Connect with us

ព័ត៌មានជាតិ

ក្រុម​កង​វិស្វកម្ម​ក្រសួង​ការពារជាតិ​ សាងសង់​ផ្លូវ​កៅស៊ូ​១៨០០​ម៉ែត្រ​ នៅ​ក្រុង​ស្ទឹងត្រែង ​គ្រោង​បញ្ចប់​នៅ​ខែសីហា

បានផុស

នៅ

ក្រុម​កង​វិស្វកម្ម​ក្រសួង​ការពារជាតិ ​ស្ថាបនា​ផ្លូវ​កៅស៊ូ​ដ៏​ធំ​ជាង​គេ​១៨០០​ម៉ែត្រ នៅ​ក្នុង​ក្រុង​ស្ទឹងត្រែង ដើម្បី​ដាក់បញ្ចូល​ទៅ​ក្នុង​សូចនាករ ចូលរួម​ប្រកួតប្រជែង ទីក្រុង​ស្អាត​នៅ​ចុងឆ្នាំ​២០២១ ឱ្យ​ទទួលបាន​ចំណាត់ថ្នាក់​ល្អប្រសើរ​ជាង​ឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​សាយ​កុសល ​អភិបាលក្រុង បាន​បញ្ជាក់​ថា ​ផ្លូវ​កៅស៊ូ​កំពុង​ស្ថាបនា​ដ៏​ធំជាងគេ​នេះ មាន​ប្រវែង​ជាង​១.៨០០​ម៉ែត្រ​ ទទឹង​១៨​ម៉ែត្រ ធំ​ជាង​ផ្លូវ​ចាស់​២​ដង ត​ភ្ជាប់​ពី​ផ្លូវកែង​ទៅ​ស្ពាន​មេគង្គ ភ្ជាប់​និង​ផ្លូវ​លេខ​០៩​ថ្មី​ឆ្ពោះទៅ​ខេត្តព្រះវិហារ​។ លោក​អភិបាលក្រុង​បន្ថែមថា ការពង្រីក​ផ្លូវ​ឲ្យ​បាន​ធំ​ទូលាយ មានគុណ​ភាព​រឹងមាំ​ប្រើប្រាស់​យូរអង្វែង ងាយស្រួល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ ក៏ដូចជា​លើក​សោភ័ណភាព​ក្រុង ត្រៀមលក្ខណៈ​ចូលរួម​ប្រកួតប្រជែង​ទីក្រុង​ស្អាត​នៅក្នុង​ចុងឆ្នាំ​២០២១ នេះ​ផងដែរ​។​

លោក​ ចាន់ ណេ​ត​ ប្រជាពលរដ្ឋ​នៅ​ភូមិ​រាជា​នុ​កូ​ល​ បាន​រៀបរាប់ថា ផ្លូវ​នេះ​ជា​ផ្លូវ​ចាស់​តាំងពី​ទស្ស​វត្ត​ន៏​ទី​៦០​មក​ម្ល៉េះ ផ្លូវ​តូច​ចង្អៀត ខូច​ស្ទើរ​ទាំងស្រុង​បង្ក​ភាព​លំបាក​ក្នុង​ការ​ធ្វើ​ចរាចរណ៍ ពេលនេះ ​អាជ្ញាធរ​បាន​ស្ថាបនា​ថ្មី​បងប្អូន​ប្រជាពលរដ្ឋ​សប្បាយចិត្ត​យ៉ាង​ខ្លាំង និង​នាំគ្នា​ជួយ​ថែរក្សា​ស​ម្អា​ត់​បរិស្ថាន​ទាំង​អស់គ្នា​។ លោក​បន្តថា ប្រជាពលរដ្ឋ​នៅតាម​ជួរ​ដងផ្លូវ​នេះ ​បាន​លើកឡើងថា នៅពេល​មាន​ផ្លូវ​ស្អាត​ប្រជាពលរដ្ឋ​និង​ភ្ញាក់រលឹក​ផ្លាស់​ប្តូរ​ឈប់​ចោល​សំរាម​រាយប៉ាយ និង​ងាក​មក​ចូលរួម​ស្រឡាញ់​សមិទ្ធផល​របស់ខ្លួន ព្រោះ​មាន​ផ្លូវ​ធំ​ស្រួល​ធ្វើដំណើរ នឹង​នាំគ្នា​ចូលរួម​ថែរក្សា​ដើម្បី​លើក​សោភ័ណភាព​ក្រុង​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​៕

អត្ថបទ៖ ​ងិន លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១៧ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២៤ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥២ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥៧ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥២ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម