ព័ត៌មានអន្ដរជាតិ
ឆ្លងកូវីដកាន់តែខ្លាំង ឥណ្ឌូណេស៊ីកំពុងបន្ថែមមន្ទីរពេទ្យជាច្រើន
រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ីលោក Budi Gunadi Sadikin ប្រាប់ថា មន្ទីរពេទ្យ និងគ្រែត្រូវបានត្រៀមបន្ថែមជាច្រើននៅទីក្រុងហ្សាការតាដើម្បីទប់ទល់នឹងកូវីដ-១៩ដែលកំពុងហក់ឡើងខ្លាំង ខណៈធានាដល់សាធារណជនពីការផ្គត់ផ្គង់អ៊ុកស៊ីសែនគ្រប់គ្រាន់នៅកោះ Java។
ការត្រៀមបង្កើនមន្ទីរពេទ្យនេះបានធ្វើឡើង បន្ទាប់ពីចំនួនអ្នកឆ្លងកូវីដ-១៩ថ្មីប្រចាំថ្ងៃខ្ពស់បំផុត ២០៥៧៤នាក់ដែលបានបំបែកកំណត់ត្រារបស់ខ្លួន ហើយនៅទីក្រុងហ្សាការតាឆ្លងជាប់កំណត់ត្រា៧៥០៥នាក់។
និយាយក្នុងសន្និសីទកាសែត លោករដ្ឋមន្ត្រីថា មន្ទីរពេទ្យ Persahabatan, Sulianti Saroso និង Fatmawati ដែលទាំងអស់នេះស្ថិតនៅទីក្រុង នឹងកែប្រែជាមន្ទីរពេទ្យព្យាបាលកូវីដ-១៩ពេញលេញ។ រដ្ឋាភិបាលក៏បានត្រៀមមន្ទីរពេទ្យកូវីដបណ្តោះអាសន្មថ្មីមួយចំនួនទៀតនៅហ្សាការតា។ មន្ទីរពេទ្យទាំងនោះឧបត្ថម្ភដោយរដ្ឋាភិបាល និងព្យាបាលអ្នកឆ្លងដែលគ្មានរោគសញ្ញា និងជំងឺស្រាល។
ជាមួយគ្នានេះ ភូមិកីឡាដែលកសាងពេលរៀបចំការប្រកួតកីឡាទ្វីបអាស៊ីឆ្នាំ២០១៨នៅហ្សាការតាដែលបានធ្វើជាមន្ទីរពេទ្យបណ្តោះអាសន្នព្យាបាលកូវីដកាលពីឆ្នាំមុន ឥឡូវយកធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ធ្ងន់ធ្ងរ។
លោក Sadikin ឲ្យដឹងថា ៖«លើសពីនេះទៀត យើងមានគ្រែថ្មីរាប់រយដែលមានបំពាក់ឧបក្រណ៍ ព្រមទាំងមានក្រុមវេជ្ជបណ្ឌិត និងគិលានុប្បដ្ឋាកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ។ យើងសង្ឃឹមថា សប្តាហ៍នេះ ការកែប្រែជាមន្ទីរពេទ្យនឹងត្រូវបានបញ្ចប់ ដូច្នេះវាអាចដាក់ចំនួនគ្រែបន្ថែមទៀត»។
លោកបន្ថែមថា មន្ទប់សង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យទីក្រុងហ្សាការតានឹងត្រូវបានប្រែក្លាយជាបន្ទប់កូវីដ-១៩ដាច់ដោយឡែក ខណៈតង់នឹងត្រូវបានតម្លើងនៅខាងក្រៅមន្ទីរពេទ្យដើម្បីបម្រើជាបន្ទប់សង្គ្រោះបន្ទាន់។
លោក Sadikin បានបញ្ជាក់ថា ឥណ្ឌូណេស៊ីមានគ្រែនៅមន្ទីរពេទ្យ៨៥០០០ ដោយមិនរាប់បញ្ចូលមន្ទីរពេទ្យ និងបន្ទប់កូវីដ-១៩ដាច់ដោយឡែកទេ។ ឥឡូវនេះ គ្រែ៦ម៉ឺនពេញដោយអ្នកជំងឺ។
លោករដ្ឋមន្ត្រីសុខាភិបាលបន្ថែមថា មន្ទីរពេទ្យមួយចំនួននៅ Java ប្រហែលជាកំពុងខ្វះអ៊ុកស៊ីសែន។ សមត្ថភាពផលិតអ៊ុកស៊ីសែនសរុបរបស់ឥណ្ឌូណេស៊ី ២៥%ត្រូវបានប្រើសម្រាប់គោលដៅវេជ្ជសាស្ត្រ និងផ្សេងទៀតសម្រាប់ឧស្សាហកម្ម។ ក្រុមផលិតកំពុងមានឆន្ទៈឧបត្ថម្ភអ៊ុកស៊ីសែនដល់ក្រសួងសុខាភិបាល បើត្រូវការឬខ្វះខាត។
ឥណ្ឌូណេស៊ីបានកំពុងតស៊ូនឹងការរាលដាលកូវីដ-១៩ ខ្លាំង បន្ទាប់ពីថ្ងៃឈប់សម្រាកនៃពិធិបុណ្យ Idul Fitri កាលពីខែមុនដែលគេឃើញប្រជាជនធ្វើដំណើរទៅស្រុកកំណើត ជួបជុំគ្នា និងមនុស្សច្រើនតាមតំបន់ទេសចរណ៍។
គិតត្រឹមថ្ងៃសុក្រម្សិលមិញ ប្រទេសឥណ្ឌូណេស៊ីមានករណីឆ្លងកូវីដ-១៩សរុប ២ ០៧២ ៨៦៧នាក់ និងករណីស្លាប់ ៥៦ ៣៧១នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ