ព័ត៌មានជាតិ
ក្រសួងការងារគ្រោងសាងសង់អគារតេជោសែនវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាន់ខ្ពស់កម្ពស់៥ជាន់នាពេលខាងមុខ
ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងសាងសង់អគារតេជោសែនវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាន់ខ្ពស់កម្ពស់៥ជាន់នាពេលខាងមុខដើម្បីលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងគុណភាពបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវះឱ្យកាន់តែប្រសើរឡើងថែមទៀត។

គម្រោងសាងសសង់អគារតេជោសែនវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាន់ខ្ពស់កម្ពស់៥ជាន់ត្រូវបានលោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើក កិច្ចប្រជុំគណ:កម្មការអន្តរក្រសួងរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីពិនិត្យ និងអនុម័តលើគម្រោង សាងសង់គម្រោងខាងលើកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។
បើតាម លោក បណ្ឌិត អ៊ិតសំហេង បានមានប្រសាសន៍ថាគម្រោងការសាងសង់មានហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារបរិក្ខារបច្ចេកទេស ក្នុងអគារតេជោសែនវិទ្យាសាស្រ្ត និងបច្ចេកទេសជាន់ខ្ពស់ និងអគាររោងជាងមានស្រាប់ក្នុងបរិវេណវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលសាងសង់ និងផ្គត់ផ្គង់ដោយក្រុមហ៊ុន សូផល ហូលឌីង ខូអិលធីឌី និងក្រុមហ៊ុន សង្វា ពេជ្រ ខូអិលធីឌី។

លោក រដ្ឋមន្ត្រីបានបន្តថា គម្រោងសាងសង់អគារតេជោសែនវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាន់ខ្ពស់ គឺជាគម្រោងដ៏មានសារៈសំខាន់ដើម្បីលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងគុណភាពបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវះ ជាពិសេសការធ្វើពិពិធកម្មឧស្សាហកម្មទៅលើផ្នែកផ្សេងទៀតដូចជា បរិក្ខារអគ្គីសនី គ្រឿងបង្គុំអេឡិចត្រូនិច ការតំឡើងគ្រឿងយន្ត ការកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម ឱ្យស្របតាមតម្រូវការបដិវត្តឧស្សាហកម្មដំណាក់កាលទី៤ ដែលកំពុងអភិវឌ្ឍទៅមុខឥតឈប់ឈរ ក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ចផ្អែកលើធនធនធម្មជាតិ ទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង សំដៅបង្កើតបាននូវកម្លាំងពលកម្មប្រកបដោយសក្តានុពល ក្រោយពេលវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ បានថមថយ ឬរលត់បាត់ទៅទាំងស្រុង៕

សំអឿន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា