Connect with us

ព័ត៌មានជាតិ

មេខ្យល់​២​នាក់ ​បញ្ជូន​ទៅ​តុលាការ​ ចំណែក​ពលករ​លួច​ឆ្លងដែន​ជាមួយ​មេខ្យល់​នោះ​ត្រូវ​បញ្ជូន​ទៅ​ច​ត្តា​ឡី​ស័ក

បានផុស

នៅ

បន្ទាយមានជ័យ ៖ ​មេខ្យល់​២​នាក់​បញ្ជូន​ទៅ​តុលាការ​ចំណែក​ពលករ​លួច​ឆ្លងដែន​ជាមួយ​មេខ្យល់​នោះ​ត្រូវ​បញ្ជូន​ទៅ​ច​ត្តា​ឡី​ស័ក​នៅ​ស្រុក​ម៉ាឡៃ​ក្រោយពី​សមត្ថកិច្ច​ចំរុះ​ឃាត់ខ្លួន​បាន​នៅ​យប់ ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ត្រី តាំង សុខ​ហេង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យ​ដឹង​ថា​ លោក​បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​១​ក្រុម សហការ​ជាមួយ​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក រិ​ទ្ធ រ៉​ម មេបញ្ជាការ​រង​ទទួល​ទិស​ស្រុក​ម៉ាឡៃ បាន​ធ្វើ​ការ​ចុះ​ល្បាត​តាម​បន្ទាត់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ស្រុក ដើម្បី​ទប់ស្កាត់​ការ​នាំ​ពលរដ្ឋ​ចេញ​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ពេល​កំពង់​ល្បាត​នោះ​ស្រាប់​ប្រទះឃើញ​ប្រជាពលរដ្ឋ​ចំនួន​១១​នាក់ ក្នុង​នោះ​មាន​មេខ្យល់​ចំនួន​២​នាក់​បម្រុង​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ នៅ​ចំណុច​ច្រករបៀង​ក្នុងភូមិ​ល្វា ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយ​បាន​ធ្វើ​ការ​ឃាត់ខ្លួន​ក្នុង​នោះ​បាន​ដកហូត​វត្ថុតាង​រួមមាន​ម៉ូតូ​ចំនួន​៣​គ្រឿង​នាំយក​ម​កងរាជអាវុធហត្ថ​ស្រុក​ដើម្បី​សួរនាំ​។

ក្រោយពី​សួរ​ពលករ​បាន​ឆ្លើយ​ថា​ មាន​មេខ្យល់​ចំនួន​២​នាក់​ បម្រុង​នាំ​ពួក​ខ្លួន​ទៅ​ថៃ ១​ឈ្មោះ​នឿន សីហា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ​រស់នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ២​ឈ្មោះ​ឃ​ន សុផាត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សីមា ស្រុកសំពៅ​លូន ខេត្តបាត់ដំបង មេខ្យល់​ទាំង​២​នាក់​នេះ​ បាន​ឆ្លើយ​សារភាព​ថា​ ពួកគេ​ពិតជា​បាន​នាំ​ពលករ​៩​នាក់​បម្រុង​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ពិតប្រាកដ​មែន​។

ពលករ​និង​មេខ្យល់​បាន​បញ្ជូន​មក​បញ្ជាការ​ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​។​ លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ដោយបាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​បាន​ឲ្យ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​បញ្ជូន​មេខ្យល់​ទាំង​២​នាក់​និង​ម៉ូតូ​៣​គ្រឿង​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់ ចំណែក​ពលករ​ទាំង​៩​នាក់ ក្រោយពី​សមត្ថកិច្ច​សួរនាំ​រួច​ត្រូវបាន​បញ្ជូន​ទៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​ស្រុក​ម៉ាឡៃ​ផង​ដែរ៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

លោក ណេតាន់យ៉ាហ៊ូ សរសើរលោក ត្រាំ លើ​គម្រោង​​យកជនជាតិ​ប៉ាឡេស្ទីន​ចេញ​ពី​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ស្ករគ្រាប់និងនំចំណីផុតកំណត់ ចាក់ចោលគរដូចភ្នំ នៅតាមផ្លូវ ក្នុងទីក្រុងហាណូយ 

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១០ នាទីutes មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១១ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ប្រាប់ពលរដ្ឋខេត្តតាកែវឱ្យប្រើប្រាស់ទឹកសន្សំសំចៃ ជៀសវាងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ

សេដ្ឋកិច្ច១៥ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញឱ្យសហគ្រិនខ្មែរ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ-អន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម