ចរាចរណ៍
លោតទម្លាក់ខ្លួនពីលើស្ពានអាកាស៥មករា ហើយត្រូវរថយន្តកិនបន្ថែម តែមិនស្លាប់
ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានគេជួយសង្គ្រោះដោយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយពីបុរសម្នាក់នេះ ទំនងជាបែកថ្នាំ បានដើរឡើងលើស្ពានអាកាស៥មករា ហើយបានលោតទម្លាក់ខ្លួនមកខាងក្រោមស្ពានបណ្តាលឲ្យរបួសធ្ងន់ ហើយត្រូវរថយន្តឡង់គ្រីស័របើកមកកិនចំជើងបន្ថែមទៀតនោះ។
ហេតុការណ៍នេះ បានបង្កើតឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៥ មិថុនា ២០២១នៅចំណុចក្រោមស្ពានអាកាស៥មករា ផ្លូវគីមអ៊ីលស៊ុងកែងនិងផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បុរសខាងលើជាជនអនាថា មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ មានអាយុប្រហែលជាង៤០ឆ្នាំ ស្លៀកខោជើងខ្លីពណ៌ទឹកប៊ិច អាវយឺតដៃខ្លីពណ៌ស្លែ។
សាក្សីនៅកន្លែងកើតហេតុ បានដឹងថា នៅមុនពេលកើយហេតុ គេឃើញបុរសអនាថា ខាងលើដើរឡើងស្ពានអាកាស៥មករា តែពុំមាននរណាចាប់អារម្មណ៍ថា បុរសនោះលោតសម្លាប់ខ្លួននោះទេ ។ លុះមួយសន្ទុះក្រោយមកស្រាប់តែបុរសអនាថារូបនេះលោតចុះមកក្រោម បណ្តាលឲ្យរបួសធ្ងន់ធ្ងរតែម្តង ភ្លាមនោះ សមត្ថកិច្ចដែលប្រចាំការគោលដៅខាងលើ បានជួយអន្តរាគមន៍ ដោយហៅរថយន្តសាមុយមកដឹកទៅសង្គ្រោះ។ ហើយខណៈកំពុងរង់ចាំរថយន្តសាមុយមកដឹក ក៏ស្រាប់តែមានរថយន្តឡង់គ្រីស័រ ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញBD-7883 បើកបរដោយបុរសម្នាក់តាមក្រោយស្ពានអាកាស៥មករា ក្នុងទិសដៅពីកើតទៅលិច បត់តាមក្រោមស្ពានអាកាស៥មករាមកផ្លូវ២៨៩ ក៏កិនចំជើងបុរសអនាថានោះបន្ថែមទៀត។
ក្រោយកើតហេតុបុរសអនាថាខាងលើ ត្រូវបានរថយន្តដឹកទៅសង្គ្រោះមន្ទីរពេទ្យព្រះកុសុមៈប៉ុន្តែខាងមន្ទីរពេទ្យមិនទទួលថា គ្មានកន្លែងស្នាក់ ទើបដឹកទៅបន្តសង្គ្រោះនៅមន្ទីរពេទ្យឯកជន។ ចំណែករថយន្តត្រូវបានសមត្ថកិច្ចបណ្តោះអាសន្នរង់ចាំចំណាត់ការនៅពេលក្រោយ៕
ដោយ ៖ ស្រីរ័ត្ន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង