កីឡា
ខ្លាំងមែន Ronaldo តាមទាន់កំណត់ត្រាគ្រាប់បាល់អន្តរជាតិ Ali ហើយ
បន្ទាប់ពីស៊ុតបាន២គ្រាប់ក្នុងលទ្ធផលស្មើគ្នា ២-២ រវាងព័រទុយហ្គាល់ និងបារាំងយប់មិញ តារាឆ្នើម Cristiano Ronaldo បានតាមទាន់កំណត់ត្រាគ្រាប់បាល់អន្តរជាតិឲ្យក្រុមជម្រើសជាតិរបស់អតីតកីឡាករ Ali Daei ហើយ។
សម្រាប់ការរកបាន២គ្រាប់យប់មិញរបស់ Ronaldo ជាការស៊ុតប៉េណាល់ទីដែលធ្វើឲ្យរូបគេពេលនេះរកបានគ្រាប់បាល់អន្តរជាតិចំនួន១០៩គ្រាប់ហើយសម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់គឺស្មើនឹងកំណត់ត្រាគ្រាប់បាល់ច្រើនបំផុតក្នុងលោករបស់កីឡាករអ៉ីរ៉ង់ Ali Daei ដែលរកបាន១០៩គ្រាប់ ប៉ុន្តែបានចូលនិវត្តតាំងពីឆ្នាំ១៩៩៤។
ដូច្នេះប្រាកដណាស់ថា Ronaldo នឹងបំបែកកំណត់ត្រានេះ និងក្លាយជាកីឡាករទី១ក្នុងលោកដែលរកគ្រាប់បាល់អន្តរជាតិច្រើនបំផុតឲ្យក្រុមជម្រើសជាតិ ខណៈពេលវេលានៅមានច្រើនទៀតសម្រាប់អាជីពរបស់ខ្លួន។
ការប្រកួតយប់មិញនេះ មិនត្រឹមតែតាមស្មើកំណត់ត្រាគ្រាប់អន្តរជាតិក្នុងលោកទេ ប៉ុន្តែ Ronaldo បានជួយឲ្យជម្រើសជាតិព័រទុយហ្គាល់បានឡើងទៅវគ្គ១៦ក្រុមចុងក្រោមពានរង្វាន់ Euro 2020 ក្នុងនាមជាក្រុមការពារជើងឯក។
ជាមួយគ្នានេះ រូបគេបានក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតគ្រប់សម័យកាលដែលបញ្ចូលគ្នាទាំងក្នុងពានជើងឯកពិភពលោក (World Cup) និងជើងឯកទ្វីបអឺរ៉ុប (European Championship)៕
អត្ថបទ៖ វីរបុត្រ
ប្រភព៖ Dailymail
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ