សុខភាព
មកដឹងពីមេរោគក្រពះ រោគសញ្ញានិងវិធីព្យាបាល
១) មេរោគក្រពះអាចបង្កជាជំងឺអ្វីខ្លះ? ហើយវាអាចបង្កជារោគសញ្ញាដូចម្តេច?
– មេរោគក្រពះ H. pylori ត្រូវបានគេរកឃើញនៅឆ្នាំ ១៩៩៤ ហើយមេរោគនេះ ត្រូវបានគេទទួលស្គាល់ថា ជាមេរោគដែលអាចបង្កឲ្យកើតជាដំបៅក្រពះ និងមហារីកក្រពះ។
– មេរោគក្រពះអាចបង្កជាជំងឺមួយចំនួនដូចជា៖
• ជំងឺរលាកក្រពះ (100%)
• ដំបៅក្រពះ (១០%)
• មហារីកក្រពះ (១%)
– រោគសញ្ញារួមមាន៖
• ចុកឆ្អល់ក្នុងពោះ
• តឹងណែនចុងដង្ហើម
• ក្រហាយ ឬក្តៅនៅចុងដង្ហើម
• បត់ជើងមកពណ៌ខ្មៅ ឬមានឈាមជាដើម
២) តើធ្វើយ៉ាងណាដើម្បីឲ្យដឹងថាអ្នកជំងឺ មានមេរោគក្រពះ?
– ដើម្បីធ្វើរោគវិនិច្ឆ័យថាអ្នកជំងឺមានមេរោគក្រពះឬទេ យើងត្រូវ៖
• យកកោសិកាក្រពះមកពិនិត្យ
• ធ្វើតេស្តដង្ហើម
• ធ្វើតេស្តលាមក
៣) ក្នុងចំណោមវិធីសាស្ត្រទាំងបីនេះ តើវិធីមួយណាដែលល្អប្រសើរជាងគេសម្រាប់រកមេរោគក្រពះ?
– វិធីសាស្ត្រទាំង៣ខាងលើនេះ គឺមានប្រសិទ្ធិភាពខ្ពស់ដូចគ្នាក្នុងការរកមេរោគក្រពះ ប៉ុន្តែវាមានលក្ខណៈពិសេសរៀងៗខ្លួន ដូចជាការយករំអិលក្រពះមកពិនិត្យ វិធីនេះតម្រូវចាំបាច់ឲ្យមានការសុងក្រពះដើម្បីយករំអិលក្រពះទៅពិនិត្យ ដែលអ្នកជំងឺភាគច្រើន មានការភ័យខ្លាច ប៉ុន្តែវាក៏មានផលចំណេញជាច្រើនទៀតដែរដូចជា បន្ថែមពីលើការរកមេរោគក្រពះ គឺយើងអាចធ្វើរោគវិនិច្ឆ័យបានថា អ្នកជំងឺមានបញ្ហានៅក្នុងក្រពះផ្សេងទៀតដូចជា រលាកក្រពះ ដំបៅក្រពះ និងមហារីកក្រពះជាដើម។ វាអាចជួយឲ្យគ្រូពេទ្យធ្វើការព្យាបាល នូវផលវិបាកមួយចំនួនដូចការព្យាបាលការហូរឈាមក្រពះជាដើម។ ចំណែកឯការធ្វើតេស្តលាមក និងតេស្តដង្ហើម វាមិនតម្រូវឲ្យអ្នកជំងឺត្រូវធ្វើការសុងក្រពះនោះទេ គឺការធ្វើតេស្តលាមក អ្នកជំងឺគ្រាន់តែយកលាមកមកឲ្យគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យជាការស្រេច រីឯការធ្វើតេស្តដង្ហើម អ្នកជំងឺគ្រាន់តែធ្វើតាមការណែនាំរបស់គ្រូពេទ្យ ដោយគ្រាន់តែ ផ្លុំខ្យល់ចូលទៅក្នុងថង់ រួចយកទៅពិនិត្យជាការស្រេច និងអាចទទួលបានលទ្ធផលភ្លាមៗបន្ទាប់ពីការផ្លុំ។
៤) តើការធ្វើតេស្តដង្ហើមតម្រូវឲ្យអ្នកជំងឺត្រៀមអ្វីខ្លះ?
– ការធ្វើតេស្ត តម្រូវឲ្យអ្នកជំងឺ៖
• តមអាហារយៈពេល៦ម៉ោង
• បញ្ឈប់នូវការប្រើប្រាស់ថ្នាំផ្សះរយៈពេលយ៉ាងតិច១ខែ
• បញ្ឈប់នូវការប្រើប្រាស់ថ្នាំក្រពះរយៈពេលយ៉ាងតិច២សប្តាហ៍
៥) តើអ្នកជំងឺប្រភេទណាខ្លះ ដែលគួរជ្រើសរើសយកការធ្វើតេស្តដង្ហើម?
– ជាទូទៅប្រសិនបើមិនមានការចាំបាច់ក្នុងការសុងក្រពះទេ តេស្តដង្ហើម គឺសាកសមបំផុតសម្រាប់ធ្វើរោគវិនិច្ឆ័យ ថាអ្នកជំងឺមានមេរោគក្រពះឬទេ។ ប៉ុន្តែក្នុងករណីចាំបាច់ អ្នកជំងឺត្រូវធ្វើការសុងក្រពះនោះ ការយកកោសិកាក្រពះពិនិត្យ គឺជាមធ្យោបាយល្អបំផុត។
រោគសញ្ញាដែលបញ្ជាក់ថាអ្នកជំងឺគួរសុងក្រពះ រួមមាន៖
– បន្ទោរបង់មកខ្មៅ ឬមានឈាម
– អ្នកជំងឺស្រកទម្ងន់ខុសធម្មតា
– កង្វះគ្រាប់ឈាមដោយឥតមូលហេតុ
– មានអាយុលើសពី៥០ឆ្នាំ ហើយមានរោគសញ្ញាចុកឆ្អល់ចុងដង្ហើមថ្មីៗ
– ធ្លាប់កាត់ក្រពះ
៦) តើការមើលឈាមអាចបញ្ជាក់បានថា អ្នកជំងឺមានមេរោគក្រពះដែរឬទេ?
– ការមើលឈាមមិនអាចបញ្ជាក់បានថា អ្នកជំងឺមានមេរោគក្រពះនោះទេ។ ការមើលឈាម គ្រាន់តែអាចបញ្ជាក់បានថា អ្នកជំងឺមានប្រព័ន្ធការពារប្រឆាំងនឹងមេរោគ មិនមែនមេរោគនោះទេ។
– ការមើលឈាមឃើញ អាចមានលទ្ធផល២៖
អ្នកជំងឺអាចឆ្លងមេរោគពីមុនរួចជាទៅវិញ ឬអ្នកជំងឺមានមេរោគពិតមែន ដែលយើងមិនអាច បែងចែកដាច់ថាអ្នកជំងឺឈឺ ឬអត់។
៧) បើមិនមានការព្យាបាល អ្នកជំងឺអាចមានបញ្ហាអ្វីខ្លះ?
– ជាទូទៅបើមិនមានការព្យាបាលត្រឹមត្រូវរយៈពេលមួយ អ្នកជំងឺនឹងវិវត្តន៍ទៅជារលាកក្រពះរ៉ាំរ៉ៃ ហើយអាចក្លាយទៅដំបៅក្រពះ និងជាចុងក្រោយមហារីកក្រពះ។
៨) តើបន្ទាប់ពីការព្យាបាល អាចការពារអ្នកជំងឺមិនឲ្យកើតមហារីកក្រពះបានដែរឬទេ?
– បើការព្យាបាលទាន់ពេលវេលា យើងអាចការពារមិនឲ្យមានជំងឺមហារីកក្រពះបាន។ ប៉ុន្តែក្នុងករណីយឺតយ៉ាវ ការរលាករ៉ាំរ៉ៃ អាចធ្វើឲ្យកោសិកាក្រពះមានការផ្លាស់ប្តូរទៅជាស្វិត ការព្យាបាលអាចកាត់បន្ថយអត្រាមហារីកបាន ប៉ុន្តែមិនបាន១០០%នោះទេ។
“ប្រសិនបើលោកអ្នកមានអាការៈ ឬរោគសញ្ញា ដូចដែលបានរៀបរាប់ខាងលើ សូមអញ្ជើញមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យនិងឈានទៅរកការព្យាបាលឲ្យបានត្រឹមត្រូវហើយទាន់ពេលវេលា ជៀសវាងការយឺតពេលដែលអាចឈានដល់ដំណាក់កាលធ្ងន់ធ្ងរ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សូមប្រយ័ត្នជំងឺមហារីកនៃខួរឆ្អឹង ដែលបង្កកំណើតខុសប្រក្រតី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ