Connect with us

កូវីដ-១៩

បិទខ្ទប់ផ្លូវ​ជុំវិញផ្សារ​បានលុង ​និងបុរី លីម ប៊ុណ្ណា ​រយៈពេល ១៤ ថ្ងៃ

បានផុស

នៅ

អាជ្ញាធរក្រុងបាន បានចុះបិទខ្ទប់ទីតាំងជុំវិញផ្សារបានលុង ដែលស្ថិតនៅក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង និងបុរី លីម ប៊ុណ្ណា ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ជាបណ្ដោះអាសន្ន រយៈពេល ១៤ថ្ងៃ ដោយអនុវត្តចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងិន ណែល អភិបាលក្រុងបានលុងបានប្រាប់អ្នកសារព័ត៌មានថា ដោយសារការកើនឡើងច្រើន នៃការឆ្លងជំងឺ​កូវីដ-១៩ ទើបរដ្ឋបាលខេត្តបានសម្រេច បិទខ្ទប់ទីតាំងចំនួន២ ខាងលើនេះជាបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ ដើម្បីគ្រប់គ្រងស្ថានការណ៍ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

លោកអភិបាលក្រុងបានបញ្ជក់ថា ការបិទខ្ទប់តំបន់ទាំង២ខាងលើនោះ ក្នុងកម្រិតតំបន់ពណ៌លឿងទុំនេះ គឺប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ត្រូវតម្រូវឲ្យនៅក្នុងផ្ទះ លើកលែងចេញក្រៅផ្ទះដើម្បីទៅបំពេញការងារដែលមានការអនុញ្ញាត ទិញម្ហូបអាហារ ឬទៅទទួលសេវាសុខភាព និងករណីមួយចំនួនទៀតដែលមានការអនុញ្ញាតពីអាជ្ញាធរតែប៉ុណ្ណោះ។

លោកអភិបាលក្រុងក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តតាមវិធានការសុខាភិបាល ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ត្រូវពាក់ម៉ាស់ លាងដៃឲ្យបានញឹកញាប់ រក្សាគម្លាត និងត្រូវចូលរួមសហការទាំងអស់គ្នា ដើម្បីអាចកាត់ផ្ដាច់ការចម្លងជំងឺនេះទាំងស្រុង៕ អត្ថបទ៖ វុទ្ធ ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២៣ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

សន្តិសុខសង្គម១៨ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

Sokha Hotels

ព័ត៌មានពេញនិយម