ជីវិតកម្សាន្ដ
តុលាការចោទ តារាសម្ដែង អេដវីន ពីបទហិង្សាដោយសហព័ទ្ធ អាចប្រឈមជាប់ពន្ធនាគាររហូត៥ឆ្នាំ
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ បាន សម្រេចជាផ្លូវការចោទប្រកាន់តារាសម្ដែង “អេដវីន” ពីបទ ហិង្សាដោយសហព័ទ្ធ តាមមាត្រា ២២២ នៃ ក្រមព្រហ្មទណ្ឌ។ សំណុំរឿងក្ដីនេះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរបន្តនីតិវិធី។
យោងតាមមាត្រា ២២២ បើតុលាការរកឃើញថាជនដៃឆ្នើម បានប្រព្រឹត្តដូចការចោទប្រកាន់មែននោះអ្នកប្រព្រឹត្ត នឹងត្រូវជាប់ពន្ធនាគារពី ២ ឆ្នាំទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លាន រៀលទៅ ១០ លានរៀល។
មាត្រា ២២២ នៃ ក្រមព្រហ្មទណ្ឌ ចែងថា ៖ “អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬ អនីតិសង្វាសជន ត្រូវ ផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ២ ឆ្នាំទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀលទៅ ១០ លានរៀល កាលបើអំពើហិង្សានោះប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជនរបស់ជនរងគ្រោះ”។
តារាសម្ដែង អេ ន វីន ត្រូវបានសមត្ថកិច្ច អាវុធហត្ថ ចាប់ខ្លួន បញ្ជូនមក តុលាការ ពាក់ព័ន្ធនឹងអំពើហិង្សាលើកំណាន់ចិត្ត ឈ្មោះ សុទ្ធ កញ្ចកា ដែលជាស្ត្រីមេម៉ាយដោយប្រើខ្សែក្រវាត់។
ដំបូងឡើយពេលសមត្ថកិច្ចបញ្ជូន អេនវីន មកតុលាការ គេកត់សម្គាល់ឃើញមានគូកនរបស់ អេដវីន ច្រើននាក់បានមកយកអាវក្រមាបិទបាំងកុំឲ្យអ្នកកាសែតថតរូបច្បាស់ពេក៕
អត្ថបទ ៖ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ