ព័ត៌មានជាតិ
គាស់ផ្ទះប្រពន្ធចុងយកលុយនិងខ្សែ ក ជាង១ម៉ឺនដុល្លារ ឱ្យប្រពន្ធដើមប៉ូលិសតាមទៅយកដល់ផ្ទះ
ដោយទទួលបានពាក្យបណ្តឹងរបស់ស្ត្រីជនរងគ្រោះ កម្លាំងនគរបាលខេត្តសៀមរាបសហការគ្នាចុះស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យជាប្តីដែលបានគាស់ផ្ទះប្រពន្ធចុងយកលុយឲ្យប្រពន្ធដើមនៅឯខេត្តត្បូងឃ្មុំ។
លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសសៀមរាប បានឲ្យដឹងនៅថ្ងៃទី២៤ ខែមិថុនានេះថា បន្ទាប់ពីមានពាក្យបណ្តឹងពីប្រពន្ធចុង និងដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការដ្ឋាននគរបាល ខេត្តសៀមរាប និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត,លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ ,លោកវរសេនីយ៍ឯក ណុប សារ៉ាត់ លោកវរសេនីយ៍ស្នងការរងជាជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានឲ្យរូបលោក ដឹកនាំបើកការស្រាវជ្រាវ ជាមួយនគរបាលមូលដ្ឋានដើម្បីស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ។

លោកបន្តថា ហេតុការឃាត់ខ្លួនជនសង្ស័យជាប្តីនៅវេលាម៉ោង១៤និង៣០នាទីថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅផ្ទះជនរងគ្រោះក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។
លោកបន្ថែមថា ជនសង្ស័យមានឈ្មោះ យ៉ែម សំណាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ គក់ជេរថយន្ត មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាបពាក់ព័ន្ធករណី អំពើលួចមានស្ថាន ទម្ងន់ទោស ( គាស់ស័ង្កសី)កាលពីវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចក្នុងផ្ទះជនរងគ្រោះ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
លោកបានបន្ថែមថា ដោយយោងតាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ បឿ ឈុននី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរអ៊ុតសក់ នៅផ្សារកណ្ដាល រស់នៅបច្ចុប្បន្ន ភូមិ ឃុំ កើតហេតុខាងលើ ចុះថ្ងៃទី២៣ខែមិថុនា ឆ្នាំ ២០២១ ។

លោកបញ្ជាក់ថា មុនពេលកើតហេតុនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះ បានចាក់សោរទ្វារផ្ទះទុកចោល ហើយទៅមើលម្តាយឈឺនៅខេត្តត្បូងឃ្មុំ លុះរហូតដល់ថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១ជនរងគ្រោះបានត្រឡប់មកផ្ទះវិញក៏ឃើញផ្ទះមានស្នាមគាស់ និងរើកកាយនៅក្នុងបន្ទប់ដេករបស់ជនរងគ្រោះដោយបាត់បង់ប្រាក់ដុល្លារចំនួន១២៤០០ដុល្លារ ខ្សែក.មាស០១ខ្សែ ទម្ងន់១តម្លឹង (ទ្រព្យសម្បត្តិទាំងអស់របស់ជនរងគ្រោះដាក់ក្នុងស្រោមខ្នើយក្នុងបន្ទប់ដេក )។
លោកបានបន្ថែមទៀតថា ក្រោយពេលទទួលពាក្យបណ្តឹងហើយ លោកបានដឹកនាំចុះបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតទៅលើសង្ស័យឈ្មោះ យ៉ែម សំណាង ត្រូវជាប្តីចុងរបស់ជនរងគ្រោះហើយកម្លាំងសមត្ថកិច្ចបាននាំឈ្មោះ យ៉ែម សំណាង យកមកធ្វើការសាកសួរនៅការិយាល័យជំនាញ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ យ៉ែម សំណាង បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចករណីខាងលើនេះពិតប្រាកដមែន នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ដោយឃើញជនរងគ្រោះមិននៅផ្ទះ(ប្រពន្ធចុងរបស់គាត់) គាត់ក៏បានចូលធ្វើសកម្មភាពដោយយកដង្កាប់កាត់ស័ង្កសីបង្អួចហើយលូកដៃបើកគន្លឹះទ្វារចូលបន្ទប់ជនរងគ្រោះ ហើយធ្វើសកម្មភាពលួចយកប្រាក់ដុល្លារចំនួន១១២០០និង ខ្សែក.មាស ១ខ្សែមិនដឹងទម្ងន់ដើម្បីយកប្រាក់ទៅទិញរថយន្តក្រោយពេលធ្វើសកម្មភាពហើយ ខ្លួនបានយកប្រាក់ និងខ្សែក ទៅផ្ញើឲ្យប្រពន្ធដើមនៅខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅតុលាការខេត្ត ដើម្បីចាត់ការច្បាប់។ ចំណែកវត្ថុតាងត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ ទៅយកពីប្រពន្ធដើមនៅខេត្តត្បូងឃ្មុំមកប្រគល់ឲ្យជនរងគ្រោះវិញហើយ៕
អត្ថបទ ៖ កុសល




-
សន្តិសុខសង្គម៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ