Connect with us

ព័ត៌មានជាតិ

លំអិត! ករណី​ប្រទះឃើញ​ក្រពើ​ជាប់​មាត់​លូ ផ្អើល​ពេញ​ស្រុក​អង្គរជុំ

បានផុស

នៅ

សៀម​រា​ប ៖ ករណី​ប្រទះឃើញសត្វក្រពើ​ជាប់​មាត់លូងាប់ នៅតាម​បណ្តោយ​ផ្លូវ​កៅស៊ូ កណ្តាល​ស្រុក​អង្គរជុំបណ្ដាល​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើលនោះ តាម​ពិត​គឺជាក្រពើ​ងាប់​រួចមកហើយ ពោលគឺងាប់កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ តែដោយសារតែ​ម្ចាស់​រកកន្លែងកប់មិនទាន់បាន គាប់ជួនទឹកលិច បណ្ដាលឲ្យ​ក្រពើ​នោះ អណ្តែត​តាម​ទឹក​មក​ជាប់​នៅមាត់លូ ទើប​ពលរដ្ឋ​ប្រទះឃើញមាន​ការ​ភ្ញាក់ផ្អើល​តែម្តង។

បើតាម​លោក លុក ផុស អភិ​បាល​ស្រុក​អង្គរជុំ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹងថា បញ្ហា​សត្វ​ក្រពើ​ដែល​ប្រជា​ពលរដ្ឋ​​ប្រទះឃើញ ​នា​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ មិនមែន​សត្វ​ក្រពើរស់​នោះ​ឡើយ​ គឺ​ក្រពើ​នោះ​បាន​ងាប់​តាំង​ពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០មកម្ល៉េះ រួចម្ចាស់​ក្រពើ​បាន​យកមក​ដាក់​នៅលើ​គ្រែ​នៅមុខផ្ទះ​របស់​គាត់ លុះ​យប់​ទ្បើង​ក៏​ទឹកជំនន់​បាន​ឡើង ក៏​អណ្តែត​សត្វ​ក្រពើ​បាត់​​ទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាលស្រុក​អង្គរជុំ បាន​បញ្ជាក់​ថា ក្រោយពី​បានដំណឹង​មាន​ប្រជាពលរដ្ឋ​ប្រទះឃើញសត្វក្រពើ​ភ្លាម ក្រុមការងារ​ស្រុក សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​បាន​ចុះ​ស្រាវជ្រាវ រក​ម្ចាស់​ក្រពើ​ដែល​ងាប់​នោះ​។

លោក​​បាន​បន្ត​ទៀត​ថា ម្ចាស់​សត្វ​ក្រពើ​ដែល​ងាប់​ប្រទះឃើញ មានឈ្មោះ សយ សារ៉ន ភេទ​ប្រុស​អាយុ​ជាង​៥០​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ចាម ឃុំ​ចារ​ឈូក ស្រុក​អង្គរជុំ។ ម្ចាស់​ក្រពើ ឈ្មោះ សយ សារ៉ន បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា សត្វ​ក្រពើ ១​ក្បាល​នេះ ទើប​ទិញ​ចូល​មក​ថ្មី ហើយ​យក​មក​ដាក់​ក្នុង​អាង​ក្រពើ​របស់​គាត់​ដែល​មាន​ស្រាប់ ហើយ​វា​ក៏​ខាំ​គ្នា​ក្នុង​អាង ជា​ច្រើន​លើក ច្រើន​សារ ទើប​ងាប់​។ ហើយ​ម្ចាស់ បាន​យក​ក្រពើ​ដែល​ងាប់​នោះ លើក​ចេញពី​អាង​មក​ដា​ក់លើ​គ្រែ​ខាងក្រៅ ពុំ​ទាន់​បាន​យក​ទៅ​កប់​នោះ​ទេ ដោយសារ​ទឹកជំនន់​លិច គ្មាន​កន្លែង​កប់​ចោល​។

ក្រោយ​មក​ទឹកជំនន់​ឡើង​កាន់​តែ​ច្រើន បណ្តាល​ឲ្យ​លិច​គ្រែ​នោះ អណ្តែត​សាកសព​ក្រពើ មកជាប់នៅ​មាត់លូ នៅតាម​បណ្តោយ​ផ្លូវ​កៅស៊ូ កណ្តាល​ស្រុក​អង្គរជុំ។

ម្ចាស់​ក្រពើ​បាន​បន្ថែម​ទៀត​ថា រូប​គាត់​គ្មាន​ចេតនា បណ្តែត​ក្រពើ​ដែល​ងាប់​នោះ​ចោល ពាស​វាល​ពាសកាល ដែល​បង្ក​ឲ្យមាន​ភាពចលាចល ភ័យខ្លាច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​នោះ​ទេ។

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងស្រុក​អង្គរជុំ និង​សាធារណជន​មេត្តា​កុំ​ភ័យខ្លាច ឬ​យល់​ច្រឡំ​ថា ក្រពើ​របស់​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹមរួច​ចេញពី​ទ្រុង​ តាម​ពិតដោយសារ​វា​ងាប់ ម្ចាស់លើក​មក​ដាក់​លើ​គ្រែ​ គាប់ជួនទឹកលិច​បណ្ដែត​ក្រពើ​មក​ជាប់​នៅនឹងលូនោះទេ​​៕
ដោយ ៖ ​គ្រឿន​ វ៉េត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៤ នាទី មុន

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មាននៅគ្រប់ប្រទេសកាន់ព្រះពុទ្ធសាសនា ឬយ៉ាងណា?

ព័ត៌មានជាតិ១១ នាទី មុន

AMRO៖ ​ផលិតកម្មបន្ទះសូឡានៅប្រទេសអាស៊ាន​៤ រួមទាំងកម្ពុជាកំពុងប្រឈមនឹងការបិទទ្វារ

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

ចិនពិចារណាចាក់​បញ្ជូលមូលធន​ជាង​ ១៤០ ប៊ីលាន​ដុល្លារ​ ទៅ​កាន់ធនាគារ​ធំ​ៗ​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​

ព័ត៌មានជាតិ១៦ នាទី មុន

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលកំពែងក្រុងអង្គរធំ ដែលខូចខាតឱ្យរឹងមាំឡើងវិញ

ជីវិតកម្សាន្ដ១៧ នាទី មុន

លោកគ្រូកេនយ៉ា នឹងដឹកនាំក្រុមគុនបុរាណខ្មែរ បង្ហាញវត្តមានថ្ងៃព្រឹត្តិការណ៍វប្បធម៌កម្ពុជាដ៏ធំ នៅអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម