ព័ត៌មានអន្ដរជាតិ
រដ្ឋ Gujarat របស់ឥណ្ឌា ព្រមាន បិទក្រុមហ៊ុនណា ដែលមានបុគ្គលិក មិនចាក់វ៉ាក់សាំង
ថ្វីបើរដ្ឋាភិបាល ប្រកាសបន្ធូរបន្ថយការរឹតបន្តឹង បន្ថែមទៀតក៏ដោយ ក៏ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលរដ្ឋ Gujarat បាន តម្រូវឲ្យអ្នកគ្រប់គ្រង ម្ចាស់និងបុគ្គលិកនៃសហគ្រាសឬអាជីវកម្មទាំងអស់ ត្រូវតែចាក់វ៉ាក់សាំងឲ្យអស់ត្រឹមថ្ងៃទី៣០ខែមិថុនា នៅតាមទីក្រុងនិងទីប្រជុំជនចំនួន ១៨ ដែលនៅជាប់ក្រោមបម្រាមគោចរពេលយប់។
រដ្ឋាភិបាលបានព្រមានថា អង្គភាពណាដែលមិនអនុវត្តតាម ដោយមានបុគ្គលិកមិនចាក់វ៉ាក់សាំង នឹងត្រូវបិទទ្វារ។
បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការដឹកនាំដោយលោករដ្ឋមន្រ្តី Vijay Rupani, រដ្ឋាភិបាលរដ្ឋបាននិយាយថា បម្រាមគោចរពេលយប់ នឹងបន្តនៅក្នុងទីក្រុងចំនួន១៨ក្នុងចំណោមទីក្រុងនិងទីប្រជុំជនទាំង៣៦ ដែលបម្រាមកំពុងអនុវត្ត។
នៅក្នុងទីក្រុងទាំង១៨នេះ អ្នកគ្រប់គ្រង ម្ចាស់និងបុគ្គលិកនៃសហគ្រាសឬអាជីវកម្ម ត្រូវតែចាក់វ៉ាក់សាំងនៅត្រឹមថ្ងៃទី៣០ខែមិថុនា។ នៅក្នុងរដ្ឋសេសសល់ អ្នកគ្រប់គ្រង ម្ចាស់និងបុគ្គលិកនៃសហគ្រាសឬអាជីវកម្ម ត្រូវចាក់វ៉ាក់សាំងនៅត្រឹមថ្ងៃទី១០ខែកក្កដា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយនាយកដ្ឋានព័ត៌មានរដ្ឋ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋ Gujarat បានរាយការណ៍ករណីឆ្លងកូវីដថ្មីចំនួន ១២៩ ករណីនិងមានមនុស្សស្លាប់ ២ នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ India Express
ចុចអាន៖ ជនជាតិឥណ្ឌា មួយគ្រួសារ សម្លាប់ខ្លួន ព្រោះខ្លាចឆ្លង កូវីដ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន