ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា-អង់គ្លេស ចាប់ផ្ដើមជំនួបពិភាក្សាហើយ
នៅវេលាម៉ោងប្រមាណជាង១១ ព្រឹកថ្ងៃទី២៣ ខែមិថុនា នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការប្រទេស និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស បានចាប់ផ្ដើមពិភាក្សាគ្នាហើយ ដែលកិច្ចពិភាក្សានេះ នឹងផ្តោតលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជាអង់គ្លេស ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម ។

លោក Dominic Raab បានដឹកនាំគណៈប្រតិភូ មកដល់ប្រទេសកម្ពុជាកាលពីវេលាម៉ោងប្រមាណជាង៨ យប់មិញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល១ថ្ងៃ។
ដំណើរបំពេញទស្សនកិច្ចរបស់លោក Dominic Raab រដ្ឋមន្ត្រីការបរទេសអង់គ្លេសនៅកម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជា ណាចក្រកម្ពុជា ហើយបើតាមក្រសួងការបរទេស នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីកិច្ចប្រជុំទ្វេភាគី ជាមួយប្រមុខ កាទូតកម្ពុជា លោក ដូមីនិក រ៉ាអាប់ នឹងមានជំនួបជាមួយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ហើយក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈ មណ្ឌលឯកសារកម្ពុជាផងដែរ។

ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់លោក ដូមីនិក រ៉ាអាប់ នៅកម្ពុជា នឹងជួយរួមចំណែកជំរុញ និងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងជាការបោះជំហានទៅមុខនៅក្នុងកិច្ចសហប្រតិ បត្តិការពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន។
សូមបញ្ជាក់ថា ដើម្បីរៀបចំផែនការការ ពារនៅក្នុងដំណើទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេសនេះ កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២១ នាយកដ្ឋានអង្គរក្ស បានបើកកិច្ចប្រជុំពិភាក្សាមួយ ទាក់ទងផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងដំណើរទស្សនកិច្ចនេះផងដែរ៕ កោះកែវ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?