ព័ត៌មានជាតិ
ចាប់អ្នកបើករថយន្ដដឹកដី៣៥គ្រឿង ដែលស៊ីផ្លេលឺៗ និងបើកប្រណាំងគ្នាលើផ្លូវសាធារណៈ
កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នកការនគរបាលខេត្តកណ្ដាល សហការណ៍ជាមួយកម្លាំងនគរបាលមូលដ្ឋានស្រុកកណ្ដាលស្ទឹង ធ្វើការឃាត់រថយន្ដដឹកដីចំនួន៣៥គ្រឿង ដែលបង្កភាពអណាធិបតេយ្យ បង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដោយសារក្រុមរថយន្ដដឹកដីទាំងនេះ បើកបរក្នុងល្បឿនលឿនៗ ស៊ីផ្លេលឺៗ និងពេលខ្លះបើប្រដេញគ្នាដូចទីលានប្រណាំងឡាន។
ការចុះបង្ក្រាបនិងឃាត់ក្រុមរថយន្ដដឹកដីទាំងនេះ បានធ្វើឡើងបន្ទាប់ពីមានការសំណូមពរពីប្រជាពលរដ្ឋ ដែលបានផ្ញើសារចូលប្រអប់សារផេកផ្លូវការរបស់ស្នងការនគរបាលខេត្តកណ្ដាល ដោយបានសំណូមពរដល់ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងមន្ត្រីក្រោមឱវាត សូមមេត្តាចុះពិនិត្យផង ព្រោះឡានដឹកដីបើកយ៉ាងអណាធិបតេយ្យ វ៉ាជែងគ្មានគិតពីសុវត្តិភាពព្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ម្យ៉ាងវិញទៀតដឹកដីជ្រុះពេញផ្លូវថ្នល់បណ្ដាលឲ្យហុយប៉ះពាល់សុខភាព និងអ្នកជិះម៉ូតូតាមផ្លូវ ហើពេលខ្លះស៊ីផ្លេដេញគ្នាដូចប្រណាំងឡានស្ទើរគាំងប៉េះដូង។ ចាប់ពីផ្សារដើមត្រាំង រហូតដល់ខាងលិចភូមិព្រៃប្រសាទ ឡានបើកលឿនៗខ្លាំងណាស់។
បន្ទាប់ពីទទួលបានព័ត៌មាន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងបានចុះប្រតិបត្តិការនៅលើផ្លូវលេខ៣៤ ក្នុងភូមិសាស្រ្ដ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ឃាត់បានរថយន្ដដឹកដីចំនួន៣៥គ្រឿង ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់អ្នកបើកបរទាំងអស់ គឺមិនត្រូវដឹកដី ដឹកខ្សាច់ ដឹកថ្ម ដែលហូរទឹក ត្រូវគ្របឲ្យបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់ និងបើកបរលឿន វ៉ាជែង។ ក្នុងនោះកម្លាំងនគរបាលបានដកហូតស៊ីផ្លេខ្យល់ ដែលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាហេតុបង្កសម្លេងរំខានដល់ពលរដ្ឋ៕
អត្ថបទ ៖ សុខុម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព