កូវីដ-១៩
រដ្ឋបាលខេត្តសៀមរាប សម្រេចបិទផ្សារលើធំថ្មី ជាបណ្ដោះអាសន្ន ខណៈរកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាច្រើននាក់
សៀមរាប ៖ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទផ្សារលើធំថ្មី ជាបណ្ដោះអាសន្ន ខណៈរកឃើញអ្នកវិជ្ជមានកូវីដ១៩ថែមទៀត។ ផ្សារលើធំថ្មី ស្ថិតនៅក្នុងភូមិដក់ពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប គឺចាប់ពីថ្ងៃទី២៤ ខែមិថុនានេះ បន្ទាប់ពីអាជ្ញាធរខេត្ដ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាច្រើននាក់ ដែលជាអាជីវករលក់ដូរនៅក្នុងផ្សារនេះ។

ឯកឧត្ដមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ក្រុមអាជីវករទាំងនោះត្រូវបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួនជាច្រើននាក់ និង បានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយក្នុងចំណោមអ្នកវិជ្ជមាននោះមានម្នាក់បានស្លាប់ ទើបអាជ្ញាធរខេត្តសម្រេចបិទជាបណ្ដោះអាសន្ន ក្នុងរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២៤ ខែមិថុនានេះតទៅ។

ឯកឧត្ដមបានបន្ដថា អ្នកវិជ្ជមានកូវីដ១៩ មានខ្លះជាអ្នកលក់ចាប់ហួយ អ្នកដើរទារលុយផាស៊ី អ្នកមើលថែបន្ទប់ទឹកក្នុងផ្សារលើ និង ជាអ្នកដេរស្បែងជើងនៅខាងមុខផ្សារនេះផងដែរ។ ឯកឧត្ដម បានបញ្ជាក់ទៀតថា ផ្សារនេះអាចមានអ្នកពាក់ព័ន្ធប្រមាណជាង៤០០នាក់ឯណោះ។ ដោយឡែកចំពោះករណីអ្នកមានវិជ្ជមានជំងឺកូវីដ១៩នេះ បានដើរឆ្លងកាត់ទីតាំងជាច្រើនទៀត ព្រោះពួកគាត់ជាអ្នកសំអាតអនាម័យផង ដើរទារផាស៊ីផង ហើយអាជ្ញាធរខេត្តបានកំពុងតាមដានគ្រប់ទីតាំងដែលគាត់មានការពាក់ព័ន្ធ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ឬធ្លាប់ចូលទីតាំងខាងលើ ឬ ធ្លាប់បានចេញ-ចូលផ្សារលើធំថ្មី ត្រូវនាំគ្នាធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និង ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

គួររំលឹកផងដែរថា មកទល់ពេលនេះ ខេត្តសៀមរាបក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១ គឺមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧០៣នាក់ហើយ និងបានព្យាបាលជាសះស្បើយចំនួន២០៧នាក់ ស្លាប់៨នាក់ និង ៤៤៦នាក់ បានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និង វិទ្យាល័យដំដែកស្រុកសូទ្រនិគម៕
ដោយ ៖ គឿនវេត





-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?