Connect with us

KPT+

រឿងពិតនៃ​ខ្មោចឆៅ Zombies ដែល​កើតមាន​ជាក់ស្តែងលើលោក

បានផុស

នៅ

តើមាន zombies ពិតប្រាកដដែរអត់? នេះជាសំណួរដ៏ពេញនិយមមួយបន្ទាប់ពី​ ខ្មោចឆៅបានក្លាយជាតួអង្គ​ដ៏សំខាន់នៃវប្បធម៌ទស្សនាព្រមទំាង​ល្បែងហ្គេម ច្រើនជំនាន់មកហើយ។

ពីដំបូង គេនិពន្ធ​វាក្នុងសៀវភៅដ៏លក់ដាច់ ក្រោយមកក៏បង្កើតជាភាពយន្តពេញនិយម តមកទៀតជាស៊េរីវីដេអូភាគទូរទស្សន៍ជាច្រើនខ្សែ  ប៉ុន្តែតើគេសរសេរវាចេញពីរឿងពិតដែរទេ?

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យថាខ្មោចឆៅ  ត្រូវបានគេសរសេរហៅផ្លូវការ​ថា  Zombi ក្នុងភាសាជាតិ​អង់គ្លេសតំាង​ពី​ទសវត្សឆ្នាំ ១៨០០ យោងតាមវចនានុក្រម Merriam-Webster ពាក្យនេះបានមកពីពាក្យ Louisiana Creole ឬដែលមានន័យថា ខ្មោច។

កាលណោះ កំណាព្យដ៏រន្ទឺមួយរបស់​កវី Robert Southey បានរៀបរាប់ថា ខ្មោចឆៅពិតប្រាកដនិង​ដំបូង​គេ​បានកើតឡើង​ឯប្រទេស​ប្រេស៊ីល គឺគេ សំដៅទៅលើមនុស្សម្នាក់ដែលត្រូវបានបាត់បង់​សតិអារម្មណ៍ដោយគ្រូអាបធ្មប់ រស់ចេះដើរ​ តែគ្មាន​សភាវៈក្នុងស្ថានភាពដូចស្លាប់និងជាទាសកររបស់គ្រូធ្មប់។

ចំណែក​  ទឡ្ហីករណ៍ពីផ្នែក​វេជ្ជសាស្រ្តសព្វថ្ងៃនេះវិញ​គឺ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Pennsylvania (Penn State) បានរកឃើញថា សាកលវិទ្យាល័យ O. unilateralis អាចគ្រប់គ្រងសរសៃសាច់ដុំរបស់ស្រមោច បានដោយបង្ខំពួកគេឲ្យធ្វើចលនាតាមដែលយើង​ចង់បាន។

ក្នុងឆ្នាំ ១៩៩៧ គេបោះពុម្ពឯកសារសិក្សាមួយក្នុង The Lancet ដោយ​បានវិភាគករណីមនុស្ស ៣ នាក់ មកពីប្រទេសហៃទី ដែលសហគមន៍របស់ពួកគេបានទុកថាជា zombies ។

ម្នាក់ជាស្ត្រីអាយុ ៣០ ឆ្នាំបានស្លាប់ភ្លាមៗ បន្ទាប់ពីបានធ្លាក់ខ្លួនឈឺបន្ទាន់ ហើយ​ក្រុមគ្រួសាររបស់នាងទទួលស្គាល់នាងអាថាចក្រោកដើរម​កវិញ​ជា​ “ខ្មោចឆៅ” ក្រោយ​ ៣ ឆ្នាំ បន្ទាប់ពីមរណភាព​។ ម្នាក់ទៀតជាយុវជនដែល “បានស្លាប់” នៅអាយុ ១៨ ឆ្នាំ ហើយបានក្រោកឡើងមកវិញបន្ទាប់ពី ១៨ ឆ្នាំក្រោយ​ឯណោះ។

ការសិក្សាករណីចុងក្រោយវិញ ទាក់ទងនឹងស្ត្រីម្នាក់ទៀតដែលបាន “ស្លាប់” នៅអាយុ ១៨ ឆ្នាំ ប៉ុន្តែត្រូវបានគេប្រទះឃើញក្រោកមកជាខ្មោចឆៅវិញក្រោយ ១៣ ឆ្នាំនៃការស្លាប់។

រូបតំណាង

ក្រោយមក អ្នកវិទ្យាសាស្ត្រអាមេរិក  បានរកឃើញហេតុផលវេជ្ជសាស្រ្តដែល​អាចពន្យល់អំ​ពីការបំលែងនៃរាងកាយ របស់ពួកគេ។ ក្នុងចំណោម​អ្នកទំាង​បីគឺ​មាន​ប្រវត្តិនៃ ជំងឺវិកលចរិត ដែលជាលក្ខខណ្ឌដ៏កម្រមួយ ធ្វើឱ្យមនុស្សទំាងនោះ នៅតែ​អាច​ធ្វើដំណើរ​បាន​តែលែងមានសតិ។ អ្នកស្រាវជ្រាវបានសរសេរទៀតថា “អ្នកដែលមានជំងឺវិកលចរិតរ៉ាំរ៉ៃ ខូចខួរក្បាល ឬពិការភាពនៃការវង្វេងធ្ងន់ធ្ងរសម្រាប់​បុគ្គលទំាងបីនៅក្នុងប្រទេសហៃទី។

ក្រោយមក ជំងឺវិកលចរិតជាក់លាក់មួយដែលគេហៅថារោគសញ្ញា Cotard ដែលអាចបណ្តាលឱ្យមនុស្សធ្វើសកម្មភាពដោយមិនដឹងខ្លួនដូច zombies ស្ថិតនៅក្រោមភាពវង្វេងស្មារតីនិងខូចទ្រង់ទ្រាយរាងកាយ។

វាជារឿងកម្រកើតមាន​ឡើងណាស់នៅពេលចំណេរក្រោយមក ចំណែក​រោគសញ្ញានេះក៏មិនមានភាពស្មុគស្មាញក្នុងការពន្យល់បែវិទ្យាសាស្ត្រដែរ គ្រាន់តែមិនមែនងាយកើ់តឡើង​ជាទូទៅ។

ក្រោយមក មាន​ករណីសិក្សាមួយបានរាយការណ៍ពីស្ថានភាពរបស់ស្ត្រីម្នាក់ទៀត​ក្នុងវ័យ​ ៥៣ ឆ្នាំម្នាក់ដែលមានអារម្មណ៍ថា ខ្លួនឯងមានក្លិនដូចសាច់រលួយ ហើយចង់ទៅរស់កន្លែងបញ្ចុះសព និងទាមទារបែបនេះជានិច្ច​ដូចមនុស្ស​វិកល។

ករណីមួយ​ទៀតនិយាយអំពីបុរស ៦៥ ឆ្នាំម្នាក់ ដែលមាន​ជំនឿថា សរីរាង្គរបស់គាត់រួមទាំងខួរក្បាលឈប់ធ្វើការព្រមទំាងប៉ុនប៉ងធ្វើអត្តឃាត។ ក្រុមអ្នកស្រាវជ្រាវរាយការណ៍ថា “ការធ្វើអត្តឃាតបង្ហាញថា គាត់ចង់សម្លាប់ខ្លួនដោយសារគាត់ខ្លាចឆ្លងរាលដាលរោគនេះដល់អ្នកភូមិ” ។

តើករណីបែបនេះមានន័យថា Zombies មានភាពពិតប្រាកដឬ យ៉ាងណា យើងខ្ញុំសូមទុកវាឱ្យអ្នកអាន​សម្រេចចិត្ត៕

ប្រែសម្រួល៖ សាយ​ពេជ្រ

ប្រភព៖ medicalnewstoday

ចុចអាន៖ មនុស្ស​ប្រុស​​ច្រណែន​ខ្លាំង​ជាង​មនុស្ស​ស្រី​ក្នុង​វិស័យ​ការងារ?

ចុចអាន៖ ស្តាប់​ការ​និទាន​ហនុមាន ​ទាក់ទង​ទៅ​នឹង​អំបូរ​ខ្មែរ​មន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម