Connect with us

ព័ត៌មានអន្ដរជាតិ

ខ្មាន់​កាំភ្លើង​ចូល​ទៅ​បាញ់សម្លាប់​អ្នក​ជំងឺ​កូវីដ​ម្នាក់​ក្នុង​មន្ទីរពេទ្យថៃ

បានផុស

នៅ

បុរស​ម្នាក់​បាន​កាន់​កាំភ្លើង​ចូល​ទៅ​បាញ់​សម្លាប់​អ្នក​ជំងឺ​កូវីដ-១៩​ម្នាក់​ក្នុង​វិទ្យាស្ថាន​ Princess​ Mother​ National Institute​ ដែល​ជា​កន្លែង​ព្យាបាល​អ្នក​ញៀន​ថ្នាំ​នៅ​ស្រុក Thanyaburi ក្នុងខេត្ត Pathum​ Thani ​ ទាំង​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ។

សារព័ត៌មាន​បាន​ផ្សាយ​ថា ខ្មាន់កាំភ្លើង​​បាន​ទម្លុះ​កញ្ចក់​នៅទ្វារ​ខាង​មុខ​ចូល​វិទ្យាស្ថាន​ដែល​បាន​ប្រើ​ជា​កន្លែង​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩​ប្រហែល​ជា​ម៉ោង​៣:៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ព្រហស្បតិ៍​នេះ និង​បន្ត​​​ចូល​ទៅ​ក្នុង​អគារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេលចូល​ទៅ​ខាង​ក្នុង​​នោះ​ អ្នក​ជំងឺ​កូវីដ-១៩​អាយុ​ប្រហែល​៥០​ឆ្នាំ​​ម្នាក់​ទើប​ចេញ​ពី​បន្ទប់​ទឹក ហើយ​ត្រូវ​បានខ្មាន់​កាំភ្លើង​​បាញ់​សម្លាប់​តែ​ម្តង។

បន្ទាប់​មក ខ្មាន់​កាំភ្លើង​បាន​ចេញ​ទៅ​​ទី​ធ្លា​​​ក្រៅ​អគារ និង​បាន​បាញ់​ជា​ច្រើន​គ្រាប់​មុន​ពេល​រត់​គេច​ខ្លួន​​​ទៅ​តាម​​​ឡាន​ដឹក​ទំនិញ​មួយ​គ្រឿង​នៅ​តាម​ផ្លូវ Phahon Yothin។

ចំពោះ​ការ​បាញ់​ជា​ច្រើន​គ្រាប់​បន្ថែម​នោះ​ពុំ​មាន​ប៉ះ​ពាល់​ដល់​នរណា​ម្នាក់​ផ្សេង​ទៀត​ឡើយ។

រហូត​ដល់​ពេល​នេះ​​សមត្ថកិច្ច​​មិន​ទាន់​ផ្តល់​ព័ត៌មាន​អ្វី​ឡើយ ប៉ុន្តែ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​តាម​ប្រមាញ់​ជន​ដៃ​ដល់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម