ព័ត៌មានជាតិ
ប្រភពផ្ទៃក្នុង ទម្លាយពីការសន្ទនាគ្នាបន្ថែម រវាងរដ្ឋមន្រ្តីក្រសួងអប់រំ និងតំណាងអប់រំវិស័យឯកជន
ភ្នំពេញ៖ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាចង់ឱ្យសាលាឯកជនទាំងអស់ បើកដំណើរឡើងវិញ តាមរយៈពីររូបភាពគឺការសិក្សាតាមបែបចម្រុះ និងសិក្សាតាមបែបបណ្តុំដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ‑១៩ ជាលក្ខណៈទ្រង់ទ្រាយធំនៅតាមសាលារៀន។
បើយោងតាមប្រភពពីអ្នកចូលរួមប្រជុំតាមអនឡាញរវាងរដ្ឋមន្ត្រីក្រសួងអប់រំ និងវិស័យឯកជនកាលពីរសៀលថ្ងៃទី២៣មិថុនា បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រីបានផ្តល់ជាគំនិតយោបល់ទៅលើការបើកដំណើរការសាលារៀនឡើងវិញទី១ បើកតាមបែបចម្រុះគឺការសិក្សាតាមអនឡាញនិងការយកសន្លឹកកិច្ចការពីសាលាមកធ្វើនៅផ្ទះនិងទី២ ការសិក្សាតាមបែបបណ្តុំគឺតម្រូវឱ្យសាលានីមួយៗអាចដាក់សិស្សបានត្រឹម១០នាក់ប៉ុណ្ណោះក្នុង១ថ្នាក់។
ប្រភពដដែលបានបន្តទៀតថា ការកម្រិតសិស្សក្នុង១ថ្នាក់ត្រឹម១០នាក់នេះ ងាយស្រួលក្នុងការគ្រប់គ្រងបាន ប្រសិនមានករណីផ្ទុះជំងឺកូវីដ‑១៩ ធ្វើយ៉ាងណាកុំឱ្យមានបញ្ហាដូចទីតាំងផ្សារនិងតាមរោងចក្រដែលមានផ្ទុះជំងឺកូវីដ‑១៩ធ្ងន់ធ្ងរ។
ប្រភពខាងលើបានបន្ថែមទៀតថា ចំពោះវិស័យឯកជនវិញស្នើសុំតាមអនឡាញឆ្លាស់ដូចមុនរៀនក្នុងថ្នាក់ផងនិងរៀនក្រៅថ្នាក់ផង គឺប្តូរគ្នាទៅវិញទៅមក៣ថ្ងៃក្នុងសាលា ៣ថ្ងៃនៅផ្ទះនិងឱ្យសាកលវិទ្យាធិការឬនាយកសាលានីមួយៗមានការទទួលខុសត្រូវខ្ពស់ជាងមុន និងបំបែកសិស្សឱ្យរៀនតាមក្រុមតូចៗតាមថ្នាក់រៀននីមួយៗ។ ប៉ុន្តែ បើរៀនតាមបណ្តុំត្រូវស្នើសុំច្បាប់ឡើងវិញទៀត វាធ្វើឱ្យពិបាកដល់វិស័យឯកជន។ ដូច្នេះហើយបានជាលោករដ្ឋមន្ត្រីបានយកលទ្ធផលនៃកិច្ចប្រជុំផ្ញើជូនទៅលោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការ នៃគណ:កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដើម្បីពិនិត្យនិងសម្រេចផងដែរ។
បើយោងតាមសេចក្តីសម្រេចរបស់ក្រសួងអប់រំយុវជននិងកីឡាក្រោយប្រជុំរួចកាលពីម្សិលមិញនេហ នៅតែរក្សាជំហរបន្តផ្អាកគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅទូទាំងប្រទេសដដែល រហូតដល់មានការជូនដំណឹងជាថ្មី។
បើតាមលោក រស់ សុវាចា អ្នកនាំពាក្យឲ្យក្រសួងអប់រំ យុវជននិងកីឡា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវបន្តការបង្រៀន និងរៀនពីចម្ងាយ និងតាមអនឡាញ ស្របនឹងគន្លងជីវិតថ្មីនៃវិស័យអប់រំ។
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ