ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់ទៅលើនាវាចម្បាំង អង់គ្លេស បន្ទាប់ពីចូលដែនទឹកក្បែរតំបន់គ្រីមៀ
ក្រសួងការពារជាតិរុស្ស៊ីនិយាយថា យោធាបានបាញ់ព្រមានទៅលើនាវាចម្បាំងអង់គ្លេស នៅពេលនាវានេះចូលក្នុងដែនទឹករុស្ស៊ីក្បែរតំបន់គ្រីមៀ ។
ក្រសួងបាននិយាយកាលពីថ្ងៃពុធថា នាវាចម្បាំង HMS Defender របស់អង់គ្លេស បានបើកចូលសមុទ្រភាគខាងត្បូងនៃឧបទ្វីបគ្រីមៀនៅសមុទ្រខ្មៅ ។ រុស្ស៊ីបាននិយាយថា ខ្លួនបានព្រមានដល់នាវានោះថា បានរំលោភលើដែនទឹករបស់ប្រទេសរុស្ស៊ី ។

ក្រសួងបាននិយាយថា បន្ទាប់ពីនាវានេះមិនបានឆ្លើយតបនឹងការព្រមាននោះ នាវាល្បាតរបស់រុស្ស៊ីមួយគ្រឿងបានបាញ់ព្រមាន ខណៈយន្តហោះមួយគ្រឿងបានអនុវត្តការទម្លាក់គ្រាប់បែកព្រមាននៅតាមបណ្តោយនាវារបស់អង់គ្លេស ។
ចំណែកក្រសួងការពារជាតិអង់គ្លេសបាននិយាយថា គ្មានការបាញ់ព្រមានណាមួយត្រូវបានបាញ់ទៅលើនាវាពិឃាតនោះទេ ហើយនាវាខ្លួនបានធ្វើដំណើរក្នុងដែនទឹកអ៊ុយក្រែន ស្របតាមច្បាប់អន្តរជាតិ ។

ទន្ទឹមនោះ រដ្ឋមន្រ្តីក្រសួងការពារជាតិអង់គ្លេសលោក Ben Wallace បាននិយាយថា ការបាញ់ប្រហារនោះបានកើតឡើង ក្នុងអំឡុងពេលសមយុទ្ធយោធារបស់រុស្ស៊ី ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានបញ្ចូលតំបន់គ្រីមៀពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ប៉ុន្តែអង់គ្លេសមិនបានទទួលស្គាល់ការបញ្ចូលនេះនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ