក​មាន​ប្រតិកម្ម​អាឡ័កស៊ី​នឹង​ជាតិ​កាហ្វេអ៊ីន​មិន​ដូច្នោះ​ទេ​។

យ៉ាងណា សម្រាប់​អ្នក​មិន​មាន​ប្រតិកម្ម​អាឡ័កស៊ី​នឹង​ជាតិ​កាហ្វេ​អ៊ីន ក៏​អាច​មាន​បញ្ហា​ខ្លះៗ​ដែរ​បើ​ផឹក​ច្រើន​ពេល។ អាការៈ​ទាំង​នោះ​មាន​ដូច​ជា ពិបាក​គេង ឈឺ​ក្បាល និង​ចង្វាក់បេះដូង​លោត​ញាប់​ជា​ដើម។​

១. រោគ​សញ្ញា​ប្រតិកម្ម​នឹង​កាហ្វេអ៊ីន​

9 Most Popular Southeast Asian Coffees - TasteAtlas

​​​​​រោគ​សញ្ញា​កើត​មាន​លើ​រាង​កាយ ដោយ​បញ្ហា​អាឡ័កស៊ីនឹ​ង​កាហ្វេអ៊ីន​ ស្រដៀង​គ្នា​នឹង​អាឡ័កស៊ី​នឹង​អាហារ​ដែរ។ រោគ​សញ្ញា​ទាំង​នោះ​មាន

  • ​ រមាស់មាត់ អណ្ដាត និង​បបូរ​មាត់
  • ហើម​បបូរ​មាត់ និង​អណ្ដាត
  • ឡើង​កន្ទាលត្រអាក

​រោគ​សញ្ញា​ទាំង​អស់​នេះ អាច​កើត​ឡើង​ភ្លាម​ៗ​ក្រោយ​យើង​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន ឬ​ច្រើន​ម៉ោង​​ក្រោយ​មក​ទៀត។ ក្នុង​ករណី​ខ្លះ ប្រតិកម្ម​នេះ​ក៏​អាច​វិវត្ត​ទៅ​ជា​ធ្ងន់​ធ្ងរ​ដែរ និង​អាច​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា៖​

  • ពិបាក​ដក​ដង្ហើម ដោយសារ​ហើម​អណ្ដាត និង​បំពង់​ក​
  • ដក​ដង្ហើម​ឮ​សំឡេង​​ដូច​ហួច និង​
  • ក្អក​

២.​ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ​?

Premium Photo | A pretty asian woman wearing a yellow shirt is drinking  coffee in the cafe with happy eyes.

បើ​យើង​មាន​ប្រតិកម្ម​អាឡ័កស៊ីដោយ​សារ​កាហ្វេអ៊ីន យើង​គួ​រពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ គ្រូពេទ្យ​អាច​ឲ្យ​ណែ​នាំ​យើង​ឲ្យ​ប្រើ​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​មួយ​ចំនួន ប្រឆាំង​នឹង​ហ៊ីស្ដាមីន​ ដែល​អាច​កាត់​បន្ថយ​រោគ​សញ្ញា​រមាស់ ហើម និង​កន្ទាលត្រអាក​បាន​។

៣. គួរ​ចៀសវាង​

បើ​ដឹង​ថា​យើង​មាន​ប្រតិកម្ម​អាឡ័កស៊ី​នឹង​កាហ្វេ​អ៊ីន​យើង​ត្រូវ​ចៀស​វាង​អាហារ ឬ​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​។​ ដើម្បី​ដឹង​ថា​ភេសជ្ជៈ ឬអាហារ​ណា​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ីន​យើង​ត្រូវ​អាន​​មុខ​គ្រឿង​ផ្សំ​នៅ​លើ​ស្លាក​សញ្ញា​ផលិត​ផល​ទាំង​នោះ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ អ្នក​និយម​ផឹក​កាហ្វេ​ មក​មើល​​ឥទ្ធិពល​សំខាន់​​ពី​ភេសជ្ជៈ​មួយ​នេះ

ចុចអាន៖ ផឹកកាហ្វេ​ប៉ុនណា​មិន​លើស​កម្រិត? នរណាខ្លះមិន​ត្រូវ​ផឹក​កាហ្វេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ វិនាទី មុន

លោក ទៀ សីហា ណែនាំឱ្យរដ្ឋបាលខេត្តសៀមរាបរួមគ្នាបន្តថែរក្សាសន្តិភាពឱ្យបានល្អ ទប់ស្កាត់ភាពវឹកវរក្នុងសង្គម

ព័ត៌មានជាតិ៥ នាទីutes មុន

លោក ម៉ៅ សុផាន់ ប្រាប់អាជ្ញាធរខេត្តព្រះវិហារឱ្យបម្រើប្រជាជន បើមានបញ្ហាត្រូវដោះស្រាយភ្លាម

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

រដ្ឋមន្ត្រី​សំខាន់ៗរបស់​​រដ្ឋបាល​​លោក ដូណាល់ ត្រាំ នៅ​ក្នុង​អាណត្តិ​ទី​២

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

បញ្ជាប្រតិបត្តិសំខាន់ចំនួន១០ ដែលលោក ត្រាំ ចុះហត្ថលេខា នៅថ្ងៃដំបូងក្នុងនាមប្រធានាធិបតីអាមេរិកទី៤៧

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

​រក​ឃើញ​សាកសព​រាប់​សិប​នាក់​នៅ​តំបន់​ហ្គាហ្សា​ចំពេល​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៤ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៦ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម