Connect with us

ព័ត៌មានជាតិ

​មន្រ្តី​ជាន់ខ្ពស់​សុខាភិបាល បង្ហើប​ស្ថានភាពឆ្លងកូវីដ ១៩​នៅ​រាជធានីភ្នំពេញ​ នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ

បានផុស

នៅ

ភ្នំពេញ៖ មន្ត្រីជំនាញបានអះអាងថា ស្ថានភាពជំងឺកូវីដ ១៩នៅរាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ហាក់មានសភាពធូរស្រាលជាងមុនច្រើន ដោយមានអ្នកឆ្លងត្រឹមក្រោម២០០នាក់ប៉ុណ្ណោះក្នុង១ថ្ងៃៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេជ្ជបណ្ឌិត ងី ម៉េងហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៣មិថុនានេះថា បច្ចុប្បន្ននេះអត្រាឆ្លងជំងឺកូវីដ ១៩នៅរាជធានីភ្នំពេញ មានការ​ធ្លាក់ចុះជាបន្តបន្ទាប់ដោយមានអ្នកឆ្លងពីជាង១០០នាក់ឬក្រោម២០០នាក់ទៅតាមថ្ងៃនីមួយៗ ខណៈខែមុនៗមានការឆ្លងខ្ពស់រហូតដល់ទៅ៤០០ ទៅ ៥០០នាក់ឯណោះក្នុង១ថ្ងៃ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យរាជធានីភ្នំពេញមានអត្រាឆ្លងជំងឺកូវីដ១៩ធ្លាក់ចុះនេះគឺដោយសារតែការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩គ្របដណ្តប់បានស្ទើរ១០០ភាគរយ និងការអនុវត្តវិធានការ៣ការពាររួមមាន ពាក់ម៉ាស លាងសំអាតដៃនិងរក្សាគម្លាតសុវត្តិភាពនិង ៣កុំរួមមានកុំទៅកន្លែងដែលមានមនុស្សអ៊ូរអរកកកុញច្រើន កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់អាកាសចេញចូលនិងកុំចាប់ដៃគ្នា ប៉ះគ្នាឬអោបគ្នា។

លោក វេជ្ជបណ្ឌិត បាន បន្តទៀតថា ជំងឺកូវីដ១៩មិនអាចលប់បំបាត់បាន១០០ភាគរយ​ទេ សំខាន់យើងត្រូវកាត់បន្ថយកុំឱ្យស្ថានភាពជំងឺនេះកាន់តែធ្ងន់ធ្ងរៗប៉ុណ្ណោះ។

លោក វេជ្ជបណ្ឌិត បានបន្ថែមទៀតថា ប្រសិនបើខេត្តនៅជុំវិញរាជធានីភ្នំពេញរួមមានខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំងនិងខេត្តកណ្តាល ចាក់ថ្នាំបង្ការជំងឺកូវីដ១៩ជួនពលរដ្ឋរួចរាល់នោះ រាជធានីភ្នំពេញនឹង​លែងសូវប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ទៀតហើយ។

យ៉ាងណាក៏ដោយ បើទោះបីជានៅរាជធានីភ្នំពេញមានសភាពធូរស្រាលក៏ពិតមែន តែនៅតាមបណ្តាខេត្តនានាហាក់ដូចមានការឆ្លងរាលដាលកាន់តែធ្ងន់ធ្ងរដូចជាខេត្តកោះកុង ខេត្តរតនគីរី កំពង់ចាម តាកែវ កំពត ស្វាយរៀង ខេត្តកែបជានិងខេត្តជាប់ព្រំដែនកម្ពុជាថៃជាដើម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម