កូវីដ-១៩
មើលទិដ្ឋភាពទីតាំងបិទខ្ទប់ផ្លូវមួយចំនួន នៅកណ្ដាលក្រុងបានលុង
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ នៅកណ្តាលក្រុងបានលុងឃើញថា មានការបិទខ្ទប់ផ្លូវ ចំនួន៤កន្លែង ស្ថិតនៅក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

លោក តេង សាវុធ បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៤ ខែមិថុនានេះថា មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៥៣ នាក់ទៀត នៅក្នុងសង្កាត់ឡាបានសៀក ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់ ២១៣ នាក់ ខណៈអាជ្ញាធរបានបិទខ្ទប់ផ្លូវមួយចំនួន នៅក្រុងក្រុងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

ខេត្តរតនគិរីផ្ទុះឆ្លងក្នុងសហគមន៍ធ្ងន់ធ្ងរនៅថ្ងៃទី១៨ ខែមិថុនា នៅក្នុងសង្កាត់ឡាបានសៀក ហើយបានបិទខ្ទប់តំបន់មួយចំនួន រហូតដល់ស្ថានការធូរស្រាល៕


អត្ថបទ៖ វុទ្ធ ឦសាន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?