Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ ​នាំយក​អំណោយឧបត្ថម្ភ​ជូន​រដ្ឋបាលខេត្ត​ព្រះសីហនុ​

បានផុស

នៅ

​ឯក​ឧត្ដមបណ្ឌិត សុខ ប្រសិទ្ធិ ​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្ត​ព្រះសីហនុ ​និង​ជា​រដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ប្រតិភូ នា​រសៀល​ថ្ងៃទី ២៣​ខែមិថុនា​ ឆ្នាំ​២០២១​នេះ ​បាន​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​ និង​ថវិកា​ឧបត្ថម្ភ​ជូន​រដ្ឋបាលខេត្ត​ព្រះសីហនុ​ ដើម្បីចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​ក្នុងការ​ប្រើប្រាស់​ក្នុង​វិធានការណ៍​ប្រយុទ្ធប្រឆាំង ទប់ស្កាត់ គ្រប់គ្រង​ជំងឺកូ​វីដ​១៩ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភ​:​ ក្នុង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ស្បៀង​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខេត្តព្រះសីហនុ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ឧបត្ថម្ភ​ជូន​រដ្ឋបាលខេត្ត​ព្រះសីហនុ​រួមមាន​៖-​អង្ករ ៥​តោន​-​មី​ជាតិ ១០០​កេស -​ទឹក​សុទ្ធ ៤៥០​កេស​-​ទឹក​ស៊ី​អ៉ី​វ ១០០​យួរ -​ទឹកត្រី ១០០​យួរ -​ត្រីខ ២៥​កេស​ធំ -​ម៉ាស ៣០០ ប្រអប់ -​អាកុល(​ប្រាំពី​ដុង​)​ស្មើរ​និង​១៥០​លីត្រ និង​ថវិកា​ចំនួន ២០​លាន​រៀល ផងដែរ​។​

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាម​រដ្ឋបាលខេត្ត និង​ប្រជា​ពល​រដ្ឋ ខេត្ត​ព្រះសីហនុ សូម​ថ្លែងអំណរគុណ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​បាន​ឧបត្ថម្ភ​គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​បាន​ចែករំលែក​ធនធាន និង​លើកទឹក​ចិត្ត​ដល់​ក្រុមការងារ ពិសេសក្រុមគ្រូពេទ្យ​របស់​យើង​ដែល​កំពុង​បំពេញការងារ ដើម្បី​ប្រើប្រាស់ បង្ការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​ក្នុង​សហគម​ន៍​ក្នុង​ខេត្ត​ព្រះសីហនុ ។​

លោក​អភិបាលខេត្តបាន​បញ្ជាក់ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​៤មានដូចជា ខេត្ត​ព្រះសីហនុ កោះកុង កំពង់ស្ពឺ និង​ខេត្តតាកែវ ដើម្បី​ចាក់​ចូល​សាច់​ប្រជាពលរដ្ឋ បង្កើន​ភាព​សាំ ដើម្បី​កាត់បន្ថយ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ។ ជំងឺ​កូ​វីដ​-១៩ នៅ​ក្រុងព្រះសីហនុមានការ​ធូរ​ស្បើយ ក៏ប៉ុន្តែ​វា​បាន​ឆ្លង​ចូលដល់​ស្រុក និង​សូមជូនពរ​ឱ្យ​ឯកឧត្តម​រដ្ឋមន្ត្រីប្រតិភូ និង​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន​មាន​សុខ​ភាពល្អ និង​បំពេញភារកិច្ច​ទទួលបានជោគជ័យ និង​អនុវត្តន៍​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុខាភិបាល និង​អនុសាសន៍ ៣.​ការពារ និង៣.​កុំ របស់​សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕​

អត្ថបទ ៖ កោះពស់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

សមាគមបណ្ណាល័យគំនិតរៀបចំពិព័រណ៌សៀវភៅលើកទី១ នៅរាជធានីភ្នំពេញចុងសប្ដាហ៍នេះ

ព័ត៌មានជាតិ១១ នាទីutes មុន

ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចាប់អារម្មណ៍វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

ព័ត៌មានជាតិ២៤ នាទីutes មុន

ក្រសួងការងារ​បញ្ជាឱ្យក្រុមហ៊ុន៥ចូលខ្លួនមកដោះស្រាយវិវាទការងារឱ្យបានមុនថ្ងៃទី១៤ កុម្ភៈ

កីឡា២៨ នាទីutes មុន

ត្រឹម​ជាង​១​​ឆ្នាំ កីឡាករ​គុន​ខ្មែរ​៩​រូប​ឈ្នះ​​​រង្វាន់​រថយន្ត​​ថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

សន្តិសុខសង្គម៣ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

Sokha Hotels

ព័ត៌មានពេញនិយម