សុខភាព
កន្ទួតព្រៃជាផ្លែឈើពិបាករក! តែបើនិយាយពីអត្ថប្រយោជន៍វិញ គឺស្មើនឹងឱសថធម្មជាតិ
កន្ទួតព្រៃមានរសជាតិល្វីងនិងចត់ខ្លះៗសម្រាប់អ្នកមិនចេះញ៉ាំ អាចពិបាកឬមិនចង់ប៉ះតែម្ដង។ ប៉ុន្តែអ្នកមិនដឹងទេថា ផ្លែឈើព្រៃនេះជាឪសថព្យាបាលរោគជាច្រើនមុខ សឹងមិនគួរឲ្យជឿ។
១ សម្រាប់ប្រឆាំងភាពចាស់និងស្បែកស្រស់ថ្លា
អង់ទីអុកស៊ីដង់និងវីតាមីន C មានច្រើននៅក្នុងខ្លួនមនុស្សកាន់តែច្រើន អាចការពារភាពចាស់មុនអាយុ។ កោសិកាត្រូវបានការពារពីខាងក្នុង មានន័យថាគ្មានវត្តមានរ៉ាឌីកាល់ដែលបង្កគ្រោះថ្នាក់ឡើយ។ វាធ្វើឲ្យស្បែកមើលទៅក្មេងជាងវ័យនិងស្រស់ស្រាយជាងធម្មតា ជាពិសេសបំបាត់មុននិងជាំ។
២ ល្អសម្រាប់ការរំលាយអាហារនិងសម្រកទម្ងន់
ការបំបែកប្រូតេអ៊ីនយ៉ាងងាយស្រួលពីអាហារដែលបានញ៉ាំ ក៏ដូចជាដំណើរការសុខភាពទូទៅនៃការរំលាយអាហារនឹងជួយសម្រួលដល់ការរំលាយអាហារដែលមានសុខភាពល្អ។ ជាពិសេសគឺសម្រាប់ការសម្រកទម្ងន់របស់ស្រ្តីៗ។
៣ សម្រាប់ចំណង់អាហារ
ការលាយម្សៅកន្ទួតព្រៃលាយជាមួយទឹកឃ្មុំបរិភោគមុនពេលហូបអាហារ អាចធ្វើឲ្យចំណង់អាហារប្រសើរឡើង។ ដូច្នេះសម្រាប់អ្នកដែលមានបញ្ហាចំណង់អាហារមិនសូវហូប ដូចជាភាពស្លេកស្លាំង គ្រុនក្ដៅ ការរំលាយអាហារពិបាក មានជំងឺថ្លើម បញ្ហាផ្លូវដង្ហើម និងលក្ខខណ្ឌផ្សេងទៀតអាចជួយបានដោយកន្ទួតព្រៃ។
៤ សម្រាប់ឆ្អឹង
ផ្លែឈើនេះមានជាតិកាល់ស្យូមដែលជាជំនួយដល់ការអភិវឌ្ឍឆ្អឹងរឹងមាំនិងមានសុខភាពល្អ រួមទាំងធ្មេញនិងអញ្ចាញផងដែរ។ ផ្លែឈើព្រៃនេះគឺចាំបាច់សម្រាប់មនុស្សចាស់ ចាប់តាំងពីឆ្អឹងមានសភាពផុយស្រួយបើប្រៀបធៀបទៅនឹងក្មេង។
៤ សម្រាប់អ្នកជំងឺមហារីក
cytotoxic ដែលមាននៅក្នុងផ្លែឈើនេះ ផ្តោតលើការវិវត្តនៃជំងឺមហារីកមាត់ស្បូននិងមហារីកអូវែ។ សារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីន C នៃកន្ទួតព្រៃ ជួយធ្វើឲ្យរ៉ាឌីកាល់ដែលបង្កគ្រោះថ្នាក់ដល់កោសិកា អាចកាត់បន្ថយពីជំងឺមហារីក។
៥ សម្រាប់សុខភាពពោះវៀន
ដោយសារតែកន្ទួតព្រៃគឺជាផ្លែឈើព្រៃ និងជំនួយដល់សុខភាព ហើយមានប្រយោជន៍ជាច្រើនដូចជាការជួយធ្វើឲ្យកើនឡើងនូវទឹករំលាយអាហារ ងាយស្រូបយកសារធាតុចិញ្ចឹមពីអាហារនិងបញ្ហាទល់លាមកដែលជាទាក់ទងនឹងពោះវៀន។
៦ សម្រាប់សក់
សក់សំពោងសក់ស្ងួតឬបែកចុង ដោយគ្រាន់តែយកកន្ទួតព្រៃស្ងោររំងាស់យកទឹក រួចយកមកកក់សក់ជាការស្រេច។ វាអាចធ្វើឲ្យសក់លូតលាស់សក់និងដុះលឿនជាងមុន។
៧ សម្រាប់បេះដូង
ទោះបីជាផ្លែឈើនេះ នេះមានរសជាតិជូរនិងចត់ខ្លះៗ ប៉ុន្តែវាមានភាពផ្អែមល្អែមដល់បេះដូង។ វាមានន័យថាផ្លែឈើនេះអាចគ្រប់គ្រងចរន្តឈាមនិងពង្រឹងសាច់ដុំបេះដូង។ ដំណើរការទាំងពីរនេះរួមចំណែកដល់ប្រព័ន្ធសរសៃឈាមបេះដូងដែលមានសុខភាពល្អ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖ផ្លែឈើនិងបន្លែពណ៌ក្រហមស្រស់ ហូបជាទៀងទាត់ ដូចនៅឆ្ងាយពីគ្រូពេទ្យ
ចុចអាន៖ផ្លែត្របែកផ្ទុកទៅដោយសារជាតិចិញ្ចឹមជាច្រើន រួមទាំងជំនួយដល់ស្បែកពីខាងក្នុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?