Connect with us

ព័ត៌មានជាតិ

បុរសម្នាក់​ត្រូវសមត្ថកិច្ច​ឃាត់ខ្លួ​នករណី​​ប៉ុនប៉ង​សេព​សន្ថវៈ​លើ​កូន​ឈ្នួល​របស់​ខ្លួន​

បានផុស

នៅ

បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​កងរាជ​អាវុធហត្ថខេត្តកំពង់ឆ្នាំង​ឃាត់ខ្លួន តាម​ដី​កា​បញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​តុលាការ​ខេត្ត​កំពង់ឆ្នាំង ​​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ប៉ុនប៉ង​សេព​សន្ថវៈ​លើ​កូន​ឈ្នួល​របស់​ខ្លួន​ដោយ​បានប្រព្រឹត្តឡើងនៅក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុក​ទឹក​ផុស ​ខេត្តកំពង់ឆ្នាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ហង់ សុជាតិ​មេបញ្ជា​ការ​រង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់​ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​ ២៥ ​ខែ​មិថុនា ឆ្នាំ២០២១ លោក​​បាន​ដឹក​នាំ​សមត្ថកិច្ច​ការិយាល័យ​ជួញ​ដូរ​មនុស្ស​ បញ្ជាការដ្ឋាន​ខេត្ត​កំពង់​ឆ្នាំង អនុវត្តន៍​ដីកា​បញ្ជា​អោយ​​ចូលខ្លួន​លេខ​១៣៨៤ ​ចុះ​ថ្ងៃ​ទី​២៥ ខែ​មិថុនា​ ឆ្នាំ​២០២១​របស់​តុលាការ​ខេត្ត ដោយ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ ៥០ឆ្នាំ មុខ​របរ​អាជីវករ ​រស់​នៅ​ភូមិ​ទួល​ខ្ពស់ ​ឃុំ​ជៀប ​ស្រុក​ទឹក​ផុស​ខេត្ត​កំពង់​ឆ្នាំង​ ពី​បទ​ប៉ុនប៉ង​រំលោភ​សេព​សន្ថវៈ ​លើ​អនីតិជន​មិន​ទាន់​គ្រប់​អាយុ ។ ​

ករណី​នេះ​ប្រព្រឹត្តិ​នៅ​ចំណុច​​ផ្ទះ​ជន​សង្ស័យ ​ទៅ​លើ​កូន​ឈ្នួល ​ស្ថិត​នៅ​ភូមិ​ស្រែ​តា​ជៃ​លិច​ ឃុំ​អភិវឌ្ឍន៍ ​ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង​។​ លោក​មេ​បញ្ជាការ​រង​បាន​បញ្ជាក់​ថា​ វត្ថុ​តាង​ដែល​បាន​ដក​ហូត​ពី​ជន​សង្ស័យ​រួម​មាន​÷១-ទូរស័ព្ទ​ដៃ​​ចំនួន​០៣គ្រឿង , ២-រថយន្តចំនួន០១គ្រឿង ម៉ាក TOYOTA HILUX REVO ពណ៌​ត្រេអ៉ី ពាក់ស្លាកលេខ ខ.ភ.ម 2-1356 ។

ជន​សង្ស័យ​ និង​វត្ថុតាង​ខាង​លើ​កំពុង​កសាង​សំណុំ​រឿង​តាម​នីតិវិធី​ដើម្បី​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង ​អនុវត្ត​បន្ត​តាម​ផ្លូវ​ច្បាប់​។

អត្ថបទ៖​ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម